ព្រះវត្តមានរបស់អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុនី នៅលើឆាកប្រគុំតន្រ្តីសាទរកម្ពុជាកាលពីពេលកន្លងទៅ បានធ្វើឲ្យមហាជនគ្រប់ៗរូបរំភើបចិត្តឥតឧបមា ព្រោះតែព្រះភក្រ្តដ៏ស្រស់សង្ហារ និងការបង្ហើរព្រះសូរសៀងយ៉ាងពីរោះរណ្តំរបស់ទ្រង់ រហូតដ៏មានការចែករំលែកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlZ_pomq79HTs3Rj19yl0xJ20QhWHFyF32Fpi27ni5JINE1xkBLvYfo2PH4GqH9frdq_oS5HEbtFoV8CCN-dNil5JUDXTPXHfxv5HuIYX4sU2yVZE_8bLa4ce1GbOJpJ9f1zkIYSjKRW44ImQNx4kqxCC9_icr_S3ReQk_rBB-jICZ0T_FH1QQflVCzKSp/s2048/471918271_1045543997615658_5634253980260046498_n.jpg

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ក្នុងឆ្នាំនេះទើបតែមានព្រះជន្ម ២៧ ព្រះវស្សា ដែលទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងនិងមានទេពកោសល្យលើវិស័យសិល្បៈ ជាពិសេសភាពយន្តនិងតន្រ្តី។ នៅលើគណនីផ្លូវការរបស់ទ្រង់តែងដាក់បង្ហោះខ្លឹមសារជាច្រើនដែលទាក់ទងនឹងតូរ្យតន្រ្តី ខណៈពេលកន្លងទៅ ភាពយន្ត Hollywood ដ៏ល្បីមួយក្រោមចំណោមជើងថា «១៦០០ VINE» ដែលមានស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ផ្ទាល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRqYYCF3LJXIk9v0iF37k1CcnuEGmolC4a7qq2EfkTRLuGQaYQRqN92iVF7eIWRMJYO1qoJoNOfOXF0MPCBfmwXm2lAGEQ4GDUxR1k2-rO9XuY8XB3HzBtUy1qtOWi2Qhgc1rR9QyrnmmyVbc2yNWxQ8CFVJfHI46KemoRagQfxKCvUsqduc1WVKfMR0b/s2048/472097516_1045544004282324_2162287198262412650_n.jpg
យ៉ាងណា បើក្រឡេកទៅកាន់ឆាកតន្រ្តីសាទរកម្ពុជា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ អ្នកអង្គម្ចាស់បានធ្វើឲ្យសាធារជនទូទៅចាប់ភ្លឹកយ៉ាងខ្លាំង តាមរយៈការបង្ហើរសំនៀងច្រៀងជាភាសាបរទេស និងព្រះកាយវិការយ៉ាងរស់រវើកលើឆាកតន្ត្រី។ ទ្រង់បានបង្ហាញព្រះវត្តមានយ៉ាងសាមញ្ញព្រមជាមួយនឹងភាពរួសរាយទាក់ ខណៈក៏ទទួលបានការកោតសរសើរពីមហាជនមិនដាច់ពីមាត់គ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPaaVGPDiEBjCqdO5GgWW9IUZaijS5Zs7C4K1h1caEr3aRYRfJ4DposI2pXu2oysgqM8PouA62VbC0dpXxtRBi5H7T6w2xgfJf1d-XXWGo6nV6xOjKF5nK2XkXp54vbnTpToHjB390vkQlscL3PWcHXu1flzk80NwCsPkUyfuvS2P3NIvIlNq8TA96W22/s2048/472132195_1045544184282306_6336140169495028830_n.jpg
សូមជម្រាបថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។ កាលអ្នកអង្គម្ចាស់នៅវ័យកុមារ ក៏ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់ផងដែរ៕

រូបភាព៖ Nakhim Chry