អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ងាត់មួយរយៈស្រាប់តែអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម Yuro Mong ដែលធ្វើឱ្យទស្សនិកជនសើចសប្បាយតាមរយៈកាយវិការប្លែកៗធ្លាក់ខ្លួនឈឺកំពុងត្រូវការថវិកាព្យាបាល។ តាមការចែករំលែកបានបញ្ជាក់ថា Yuro Mong មានជំងឺខូចតម្រងនោមដោយមានបំណងចង់ទៅព្យាបាលនៅស្រុកក្រៅ។ យ៉ាងណារូបគេបានចេញមកបញ្ជាក់ថា តម្រងនោមរបស់ខ្លួនមានបញ្ហាមិនទាន់ឈានដល់ខូចនោះទេ ប៉ុន្តែមានជំងឺជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZNk4ks6hJuw1klxgaETR8MWVeUtSvLn_yaTBlk4S9mP0T97VkOh0EDwKjS4wRUB5oAAGX0hzL1Ot3r6HJdZRaKf86kt3PGOY4b6g8IPFyY-xZJACUMWKi3dpyEJ3HUryy7I3M3mhXWrteYQUj9lTLg1BtWAw9eWKEH7muYziirhPrG1CChfAAiEOMn2Uu/s1600/298904787_1894957307562455_9084823572419596418_n.jpg
យប់ថ្ងៃទី២ មករា គណនីហ្វេកប៊ុកមួយឈ្មោះថា « Da Līn » បានបង្ហោះថា «ក្នុងនាមខ្ញុំជាfan ម្នាក់និង ចូលចិត្តរាល់នៅវីដេអូ របស់បងប្រុសYuro Mong បងៗប្រាកដជាឆ្ងល់ហើយថាមួយរយៈធំក្រោយមកនេះបាត់មុខគាត់ទៅណាយូរម្ល៉េះមិចមិនឃើញ នាងខ្ញុំសូមមកប្រាប់បងៗឱ្យបានដឹងថាបង yuro គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរណាស់ ចង់បានជំនួយខ្លាំង គាត់មានជំងឺ (ខូចតម្រងនោម ) គាត់មើលខ្លួនគាត់នៅស្រុកខ្មែរឡើងអស់លទ្ធភាពមើលហើយ គឺចង់ទៅមើលនៅស្រុកគេម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVyYnE-SYjiZBzZWIV1Dc_dimIxteQq40D1smJ8m9HCCFR9groeiH4Hr7aQ3X3uZE57kJTGJe0olbcGIpxftoBhE_G64tKI3WrMpifQuIjlXVTUY0yaMr3mSANrhmUnHFYoiTPARe_e_mIqJYfSndZs2BCvW1UN2NhxaWI1agvqvjydrlgYtN0QOaM-6fk/s2048/417442766_2286054925119356_6525739439274621454_n.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា «ខ្ញុំស្គាល់បងyuroយូរហើយបងៗខ្ញុំដឹងចរិតគាត់ មនុស្សគាត់មិនងាយនិងសូមជំនួយពីអ្នកណាទេ មនុស្សក្រែងចិត្តគេ ខ្លាចចិត្ត មួយរយៈក្រោយដែលគាត់បាត់មុខនេះគាត់ ឈឺ មានសម្ពាធច្រើន ការងារក៏ត្រូវគេផ្តាច់ ថតក៏លែងបានថតដូចមុន ចំណូលក៏លែងមាន សូម្បីតែផុសគាត់មិនហ៊ានផុសសូមជំនួយផង គាត់ថាគាត់ធ្លាប់តែធ្វើវីឌីអូឱ្យគេសើច ដល់សុខៗមកសូមជំនួយពីគេវាមិនសម តែខ្ញុំចិត្តមិនដាច់ទេបងៗអឺយជួយឱ្យគាត់បានថវិការទៅមើលជំងឺគាត់ផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRAT1aFgjJcYNp-Hi54bT_nLGYEJ1klTxwWYv62nVxbDHpyu_shhfnZXK9rinxvW5zoZp4ctgAr8fEccldZUQ3K-PzeL8Y4lWNMZnwSSicdT0sWaV3bsRCdHmhJHv7sy_UPmNGCT514Ld-GzIQd4zeGuItszH6CqcTne3QmBcMrLK_ZuzTnV0rTu2-nix/s1600/image_2024-05-15_11-02-58.png

