ប្រទេសឥណ្ឌា៖ ថ្មីៗនេះមានបាតុភូតដ៏អស្ចារ្យមួយគឺមាសនិងគ្រឿងអលង្ការមានតម្លៃជាច្រើនបានអណ្តែតមកលើឆ្នេរសមុទ្រ Uppada ក្នុងសង្កាត់ East Godavari រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្សរាប់រយនាក់នាំគ្នាសម្រុកទៅកើបវត្ថុទាំងនោះ។ .png)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Time of India ភាគល្អិតមាសដ៏ភ្លឺចែងចាំងត្រូវបានបោកបក់មកលើឆ្នេរខ្សាច់ដោយរលក នៅម៉ោងប្រហែល ១០ ព្រឹកនាថ្ងៃទី២៥ ខែធ្នូបន្ទាប់ពីព្យុះ បង្កើតបានជាការប្រមាញ់កំណប់ទ្រង់ទ្រាយធំ។ 
មនុស្សជាច្រើនជឿថា មាសនិងគ្រឿងអលង្ការមានតម្លៃទាំងនោះទំនងជារបស់ជនរងគ្រោះ.ដែលបានបាត់ជីវិ.តដោយសារព្យុះ ខណៈកាលពីដើមខែវិច្ឆិកាមានព្យុះដ៏ធំមួយបានបោកបក់មកលើឆ្នេរសមុទ្រ Uppada បណ្តាលឱ្យផ្ទះរាប់រយខ្នងខូចខាត ហើយទ្រពសម្បត្តិរបស់ពួកគេក៏បានបាត់បង់ទៅតាមព្យុះ។ ដូច្នេះនៅពេលមានរលកធំៗបោកបក់ ក៏បាននាំយកវត្ថុទាំងនោះមកលើឆ្នេរសមុទ្រ បណ្តាលឱ្យមនុស្សរាប់រយនាក់នាំគ្នាសម្រុកទៅកើបវត្ថុទាំងនោះភ្លាមៗតែម្តង។
ពួកគេមិនត្រឹមតែរកឃើញបំណែកមាសតូចៗប៉ុណ្ណោះទេ ប្រជាជនក្នុងតំបន់ក៏បានរកឃើញគ្រឿងអលង្ការ និងដុំមាសធំៗផងដែរ។ បច្ចុប្បន្នតំបន់សមុទ្រនេះមិនត្រឹមតែជាកន្លែងរុករកមាសប៉ុណ្ណោះទេ វាក៏ជាកន្លែងដ៏មានសក្តានុពលក្នុងការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។ ថ្មីៗនេះឧបនាយករដ្ឋមន្ត្រីឥណ្ឌា ក៏ប្រែក្លាយឆ្នេរ Uppada និងឆ្នេរផ្សេងទៀតនៅក្នុងតំបន់ទៅជាគោលដៅទេសចរណ៍អន្តរជាតិ ដោយផ្តោតលើភាពទាក់ទាញក្នុងស្រុក និងសម្រស់ធម្មជាតិទៀតផង។
ទោះជាយ៉ាងណាក៏ដោយ បាតុភូតដ៏អស្ចារ្យនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ វាធ្លាប់កើតឡើងជាយូរមកហើយ។ ឆ្នេរ Uppada មានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃការរកឃើញមាស។ ជាញឹកញយអ្នកភូមិមកពីតំបន់ក្បែរនោះ រួមទាំង Uppada និង Suradapet បានស្វែងរកភាគល្អិតមាស និងគ្រឿងអលង្ការនៅក្នុងខ្សាច់ជាច្រើនជំនាន់មកហើយ៕










