កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម ជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក បាននឹងកំពុងសាងសង់ផែស្ងួតដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ផែនេះ ស្ថិតនៅទឹកដីខេត្តព្រះសីហនុ មានប្រវែងជិត ៧០០ម៉ែត្រ និងមានចំណតប្រើប្រាស់ប្រវែងជិត ៣០០ម៉ែត្រ លាតសន្ធឹងចេញពីដីឆ្នេរសមុទ្រក្នុងមូលដ្ឋានទ័ពរាមភាគខាងកើតចាក់ចូលទៅផ្ទៃសមុទ្រភាគខាងត្បូង ដែលត្រូវសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។
បើតាមប្រសាសន៍អតីតនាយករដ្ឋមន្តី្រកម្ពុជាសម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា៖” ការសាងសង់កំពង់ផែស្ងួតនេះ ជាការអភិវឌ្ឍដើម្បីពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់កម្ពុជា ដោយមិនមិនមែនបម្រើឱ្យទ័ពបរទេសណា មួយនោះឡើយ”។
សម្តេចក៏បានសង្កត់ធ្ងន់ដែរថា៖”បន្ទាប់ពីការសាងសង់រួចរាល់ ប្រទេសកម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុ មុនគេបង្អស់”៕