ការបង្ហោះនេះបានធ្វើឱ្យសាធារណជនជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងថា អ្នកបង្កើតមាតិការូបនេះធ្លាក់ខ្លួនឈឺយ៉ាងដូច្នេះ ខណៈមានអ្នកក្នុងចង្កោមបង្កើតមាតិកា អ្នកសិល្បៈមួយចំនួនបានជួយចែករំលែកខ្លឹមសារខាងលើនេះនិងបានផ្តល់ថវិកាទៅដល់ Yuro Mong ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJiSexeSScu6dbHhigncjaVZZKDNxCi1zSRNeW5oxsL81J5x_N-xfhcm7kpoTtZVghoshlWUTBYCtFGx2zUyLXDUHoB0APUlskO_9ne1oMLu-Yv8mGuGiNGnmMW-JL05NoNVUFLHURysaUS5toc1I5jEZb71uMhEupaSayE1O12tjZ90ZSnIKcJOG8uiJq/s2048/image_2024-05-15_11-02-59.png

នៅលើបណ្តាញសង្គមរបស់ Yuro Mong ផ្ទាល់នាព្រឹកថ្ងៃទី៣ មករា បានបង្ហោះយ៉ាងដូច្នេះថា «ខ្ញុំធ្វើ Video បែបកំភ្លុកកំប្លែងពាក្យសម្ដីនិងចរិតឆ្កួតៗកាយវិការចម្លែកៗឱ្យគេសើចបានប្រហែល ៩ ឆ្នាំដែរហើយ អ៊ីចឹងខ្ញុំគិតថាខ្ញុំល្មមសម្រាកហើយ»។ ខ្លឹមសារនេះបានធ្វើឱ្យអ្នកគាំទ្រលោកជាច្រើនចូលទៅលើកទឹកចិត្តនិងឱ្យរូបគេសម្រាកព្យាបាលជំងឺដើម្បីមកធ្វើវីដេអូចែករំលែកនៅលើបណ្តាញសង្គមឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYI5PTro5oj-1-mjjimxVOOUWWGiQAFtS0kpUSkAOAkRxQ7aw61qNkSqsm-aMtC_1rAbXBgVfNxAKihTL-HcX3-ke28WFmUWq5vDAaq6I9_tc99oGKkp9q531fuUefVVRp8FAbEyKPTh5-n-WT4gHQE2zQLWJpBSiokUTshwAkmmWHfuj-ZqVrYmS3YvR9/s960/image_2024-05-15_11-03-01.png
ក្នុងនោះដែរ Yuro បានបញ្ជាក់ស្ថានភាពជំងឺរបស់ខ្លួនថា «តម្រងនោមរបស់ខ្ញុំដែលហៅថា ក្រលៀនហ្នឹងវាមានបញ្ហាតែវាអត់ទាន់ ខូចទេណាបងប្អូនកុំយល់ច្រឡំ គ្រាន់តែពេលនេះខ្ញុំមានជំងឺបន្ថែមពីលើ ហ្នឹងទៀត សញ្ញាអកមនរបស់ខ្ញុំឡើងខ្ពស់ឈាមស ធ្លាក់ ថ្លើមរលាក ជាតិស្ករឡើង រលាកក្រពះពោះវៀន បញ្ហាគ្រាប់ឈាមខុសប្រក្រតី ហើយនិងឈឺក្រលៀនទាំងសងខាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIItgUNTHRxMvfE0yrAvXNs3krZ9vjalTH8hyFZm174M_rip1Y4gvQjG96uScNKTcJS5yJ6Bylpa-9nUctyG04n__V0yd6pDvFoRKQZHs58A9mWN8AoS6ItRLzwLe_m4S8ImSien9T4q79JZ5LbLt91CNjgN7vW9JuLvZo5vkQuCSMPpmgDlkY6dcdzK4L/s640/image_2024-05-15_11-03-00.png

បន្ទាប់ពីវិលត្រឡប់មកកាន់ការបង្កើតមាតិកាឡើងវិញវីដេអូដែល Yuro បានបញ្ចេញទស្សនៈរបស់ខ្លួនថាពេលឪពុកម្តាយប្រើពាក្យ «ដុះស្លាបហើយឡូវ?»ទៅកាន់កូនៗមិនដែលប្រើពេលកូនដើរទៅរកផ្លូវល្អនោះទេ ហើយឪពុកម្តាយព្រួយបារម្ភពីយើងខ្លាចដើរលើផ្លូវខុសទើបគាត់ប្រើពាក្យនេះផ្ទុះការគាំទ្រខ្លាំង។ ក្នុងនោះតារាកំប្លែង នាយពាក់មី ក៏គាំទ្រមតិនេះដែរ៕