សហរដ្ឋអាមេរិក៖ យន្តហោះអគ្គិសនីដែលមានរាងដូច UFO ត្រូវបានគេស្គាល់ថាជា Invo Moon គ្រោងនឹងដាក់ដំណើរការទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ជាមួយល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចដឹកអ្នកដំណើរបាន ៣ នាក់។
.png)
ជាការពិតណាស់យន្តហោះអគ្គិសនីគឺមានច្រើនហើយនៅទូទាំងពិភពលោក ប៉ុន្តែយន្តហោះដែលមានរាងដូច UFO គឺទើបតែមាននោះទេ។ យន្តហោះនេះមានឈ្មោះថា Invo Moon អាចផ្ទុកអ្នកដំណើរបាន ៣ នាក់ ដោយផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ ពីលើនិងខាងក្រោម ខណៈពេលដែលធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
.png)
គំរូ Invo Moon ត្រូវបានបង្កើតឡើងដោយអតីតវិស្វករ Tesla លោក Leo Kayali រចនាឡើងដើម្បីឱ្យមានភាពស្ងៀមស្ងាត់ ដោយប្រើប្រព័ន្ធហោះហើរដែលលាក់នៅខាងក្នុងសំបករបស់វា ជាជាងពឹងផ្អែកលើម៉ាស៊ីនរុញដែលបញ្ចេញសម្លេងរំខានដូចជាយន្តហោះផ្សេងទៀត។ .png)
Invo Moon មានអង្កត់ផ្ចិត ៤.៩ ម៉ែត្រ និងទម្ងន់ ១,១៣៤ គីឡូក្រាម ដែលយន្តហោះនេះអាចផ្លាស់ទីក្នុងទិសដៅណាមួយ ស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកផងដែរ។ នៅខាងក្នុងកាប៊ីនមានកៅអីបង្វិលចំនួន ៣ ជាមួយនឹងមុខងារកំដៅ និងមុខងារដែលអាចឱ្យអ្នកដំណើររីករាយជាមួយទេសភាពពីលើ និងខាងក្រោមតាមរយៈកញ្ចក់ថ្លា។

យានជំនិះនេះក៏មានភ្លើងបំភ្លឺអារម្មណ៍ ម៉ាស៊ីនផលិតការ៉េម និងទូរទស្សន៍ឆ្លាតវៃផងដែរ។ វាមានចម្ងាយលើសពី ៤៨០ គីឡូម៉ែត្រ ចំណាយពេលមិនលើសពី ៣០ នាទីដើម្បីសាកពី ២០% ទៅ ៨០% ។ យន្តហោះអគ្គិសនី Invo Moon ត្រូវបានបំផុសគំនិតដោយគំនូររបស់លោក Leonardo Da Vinci កាលពីជាងប្រាំសតវត្សមុន ដែលគំនូនេះនិយាយអំពី UFO ហោះនៅលើភពផែនដី។
.png)
UFO គឺជាយានជំនិះរបស់មនុស្សក្រៅភព ឬអេលាន។ គោលដៅដែលលោក Leo Kayali បង្កើតយន្តហោះនេះមកគឺដើម្បីឱ្យប្លែក និងពិសេសជាងគេ ហើយលោកគ្រោងនឹងដាក់ដំណើរការយន្តហោះនេះទូទាំងពិភពលោកនៅឆ្នាំ ២០២៨ ក្នុងតម្លៃជិត ៣៥១,០០០ ដុល្លារអាមេរិក៕









