នៅប្រទេសជប៉ុនអ្នកមានៗគឺកម្រអួ.តសម្ភារៈនិយមណាស់ មានន័យថាពួកគេច្រើនរស់នៅក្នុងជីវិតសាមញ្ញ មិនជិះឡានទំនើប មិនប្រើប្រាស់របស់របរថ្លៃៗនោះទេ ខណៈអ្នកមាន ឬសេដ្ឋីនៅបណ្តាប្រទេសផ្សេងៗទៀតតែងតែចូលចិត្តរស់នៅក្នុងជីវិតហៃសូ ជិះឡានទំនើប ប្រើប្រាស់វត្ថុមានតម្លៃរាប់លានដុល្លារ។ ចុះហេតុអ្វីបានជាអ្នកមានៗនៅប្រទេសជប៉ុនវិញមិនប្រើជីវិតហៃសូដូចគេទៅ ខណៈប្រទេសនេះក៏ជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោកដែរ។ .png)
សម្រាប់ចម្លើយនោះគឺជនជាតិជប៉ុនមានគំនិតប្លែក និងទស្សនៈខុសគេ ពួកគេគិតថាការបង្អួតសម្ភារៈនិយមនឹងធ្វើឱ្យបាត់បង់ការអាណិតអាសូរពីមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន ថែមទាំងប៉ះពាល់ដល់អាជីពការងាររបស់ពួកគេផងដែរ។ ការបង្ហាញពីជីវិតរស់នៅហៃសូហួសហេតុ តែងតែធ្វើឱ្យអ្នកដទៃមានការសង្ស័យ ក៏ដូចជានាំមកនូវបញ្ហាសន្តិសុខជាច្រើន។ ហេតុនេះហើយនៅតាមដងផ្លូវរបស់ប្រទេសជប៉ុន គឺយើងតែងតែឃើញរថយន្តធុនតូច និងរថយន្តក្រុងប៉ុណ្ណោះ ដែលបង្ហាញថានៅក្នុងសង្គមជប៉ុន មនុស្សភាគច្រើនតែងតែជ្រើសរើសរស់នៅដោយសមរម្យ និងស្ងប់ស្ងាត់។
លើសពីនេះការប្រើប្រាស់សម្ភារៈនិយមដូចជាឡានទំនើប ក៏មិនត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃឋានៈ ឬទ្រព្យសម្បត្តិឡើយ សូម្បីតែអ្នកមិនមានឡានក៏មិនអាចមើលស្រាលបានដែរ ព្រោះប្រទេសនេះប្រកាន់ភ្ជាប់នៅវប្បធម៌ខ្លាំងណាស់ មិនមានប្រជាជនណាមើលងាយគ្នានោះទេ។ យើងដឹងហើយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ល្អសូម្បីដើរ ដេក ឈរ អង្គុយក៏មានរបៀបរៀបរយ និងត្រឹមត្រូវដែរ។ ដូច្នេះវប្បធម៌ជប៉ុនមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។

ហេតុផលសំខាន់មួយទៀតដែលប្រជាជនជប៉ុនជាច្រើនមិនមានរថយន្តទំនើប គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈទំនើបហើយ។ នៅក្នុងទីក្រុងធំៗដូចជាតូក្យូ ឬអូសាកា ប្រព័ន្ធរថភ្លើងក្រោមដី និងឡានក្រុងត្រូវបានរចនាឡើងយ៉ាងងាយស្រួល ដែលជួយមនុស្សផ្លាស់ទីបានយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវការឡានផ្ទាល់ខ្លួននោះទេ។ លើសពីនេះការធ្វើជាម្ចាស់រថយន្តនៅក្នុងប្រទេសជប៉ុនគឺថ្លៃខ្លាំងណាស់ ដោយសារវារួមបញ្ចូលទាំងថ្លៃចំណត ការថែទាំ និងពន្ធផងដែរ ដែលពិបាកក្នុងការប្រើប្រាស់រថយនផ្ទាល់ខ្លួន។
សម្រាប់មនុស្សជាច្រើន ជាពិសេសបុគ្គលិកការិយាល័យ ឬគ្រូបង្រៀន ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមិនត្រឹមតែជួយសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេកាត់បន្ថយសម្ពាធក្នុងការស្វែងរកកន្លែងចតរថយន្តនៅកន្លែងដែលមានមនុស្សច្រើនផងដែរ។ នេះធ្វើឱ្យការទិញរថយន្តផ្ទាល់ខ្លួនជាជម្រើសដែលមិនចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនជប៉ុនក៏មានឡានទំនើបដែរ ដោយសារពួកគេត្រូវការឡានសម្រាប់ការធ្វើដំណើរ ឬចង់មានសេរីភាពក្នុងការធ្វើដំណើរគ្រប់ពេល៕










