ទិដ្ឋភាពដ៏កម្រមួយ បានលេចឡើងនៅឯខេត្តសៀមរាបកាលពីចុងឆ្នាំ ២០២៤ ដែលបង្ហាញឲ្យឃើញពីរបៀបប្រមូលផលស្រូវតាមបែបបុរាណរបស់ដូនតាខ្មែរ ខណៈក៏បានបន្សល់ទុកនូវអនុស្សាវរីល្អៗក្នុងចំណោមអ្នកចូលរួមទាំងប្រជាជនខ្មែរនិងជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvnSnyqMUrAkaImHd0CnISjiG26dC_ArtxFYXAV4dNJ-Eki0iLp8a-etY3Kh69-qep3aFXtFg40lLrdeUhBVkaBz-IuNZbZyt00OayuV6ThA03dnRm0kG96a34-ZFNSauREjOHOgu1OnzcIxBXJjFqR_eOsQaCagrnzqlmnqUbZHMzJUFVYhvbJsGlpSU/s2048/IMG_1037.JPG
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខេត្តសៀមរាបបានរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណដូចជាបរទេះគោដឹកស្រូវ រែកកណ្តាប់ស្រូវ បោកស្រូវ បែនស្រូវ ដាល់អំបុក ដុតក្រឡាន ធ្វើនំជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyj4TrNycscoeAvgKl8If0oMMxd2BLDds0di2FfEVRbnKUbM77QpOWJ5Ehh5Ox1RKn7xF3MxjLLtRw7l2wYYb8A1_uTkYkWLGjn-Io0Xx174em9ShYfH0z95AKjfrAnD1Vcev9L7GGwgG1nnlxgEofyfDmXpk6a4_iJqYbSXXBS_VTLdhtMq6fMtfKoMd/s1500/IMG_1038.JPG

តាមរយៈកម្មវីធីមិនត្រឹមតែមានការចូលរួមពីសំណាក់ប្រជាជនខ្មែរ ទាំងក្មេងចាស់ ប្រុសស្រីប៉ុណ្ណោះទេ តែក៏រួមវត្តមានពីជនបរទេសយ៉ាងច្រើនកុះករផងដែរ។ ដោយសង្កេតឃើញថា អ្នកចូលរួមគ្រប់ៗរូបបានបង្ហាញភាពរីករាយក្នុងដំណើរការនៃការប្រមូលផលស្រូវបែបបុរាណ រាប់តាំងពីការច្រូតស្រូវដោយប្រើកណ្តៀវ ការរែក ការដឹកជញ្ជូន ការបោក រហូតដល់ការបញ្ជាន់ស្រូវនិងដាល់អំបុកជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLXeDYTyl4_FzfbwpObnzYpUZYCz_Vmk7cMix94FcBOqp5LKWK5OwvXI2Xk90uPHS8Qm7Q0yS-EyS6zAfsb-PqfTr2Y7hvowZGFOeq100xKvRIS-wW54qcNzdAjop2ES8n0VWyNLSxNHzt2FggrdH7HD8HEtUtV-W22TG_urPUiZjwIqkIbzf7pJaeTxMq/s1500/IMG_1042.JPG
ទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ក្នុងការធ្វើស្រែនិងប្រមូលផលនាសម័យមុនយ៉ាងលំបាកលំបិន ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យទំនើបនេះទេ មានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើននិងចំណេញពេលវេលាផងដែរ ដែលគូសបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirfRqxSdO2JVylZIiguPITZMmHw99xtF839b2KtbqXDqKWFdOHJbUvYgEbcbbZs5Hw1Ucyz25m-5dte6eJaTbVEg4eT2Jw-yt4cQ-DrPJbDZsATwhj4MK1aPhcQf7JsK7UjpilhUlI2Hzn-C6c_AgPubyCuYP4fE2W-8QS3uU27iD1DkcC3ixvVUEMwu_W/s1500/IMG_1043.JPG
សូមជម្រាបថា កម្មវិធី«ស្នាមញញឹមភូមិខ្ញុំ»បានប្រព្រឹត្តិទៅនៅឯភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាការសហការរវាងរដ្ឋបាលខេត្តសៀមរាប និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាមានការចូលរួមរៀបចំកម្មវីធីដោយលោកចែម ចាន់ដារ៉ា (ហៅពាក់មី)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENCjn67rMzuLSRAg7C0KJDteMJGgBoDj1FDKJZDxh-Vs93cxWZiF_s_ksFVe4enaSa2ejSv7_ceexbsvNClFXboBvMiD8RRRqNlkmOwUlvHeSHNxFE47iUg6SLO-01X1Qjm92DU5oluqv0RY_o05nF7HHbXbH2GCg1LQexMb8iidNvWBUxM2E6el_5VsF/s2048/IMG_1044.JPG