Home ព័ត៌មានអន្តរជាតិ បុណ្យពិពណ៌ព្រិលទឹកកកដ៏ធំសម្បើម កក្រើកនៅចិន! អ្នកទាំងអស់គ្នាអាចទៅកម្សន្តបានដល់ចុងខែ ២

បុណ្យពិពណ៌ព្រិលទឹកកកដ៏ធំសម្បើម កក្រើកនៅចិន! អ្នកទាំងអស់គ្នាអាចទៅកម្សន្តបានដល់ចុងខែ ២

54
0

ពិធីបុណ្យពិពណ៌ព្រិលទឹកកកដ៏ធំមួយប្រចាំឆ្នាំ ២០២៥ នៅឯប្រទេសចិន ដែលបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ ខែមករានេះ ខណៈទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក។ យ៉ាងណាថ្មីៗនេះ ក៏បានលេចវត្តមានយុវតីជូរី ល្អហួស សម្តែងរបាំអប្សរា ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69bJVHt0VboCDYuQHCTcFmom-JrTHQSXtPxAvDd40Mdjl23r4cUl9g7sUdzY6X-4xpTKQOFzhZycSieEPo36aHWSKXC5VXB_UEX6w4k-O-uA_3jjhOKg-0b-8vvkkdEWco9iQ0to7xUoHo8qQyP1GbJeZZhvTlqOdzX4Jhw747xL7M6s9aQ5v04xzSHz3/s2250/image_2025-01-08_10-08-06%20(2).png

បុណ្យពិពណ៌ព្រិលទឹកកកអន្តរជាតិហាប៊ីន លើកទី ៤១ បានប្រារព្ធឡើងនៅឯទីក្រុងហាប៊ីន ខេត្ត Heilongjiang ប្រទេសចិន។ វាត្រូវបានចាត់ទុកថាពិធីបុណ្យដ៏ធំបំផុតរបស់ពិភពលោក ដែលបានធ្វើឡើងនៅលើផ្ទៃដី ១លានម៉ែត្រការ៉េ។ នៅទីនោះគឺមានការតាំងពិពណ៌ចម្លាក់ ដែលធ្វើចេញពីព្រិលនិងទឹកកកយ៉ាងមានភាពទាក់ទាញ ដែលរួមមានទាំងអគារ ប្រាសាទ គោមយក្ស សួនកម្សាន្តនិងរូបសត្វផ្សេងៗជាដើម ដែលច្នៃចេញពីទឹកកកទីនោះទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB0K0sUNE76S_IBUQCtU2ATjMGVuhzHWiE-BIv7xmJJzoSQJxsmEaxkT1AIf5GzCCKIu_W-jCSxF1OxubkFIaA0f7chM-JmpZclS5MIXWEcVfqm-0DP7pIoAEGa5aADMEJmq4B6lVvpbMCwcTjZrJb78sKhvPoWfz_Mn8HyZLjZ6Xml3oZQE4aDi2b9wae/s1600/image_2025-01-08_10-08-06.png

អ្នកទាំងអស់គ្នាក៏អាចរីករាយជាមួយនឹងសកម្មភាពទឹកកកជាច្រើនទៀត ដូចជាជិះស្គីលើទឹកកក ស្ទូចត្រី និងបាល់ទាត់ទឹកកក។ល។ បន្ថែមពីនេះក៏រួមមានការសម្តែងសិល្បៈ ភាពយន្ត ខណៈនាពេលរាត្រីការតំាងលម្អជាមួយនឹងភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0-lEzlBy4UWgK-ZvZs4ldx45xMqFr0DxrIzQFo5Byp_gWhfL_phArGhKZVKWft8CH2nW6QCw8AVMDiaqDxND15kSefFqSG3gGqluvVObTPVUvul96f_CZry_qWzm7xA5OvfLavzi2t-QiywuyVZPKfz8o1JRtpM46AObq5n8CH8gLyiFKyTQkc8Ldojkk/s2000/image_2025-01-08_10-08-09.png

សូមជម្រាបថា បុណ្យព្រិលទឹកកកនេះត្រូវបានរៀបចំឡើងតាំងពីអំឡុងដើមខែធ្នូមកម្លេះ ស្របពេលដែលរដូវរងារ ខណៈនឹងបន្តបើកដំណើរការដល់ចុងខែកុម្ភៈ ឬទម្រាំតែចូលដល់រដូវក្តៅវិញ។ យ៉ាងណា នៅទីនោះគឺមានអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ទៅ -៣៥ អង្សាសេឯណ្ណោះ ដូច្នេះហើយប្រសិនបើលោកអ្នកមានបំណងទៅកម្សាន្ត ត្រូវតែមានការត្រៀមខ្លួនជាមុន ដូចជាត្រៀមសម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHkZ8RM2GXA854v-GFpm1EuyyaAPMjpG7bBlpW-2vNl0U8cbyB1xFDT3shYy18X4NJpoYeMmac7zQRf6GDJaop_G7JIsAG2CsztwGC3kpSLuhohwTjmNeC_cDZEVR6T-6s1gnSOtCkXgJtZd6wRGUgMxB_krYIjC_fc0SYhgbxAmiEBUtl3-e7f9vXSPzO/s1000/image_2025-01-08_10-08-12.png
គួរឲ្យកត់សម្គាល់ថា ពិធីបុណ្យព្រិលទឹកកកនេះ គឺជាវប្បធម៌របស់ជនជាតិចិន ដែលបានប្រារព្ធធ្វើឡើងដំបូងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ តែក៏ខកខានជាច្រើនឆ្នាំវិញអំឡុងបដិវត្តន៍វប្បធម៌។ យ៉ាងណា ចាប់ពីឆ្នាំ ១៩៨៥ មក បុណ្យនេះក៏បានប្រារព្ធយ៉ាងជាប់លាប់វិញរហូតមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCAOZ8BTez_Ef2R_rnsgU8pmDGPkMjI6qqOjAS4vrVXzzYwPioXJRf4beaHad8smtEptn6OcfffYbNTE2Muuk59AbY2nS4_xFTjnQamNQ7-eGV2yIh4CG_-AE64aFegPGIT7D8AlhI2WlUVGnIb4gZBw7gRTLe9J6Hz1725nHnb6TEft4W7o8wEj8RypC/s2560/image_2025-01-08_10-09-24.png