Home ព័ត៌មានអន្តរជាតិ អស់បារម្ភហើយ! អាល្លឺម៉ង់ផលិតមនុស្សយន្តជួយថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង

អស់បារម្ភហើយ! អាល្លឺម៉ង់ផលិតមនុស្សយន្តជួយថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង

35
0

ប្រទេសអាល្លឺម៉ង់ ៖ កំណើនពលរដ្ឋអាយុច្រើនបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ប្រឈមនឹងបញ្ហាខ្វះខាតអ្នកជំនាញថែទាំមនុស្សចាស់ ហើយបច្ចុប្បន្ន មនុស្សចាស់ជាច្រើនបានរស់នៅតែម្នាក់ឯង និងឯកោ ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ឈ្មោះ Devanthro បានផលិតមនុស្សយន្ត Robody សម្រាប់ថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMwunDAC2HmQZd1zU6NG-ce6XGN1As6z3zg9OXttJmC9hV2XPW7niPwC5A89g4b_qpaaVLLjYeQP-iZz8LQIOLG3hTnT7LpW73v2_1PKjYsYWJon5VjWe3C3x0ehg7OZwkQyz86ZWvTlRito2zu6Loh5KO2XR51iDLU8nASQSXyulzkLdfVWOJlTEzdQI8/s1280/image_2025-01-07_08-20-46%20(2).png
មនុស្សយន្ត Robody អាចជួយធ្វើការងារប្រចាំថ្ងៃ ដូចជា ៖ រៀបចំម្ហូបអាហារ, ថ្នាំពេទ្យ និងអាចធ្វើជាមិត្តភក្តិជជែកបំបាត់ការអផ្សុករបស់មនុស្សចាស់ផងដែរ ។ មនុស្សយន្តនេះធ្វើការតាមរយៈការបញ្ជាពីចម្ងាយ និងបំពាក់បច្ចេកវិទ្យាទំនើបៗ មិនថាប្រព័ន្ធបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ហើយអ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តយ៉ាងងាយស្រួលពីចម្ងាយ ឬហាក់ដូចជាកំពុងស្ថិតនៅជាមួយមនុស្សយន្តពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglMV493aGv-F_QUE5wsWNHvj78ntq8J6FUf7xRyat32iO44k5GOPl1krCezouPoSo8fKeZBTCS4od4DB9tElsTfNzbhLBuwzsDcrmDxdKcOAV5CpJSDfiG7ls3Lm0ImYbUp3I04wht9b1haUzwB3hxG_ajS3OW6MNDxXDJDeC3uDrdOmePPs8Z7sT1uLbY/s1280/image_2025-01-07_08-20-46.png
អ្នកប្រើប្រាស់អាចមើលឃើញអ្វីៗដែលមនុស្សយន្តមើលឃើញ និងឮសំឡេងនៅជុំវិញខ្លួនមនុស្សយន្ត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពួកគេកំពុងនៅជាមួយឪពុក-ម្តាយចាស់ជរា ។ ក្រៅពីនេះ មនុស្សយន្ត Robody អាចធ្វើត្រាប់តាមមនុស្ស ដូចជា ៖ លើកដៃ, ចាប់វត្ថុ និងឱប ។ មនុស្សយន្តត្រូវបានផលិតឡើងឱ្យមានភាពរស់រវើក ហើយដៃរបស់វាអាចធ្វើការងារផ្សេងៗ ដូចជា ៖ យកម្ហូបអាហារចេញពីទូរទឹកកក និងយកសម្លៀកបំពាក់ពីក្នុងទូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoY56y_ZYSWv1HCISzZyYVZalf6S4BvrZXZkFwti4Ts02zk0RyEZoHjgO_6Ff9AzlmeXzPcFij8WpJRpj6eN82BJUoc6inEzVVgCO8kir_y9xXRetqFUhqsUITpVJ6DX54yJzMORU0jvuHmMtzEBBFXWiUugZDsoVVaBGPANh6_USta72puVK9BMHTVoGI/s2240/image_2025-01-07_08-20-47.png

ក្រុមហ៊ុន Devanthro ជឿជាក់ថា មនុស្សយន្តនេះនឹងជំរុញដល់ការផ្លាស់ប្តូរវិធីទំនាក់ទំនង, ការគ្រប់គ្រងពីចម្ងាយ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការបំពាក់បច្ចេកវិទ្យាដ៏ទំនើប ។ មនុស្សយន្តនឹងក្លាយជាការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដើម្បីកាត់បន្ថយគម្លាតគ្នា និងបង្កើតភាពជិតស្និទ្ធកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPYvrbTKukBuqGKUczUDf4WhCMgsdbNyKngfJPZXxm0HVnyq3ZtR1F7tDWlr-Yqo5sZXKnXIPGMtJmWmtjQKxvVmZPTq5DoM1_w2SjRg4yjwjx4y94mF_2EXOHMXgUpZE8p1OfO_Iz9jWILK4qEHeZzdS0YCzYX6krqw5XRc6vPyu3Jjr09Bq7jhI-qsK/s1920/image_2025-01-07_08-20-49.png
នាថ្ងៃអនាគត យើងនឹងបានឃើញមនុស្សយន្តមកជួយថែទាំមនុស្សចាស់កាន់តែច្រើនឡើង ហើយជួយឱ្យមនុស្សចាស់រស់នៅយ៉ាងមានសេចក្តីសុខ និងមានគុណភាពជីវិតល្អប្រសើរក្នុងវ័យជរា ៕