Home ព័ត៌មានអន្តរជាតិ អង្គការ WHO ប្រកាសអាសន្នពីជំងឺអាសន្នរោគឆ្លងរាតត្បាតខ្លាំងលើពិភពលោក

អង្គការ WHO ប្រកាសអាសន្នពីជំងឺអាសន្នរោគឆ្លងរាតត្បាតខ្លាំងលើពិភពលោក

63
0

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នពីជំងឺអាសន្នរោគឆ្លងរាតត្បាតខ្លាំងលើពិភពលោក កាលពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២៤ ហើយអំពាវនាវឱ្យប្រទេសនានាចាត់វិធានការការពារជំងឺនេះជាបន្ទាន់ ដូចជា ៖ ការចាក់វ៉ាក់សាំង ការកែលម្អប្រព័ន្ធទឹកស្អាត និងរក្សាអនាម័យបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfx2nLNHuZfMfh9s5poYm8Brn0KhkaA08j5qWFyteGZzwNbOHGk1r_KyU2Bsfn1UVNjOPO5Bx6wM_8Gl1yY3OGgljrF2ZwVXalinswXv_tHo_vRCeEN1f5_41dyuDLXpe0RRuWwyg_yRLvd6Bz0hMHaLGc3QUsMxLWlMcah2sPjPAthvt9Q3QkQa9DX8Zy/s2583/image_2024-12-31_10-12-11.png

ចំនួនអ្នកឆ្លងជំងឺអាសន្នរោគបានកើនឡើងជាថ្មីម្តងទៀត បើទោះជាប្រទេសនានាការពារជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំក្តី ។ ពលរដ្ឋរស់នៅប្រទេសមួយចំនួនដែលពុំធ្លាប់កើតជំងឺអាសន្នរោគ បែរជាកើតជំងឺនេះយ៉ាងច្រើននៅចុងឆ្នាំ២០២៤ ។ នេះបើតាមការលើកឡើងរបស់លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8yuaJJKnHb4l-WvAaGaL9P26wuJpEfat9rtFcCeZOJWbIjNMfCQ_iNWRoP3dEdAuPfc2acQiPPaRjFkr5ok2t02mJMLNIbQh3QQklxOrwSWx0MTemqQOvHuYH04blEC9_VsqqHE-j5vzpDgRqwYlyU4n1w9LcYaIFXpYhr56yBhI-rLiPUYhc-gM0HcZ/s800/image_2024-12-31_10-12-14.png

លោកស្រី Harris បន្តថា ការចាក់វ៉ាក់សាំងអាចជួយការពារការឆ្លងរាតត្បាតជំងឺអាសន្នរោគបាន ប៉ុន្តែនៅពុំទាន់គ្រប់គ្រាន់ទេ គឺប្រទេសនានាគួរកែលម្អប្រព័ន្ធទឹកស្អាត និងអប់រំពលរដ្ឋឱ្យរស់នៅមានអនាម័យ ដើម្បីបញ្ឈប់ការឆ្លងជំងឺនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCwdKsAieoZlRUmDkE8p3YqVQNxyGZKADLlijdRzJwya38Bzk18ceuX_FpJujv-RJrCOo5lfv8uO5WYMlCbgAZe1yBDjQyiEJ2SUyew6Ym07-Uh83LQrYy6CBlBQ8aPd4NwZKkPd9TN2sYaCXjSvy-eI8BMHRCAQFsm-K3Of1GmpzYvFZ2_3zdjc15SCUB/s1140/image_2024-12-31_10-12-10.png

តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក បង្ហាញថា កាលពីឆ្នាំ២០២២ ប្រទេសចំនួន៤៤ បានរាយការណ៍ពីការឆ្លងជំងឺអាសន្នរោគកើនឡើងស្មើនឹង២៥% ខណៈនៅឆ្នាំ២០២១ មានតែ៣៥ប្រទេសប៉ុណ្ណោះកើតជំងឺនេះ ។ មនុស្សស្លាប់ដោយសារជំងឺអាសន្នរោគក្នុងឆ្នាំ២០២៤ គឺច្រើនបំផុត បើធៀបនឹង១០ឆ្នាំមុន ជាពិសេស ជំងឺនេះបានឆ្លងខ្លាំងនៅប្រទេសសូដង់ខាងត្បូង ដោយសារខ្វះខាតឧបករណ៍ពេទ្យ និងប្រើប្រាស់ទឹកកខ្វក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sbjq5IRpMFSl_QQtsnCwTdbNsyPbvSABRGeq9cB2-Vafei3RXGZju0bWaAb209n9iNbk0K3s8onF49_vznl8HFfiqFkukZT_8-9yalDb0akFr0Anz0l4uybiitq154xZrnjIwINdNlLr9J6WLZnVD4xBb8_UIU7ldvhNavPPYLL8pKCwzPsKr-HUmuSe/s1920/image_2024-12-31_10-12-09.png
រដ្ឋាភិបាលសូដង់ខាងត្បូងបានព្យាយាមទប់ស្កាត់ការឆ្លងជំងឺអាសន្នរោគ ដោយបង្កើនការចាក់វ៉ាក់សាំងឱ្យពលរដ្ឋ ។ អាសន្នរោគ គឺជាជំងឺឆ្លងតាមម្ហូបអាហារ និងទឹកកខ្វក់ ហើយបើពុំព្យាបាលទាន់ពេលវេលាទេ អ្នកជំងឺនឹងស្លាប់យ៉ាងឆាប់រហ័ស ។ យើងអាចការពារជំងឺនេះបានតាមរយៈការបរិភោគអាហារមានអនាម័យ សុវត្ថិភាព និងថែទាំខ្លួនតាមការណែនាំរបស់គ្រូពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxqmvRumI6juqrwRL2cKltp2xmum3uLDZRh2aV7eV-Znz9YzBQmYWWnUOVZo1LyZB1G6QXs6qbyydi44Z5Qdeu0POpTPDCmctT-DnIMDRnsS0HHBgzbjCjZzBxpUxekGwz5MN0Zxk9kpXDqDrI7-O96CoEslcYnkinwUsfwcV39e3WZXRxke92rwTw83p-/s1620/image_2024-12-31_10-12-07.png
ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា មានពលរដ្ឋឆ្លងជំងឺនេះច្រើន ហើយធ្វើឱ្យថៃចាត់វិធានការការពារជំងឺនៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា ដោយការបញ្ជូនថ្នាំ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់មន្ទីរពេទ្យខេត្តតាក ៕