Home ព័ត៌មានអន្តរជាតិ មិនធម្មតាស្ងាត់ៗ! នាយកប្រតិបត្តិ Meta ទិញកប៉ាល់ទំនើបធំជាងគេលើពិភពលោកក្នុងតម្លៃ ៣០០ លានដុល្លារ

មិនធម្មតាស្ងាត់ៗ! នាយកប្រតិបត្តិ Meta ទិញកប៉ាល់ទំនើបធំជាងគេលើពិភពលោកក្នុងតម្លៃ ៣០០ លានដុល្លារ

65
0

ថ្មីៗនេះនាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានចំណាយលុយ ៣០០ លានដុល្លារអាមេរិកដើម្បីទិញនាវាយក្សដ៏ប្រណីតមួយក្នុងគោលបំណងជូនប្រពន្ធកូនដើរលេងមើលទឹកសមុទ្រនាថ្ងៃចូលឆ្នាំសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQ0jVYaJ1Yvpie9O0oYxJLnWh5gj30ThhcuHW0BpPDx-2i9Ff22ayepoo8hD6FbHWnEEYGDliCidH-SnH1SEcHsn-bYVQgTclTkCydoGpW2fU0HDt49TscF4ZtWsUsnF9ZdbTEF_ntZRiCobvTZhKfXoAQX9pm2UAozLGxXTFRNxLUOf0vlzI8Wxii60m/s1280/photo_2024-12-27_11-37-43.jpg
Mark Zuckerberg ដែលត្រូវបានគេស្គាល់ថាជាបុរសពូកែថ្នមចិត្តភរិយា បានទិញកប៉ាល់ទំនើបដោយសម្ងាត់ដើម្បីទុក Surprised ភរិយា។ កប៉ាល់នោះមានឈ្មោះថា «Launchpad» គឺជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ធំជាងគេលើពិភពលោក ដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUtTnaPg_S7Lln1HWBjPs5Bzqsvjo4GyGosiJczJguxXBV987N_bwdze815KcPBGdNVFDKC0PDw-sdlCwxBy0mAttSREHfv6-whh-8fA7Ok4DayE7yF28Tpx9ZK-yUNpbbyO0wzyn3vrDst28a7vbpgPMRK-lI9_pwVk2vATkgmgFiEFKtpafYqavmri92/s1159/photo_2024-12-27_11-37-44.jpg

Launchpad ជាកប៉ាល់ប្រណីត និងទំនើបដែលមានបន្ទប់ចំនួន ១២ រោងកុនឯកជន កន្លែងហាត់ប្រាណ បាររាត្រី ភោជនីយដ្ឋាន និងកន្លែងសម្រាកលំហែកាយដូចជាស្ប៉ា និងសូណាជាដើម។ លើសពីនេះកប៉ាល់នេះក៏មានសួនទឹកសម្រាប់កុមារ រួមទាំងមានកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ។ ជាមួយប្រវែងសរុប ១១៨.៩ ម៉ែត្រ កប៉ាល់ Launchpad មានធ្នឹម ១៥.៨ ម៉ែត្រ មានតួដែក និងរចនាសម្ព័ន្ធអាលុយមីញ៉ូម អាចផ្ទុកមនុស្សបាន ២៦ នាក់ជាកប៉ាល់ដែលត្រូវបានរចនាឡើងដើម្បីឱ្យមានផាសុកភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdXKlcNpRbotcbSiQ_NQPW4FL1W-sRt4_ToBD-jArUVgQ2xXKMrWOff8yx_Vhgms0ZsMrzRptqokLgvmOCxYWGdmTgQ2otr2AEIQJs21wuu7f-yq_Hu91x-STnyU-tvfMbe-4bDQHVCAoMuSOXppyNIcDFe89dIrdE2D03w7zs5E3KBcA0oj7bz_5NX1G/s1024/image_2024-12-27_11-44-06.png

មិនដូចមុនទៀតទេ Mark Zuckerberg បានផ្លាស់ប្តូរហើយដោយឥឡូវនេះលោកតែងតែបង្ហាញពីជីវិតរស់នៅបែបអភិជន ជាមួយនឹងដំណើរកម្សាន្តបែបប្រណីតៗ ក៏ដូចជាប្រែក្លាយពីបុរសសាមញ្ញ ទៅជាបុរសបុរសដែលហៃសូបំផុត។ គួរបញ្ជាក់ដែរថា ថៅកែ Facebook និង Instagram រូបនេះបច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwhQGRaWpWpkOLdISh6mC_VD9B00r_7Tu25VQOQYU_5TKny0W6duq9T6BCAHzk7-3FxZGdAPRlSshTlYOZMsvN1suFKJ9UtPaPuC_mEgSi_VLFN9vs0_vhc5avQrzeWmaBNKZOuRdU_Gk5w6QqtkMHPjbbWO4Sx73IqS_PBteCBDyQEq0_VZUNJnCf8nqy/s1600/image_2024-12-27_11-44-05.png