ពិធីបុណ្យចូលឆ្នាំចិននឹងឈានចូលមកដល់នាថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥នេះ ដោយសង្កេតឃើញថាប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិនមួយចំនួនបានសម្រុងទៅធ្វើពិធីកាត់ឆុងជាបណ្តើរៗហើយ មុននឹងថ្ងៃចូលឆ្នាំចិនមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aYFCC527vCNlDRUinu-UqYUxUwWqUTHJjJkLLL8gTj9UsB1aPJRZ44dZxmBcvggo_qRSJTHmfcNNG9ciDYvNp_0Lo-zBtWcUGdQ68NiiqBD8BhZioJOzKx80kVHDKXOI3qiFIQG83KUoHiovuBe0k6KfQRGWXopOBjs0TCuO80oWEd4UhIcaHL9iOhOO/s1280/image_2025-01-03_13-17-12.png

សម្រាប់អ្នកដែលរស់នៅរាជធានីភ្នំពេញភាគច្រើនតែងទៅធ្វើពិធីសែនកាត់ឆុងនៅឯវិហារអ្នកតាព្រះចៅ វត្តភ្នំ ដោយនាំយកនូវសំណែនពិសេស២យ៉ាង ដូចជា ស៊ុតឆៅ ៣គ្រាប់ និងសាច់ជ្រូក ៣ ជាន់មួយដុំទៅដាក់ក្នុងមាត់ទេវតាខ្លាទីនោះ។ បន្ថែមពីនេះ ក៏មានភ្ជាប់មកជាមួយនឹងក្រដាសសែន ផ្លែឈើ ទាន ធូបជាដើម ដើម្បីធ្វើជាដង្វាយ ព្រមជាមួយនឹងការបន់ស្រន់ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBf_rgZiPYVJJ6S-35LgVwyuzPbc4A5EE1i7sMUJflvwyMgcjnjp4S_PU609wsnfuIk9Iqnl_5mHJpJJLtr4N8PG6Gf0Vnft3RBs_FyL11Liuth6j9YxGb1-AYHqK5sgLEWIWU2d5OAbSmEOXse9nMrFfjN3owT8hbz_pNi7NFw1yKDjs_3jQMibPF0OAy/s1024/IMG_0824.JPG
ពួកគេមានជំនឿថា ការកាត់ឆុង គឺធ្វើឡើងក្នុងគោលបំណងកាត់គ្រោះចង្រៃចេញឲ្យអស់ និងនាំមកវិញនូវលាភសំណាង។ ការកាត់ឆុងនេះ អ្នកខ្លះក៏បានធ្វើឡើងតាំងពីចុងឆ្នាំចាស់ (មុននឹងឈានចូលឆ្នាំថ្មី) ហើយអ្នកខ្លះទៀតធ្វើឡើងនូវកៀកថ្ងៃចូលឆ្នាំចូលចិន ឬក្រោយចូលឆ្នាំចិនហើយ គឺអាស្រ័យលើពេលវេលាទំនេររបស់បុគ្គលម្នាក់ៗ ក៏ដូចជាស្របតាមក្បួនចិនសែរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYEcKoaRdc2mc17e7ujuBsng_q_hiNSFbGlec3LHrG7KaIRWDOrYFaO0F1oDZ6nJVs7qbl7jQnJAe4XpB4_-vSGR-zaaRQD8F1s-qQvPj1JiyxpYv9vZoVgzLVRJcHTDMd7XxPK2eDAJfAYLW5qMhhXdCQvJwMo0ah3u1TaUKzxEyfSNLkCYCj91Ez32H_/s2048/IMG_0826.JPG

សូមជម្រាបថា ទាំងនេះគឺជាអបិយជំនឿរបស់ជនជាតិចិននិងខ្សែស្រឡាយកាត់ចិន តែទោះជាយ៉ាងណា អ្នកកាន់ប្រពៃណីចិនមួយចំនួនទៀត ក៏មិនបានជឿលើជំនឿនេះទេ បើស្របតាមសម័យបច្ចេកវិទ្យា៕