Home ព័ត៌មានអន្តរជាតិ មេដឹកនាំកូរ៉េខាងជើងហាមពលរដ្ឋបរិភោគហតដក និងអាហារជាច្រើនមុខតាមអឺរ៉ុប និងកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើងហាមពលរដ្ឋបរិភោគហតដក និងអាហារជាច្រើនមុខតាមអឺរ៉ុប និងកូរ៉េខាងត្បូង

53
0

ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហាមឃាត់ពលរដ្ឋលក់ និងបរិភោគហតដក និងអាហារជាច្រើនមុខ ។ បើអ្នកណាម្នាក់ល្មើសនឹងបម្រាមនេះចាត់ទុកថា គឺជាអ្នកបះបោរ ពុំស្តាប់បង្គាប់ ហើយអាជ្ញាធរនឹងចា.ប់ ខ្លួនបញ្ជូនទៅធ្វើការធ្ងន់ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ nypost (របស់សារព័ត៌មាន New York Post) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLan2524dg4NH5cCtFSZNDuqvbJbKzRDY6Lu6yogld3vA8VVSqOIb1kkdeY6lUCcu6TfwsYHJU1FgEIRJvs7Km8WUJBvOcZwjQcJJ80sgaEBjbFMu1qhv1YKrdPhv_mzStKiC62qWySxeM-A6Gq1gM3UZtk8rlD_lW0RbqnutTE3mrdNWpDo8x_ET1rLxR/s780/image_2025-01-08_09-46-40%20(2).png
ការហាមឃាត់ពលរដ្ឋបរិភោគទាំងនេះ គឺមេដឹកនាំកូរ៉េខាងជើងមានគោលបំណងទប់ស្កាត់វប្បធម៌បរិភោគអាហារតាមបណ្តាប្រទេសលោកខាងលិច កុំឱ្យជ្រៀតចូលកូរ៉េខាងជើង ។ លោក គីម ជុងអ៊ុន ប្រកាសថា ការបរិភោគហតដក គឺជាទង្វើក្បត់ជាតិ ស្របពេលការចូលចិត្តបរិភោគអាហារកូរ៉េខាងត្បូងកើនឡើងនៅអាមេរិក ។ បើអាជ្ញាធររកឃើញថា អ្នកណាម្នាក់លក់ ឬធ្វើហតដកបរិភោគ អាជ្ញាធរនឹងចាប់បញ្ជូនពួកគេទៅធ្វើការនៅកន្លែងឃុំឃាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1p2u88_ZVztW7Zk5YE6ksllz3LwNqSChKKP8KLhaIWm4KBdoy5e52WJIRrvw1ZsQtWP-ju6eFl3WosyI2jHkfrqQ3LIPnVnJUOWHrF8Q0Cf_eB7UJeaY_xSi4KQrSOInh8bK9B0TNoiVj3oXVSVITS3eVXYOr4cepZG2Bq3ruwaULIIS55AVjkm9qWlDl/s1200/image_2025-01-08_09-46-39.png

វាជាការព្យាយាមរបស់មេដឹកនាំកូរ៉េខាងជើង ដើម្បីកុំឱ្យពលរដ្ឋបរិភោគអាហារតាមបណ្តាប្រទេសខាងលិច ហើយក្រៅពីហតដក រដ្ឋាភិបាលក៏បានហាមឃាត់ពលរដ្ឋលក់ ឬបរិភោគអាហារជាច្រើនទៀត ដូចជា ៖ Budae-jjigae និង Tteokbokki ពីព្រោះជាអាហារដ៏ពេញនិយមទទួលឥទ្ធិពលពីកូរ៉េខាងត្បូង ខណៈកូរ៉េខាងត្បូង ជាមិត្តភក្តិជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JgucJEvHrBYXz5qCCt5tapR4AaaSqitW8miK-stMM5wbnco4yvXECCroerucnt9gHvz5WcMOr6qUMlG0wcck_DAr1X1aUfHcnuiywtg2TdcyNKm0-j6j5R79NGLgXoCTfnNUQprBsnclBwo2qWmwUpCwIlpfvOc7w-BDQxpk4zMfY-_HLzNESJ5k86Fe/s1024/image_2025-01-08_09-46-41.png

Budae-jjigae គឺជាអាហារចម្រុះរវាងកូរ៉េខាងត្បូង និងអាមេរិក ដែលដាក់សាច់ក្រក ឬសាច់បន្ទះ Ham ធ្វើជាគ្រឿងផ្សំ ។ រីឯ Tteokbokki ជាអាហារដ៏ល្បីរបស់កូរ៉េខាងត្បូង ក៏ត្រូវកូរ៉េខាងជើងហាមឃាត់ដែរ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សារនានាក្នុងខេត្តរ៉ាយ៉ាកាំង ស្ថិតនៅភាគខាងជើងប្រទេសកូរ៉េខាងជើង បានបញ្ឈប់ការលក់ហតដក និង Budae-jjigae ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfcyh79EnzG57wyp3J7AiYhotx-9nweubnFIiYuXLXJsIlL7MO3daJznxrSjrOjWA7obtoCqC9Oh1bgFt4E1JoJ1nPznRHm2nxWIPFfdSIHk9RYx28UwzILfP3IlI7NZMmvfjL9AsbnKuLibR7XTs8KzZNWpxEZutKU5DmO-gcEWXRPM-9xx8UGf8UwHoL/s1500/image_2025-01-08_09-46-40.png

ដោយឡែក រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់ទុកថា ការលែងលះប្តី-ប្រពន្ធ ក៏ខុសច្បាប់ដែរ និងជាទង្វើប្រឆាំងរបបសង្គមនិយម ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អ្នកលែងលះប្តី-ប្រពន្ធជាច្រើននាក់ត្រូវបានអាជ្ញាធរបញ្ជូនឱ្យទៅធ្វើការចាប់ពី១ខែ ទៅ៦ខែ ។ ស្ត្រីម្នាក់ប្រាប់ថា នាងបានធ្វើការរយៈពេល៣ខែ នៅខេត្ត South Pyongan ក្រោយលែងលះ ហើយបុរស និងស្ត្រី ប្រមាណ៣០នាក់បានជាប់ពន្ធនាគារដោយសារលះលែង គឺស្ត្រីទទួលទោសធ្ងន់ជាងបុរស ៕