សែរាជវង្សខ្មែរមួយអង្គដែលចម្រើនវ័យជាមួយនឹងរូបរាងដ៏ស្រស់សង្ហារគឺ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី។ ក្នុងឆ្នាំនេះ អ្នកអង្គម្ចាស់មានព្រះជន្ម ២៧ ព្រះវស្សាហើយ ដែលទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងនិងមានទេពកោសល្យលើវិស័យសិល្បៈ ជាពិសេសគឺការច្រៀងនិងការសម្តែង។
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ជាព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្ដម កែវ ពុធរស្មី។
បើក្រឡេកទៅកាន់គណនីផ្លូវការរបស់អ្នកអង្គម្ចាស់វិញ ទ្រង់តែងដាក់បង្ហោះព្រះឆាយាលក្ខណ៍និងវីដេអូជាច្រើនដែលមានខ្លឹមសារទាក់ទងនឹងតូរ្យតន្ត្រីនិងបទចម្រៀង។ នាពេលកន្លងមកនេះ ភាពយន្ត Hollywood ដ៏ល្បីមួយក្រោមចំណោមជើងថា «១៦០០ VINE» ដែលមានស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ផ្ទាល់ទៀតផង។ សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងព្រឹត្តិឡើងនាថ្ងៃទី ៣១ ខែធ្នូនេះ ក៏រួមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ពីអ្នកម្ចាស់ផងដែរ ដែលបានបង្កមហាជនខ្មែរភាគច្រើនមានការចាប់អារម្មណ៍ខ្លាំង។
សូមជម្រាបថា អ្នកអង្គម្ចាស់ បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ នៅឯ (American Academy of Dramatic Arts) នៅទីក្រុងLos Angeles។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និងទីក្រុង ប៊ែកឡាំង។ ពេលទ្រង់យាងត្រឡប់មកកម្ពុជា ទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ទ្រង់បានទទួលគោរមងារជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់។ កាលទ្រង់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្ដមសីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់។ បើតាមការចុះផ្សាយរបស់ Royal du Cambodge នាពេលកន្លងទៅ៕










