Home ព័ត៌មានអន្តរជាតិ Influencer ថៃដ៏ល្បីម្នាក់ហេតុតែចង់បានប្រាក់៣ម៉ឺនបាត សុខចិត្តផឹកស្រារហូតដល់ស្លា.ប់

Influencer ថៃដ៏ល្បីម្នាក់ហេតុតែចង់បានប្រាក់៣ម៉ឺនបាត សុខចិត្តផឹកស្រារហូតដល់ស្លា.ប់

125
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម និងគ្រូពេទ្យថៃបានបង្ហាញការសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer លោក ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួន ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាប្លែកៗជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg1p_FoclgMqBqoS95y0S2XHXWrNRULJlb4ZphFq6bYE1xVKm7YkIyBwDO73AdrNGfZEjJAzGICwDDn_sXlmtKI60pTVtj6ZMazreg7GW5bEGIwmZ_PkpwqdsNJeQ6cxYMlqVa_WQuMcdtiRVdxYI-phmNCobxFnX3G9t36jlI9lHbpTio-zu_mCzjJhmx/s900/image_2024-12-27_11-28-39.png

ក្រោយការស្លាប់របស់ Influencer រូបនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយមានសំណួរថា តើវាជាកំហុសអ្នកណារវាងអ្នកជួលឱ្យគេផឹកស្រា និងអ្នកផឹកស្រាព្រោះតែចង់បានប្រាក់ចំនួន៣ម៉ឺនបាត (ឬស្មើនឹង៨៨២ដុល្លារអាមេរិក) និងពុំគិតពីផលប៉ះពាល់សុខភាព ឬអាយុជីវិតរបស់ខ្លួន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3OHWATQGKujtK5OVT4s9sh6jXYwfr-lcc_Fs3-ca2Or8s9r_YBhL0gkYU0CkIEMk95IEoPlGd_Fxybl8w40GRgJEcB2xVBDcrd2RFmCEqrX7ohCWiCJPBcsSxXx9HswbKFfH6mLUsXL8ECiHO298S3DLfHzGY9_fl_yBecz9J2waVUzqwzFHsK0uaqEZ/s640/image_2024-12-27_11-28-40%20(2).png

ហ្វេសប៊ុកផេករបស់គ្រូពេទ្យថៃឈ្មោះ សុរ៉ាត់ បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ជីវិ.ត របស់ Influencer រូបនេះ ដោយសារការបង្កើតមាតិកាផឹកស្រាលើកដាច់អស់ពីកែវត្រឹមតែរយៈពេលខ្លី ។ លោកគ្រូពេទ្យហាមដាច់ខាតកុំផឹកស្រាច្រើនយ៉ាងឆាប់រហ័សបែបនេះ ជាពិសេស នៅថ្ងៃឆ្លងឆ្នាំ ពីព្រោះអាចស្លាប់ដូចករណីខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0lnekD21iN8PJqQm-xLpVX3DXp5WU7mDVFTxAE0GdkOIJ_DOM6X6BrL1CO75G4b3qiCYGonJdYTvCoCt2NEjGp7OvUAoFn0Ii-tkszO7j744O0iYgMySiC_1Rmi7upPvpuPwM2Uhzr-nOCg5V3vTA9Qr-V0h2-F93lQY-r9ptXY3L42ASBmufpkBdNGj0/s640/image_2024-12-27_11-28-40%20(3).png

លោកគ្រូពេទ្យ សុរ៉ាត់ និយាយថា ៖ «ការបង្កើតមាតិការបស់ Influencer លើពិភពលោក ដូចជា ការផឹកស្រាក្នុងរយៈពេលខ្លីរហូតដល់ស្លាប់នេះ ធ្លាប់កើតឡើងរួចមកហើយ ប៉ុន្តែបច្ចុប្បន្ន មនុស្សខ្លះនៅតែប្រព្រឹត្ត ។ ជាក់ស្តែង Influencer ថៃម្នាក់បានស្លាប់ក្រោយពីផឹកស្រាអស់ច្រើន ផឹកលឿន និងលើកដាច់ ហើយពុំដឹងថាខ្លួនមានជំងឺប្រចាំកាយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCPl2ZK18J3PZ-1WjZqBbF8QgD5yvbQNjGdZFfjOgGvEQZhugPSMstOPjE0HNX8ZV64y6v_DiJv-TEZDjt8Rw35OY2J8ZrptCFGzlo9TWqzjeUOfDawhI0LcD9OlBx371asLZwo4Z6qe6j3-sbTUS1wl_JSl1AWQbmRyHc5Ua1Y0d9tGRHjcPUkJfCyHs/s640/image_2024-12-27_11-28-40.png

Influencer រូបនេះបានផឹកស្រាអស់យ៉ាងច្រើនយ៉ាងឆាប់រហ័ស ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ប៉ុន្តែចុងក្រោយ ត្រូវបាត់បង់ជីវិត ។ ដូច្នេះ ចូរឈប់បង្ខំឱ្យមិត្តភក្តិ ឬសាច់ញាតិផឹកស្រាដើម្បីប្តូរយកប្រាក់រង្វាន់ទៀតទៅ ប្រយ័ត្នអ្នកផឹកស្លាប់ ហើយអ្នកបង្ខំឱ្យគេផឹក អាចនឹងជាប់ពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqzMkoTLjgCw37tYkL2MJ06oKHhVRc0FA0dwpeO2axOrsyJjbv0tFw8gzRUfVivYG9i6X0rmH06I8btTyYZJYm-b4qqVwsSzPyI_WIU1yWl0DFGr6rvyBRQlqxztbvDRSGUGECik5GFmAtbId9nhcfI9E_hALipuN-ZJaVYWkSG3TBFROx3rpAOF1evQo/s1280/photo_2024-12-27_09-36-14.jpg

រាងកាយរបស់មនុស្សម្នាក់ៗពុំដូចគ្នាទេ អ្នកខ្លះផឹកស្រាហើយគ្មានបញ្ហាអ្វី ប៉ុន្តែអ្នកខ្លះទៀតស្លាប់ ។ ការផឹកស្រាអស់ច្រើនយ៉ាងឆាប់រហ័សនេះនឹងបណ្តាលឱ្យពុលស្រាភ្លាមៗ ពីព្រោះអាល់កុលបានចូលក្នុងរាងកាយជាបន្តបន្ទាប់ ហើយអ្នកផឹកពុំបានឱ្យរាងកាយបានសម្រាក ឬមានពេលបញ្ចេញអាល់កុល ហើយអាល់កុលនឹងកើនឡើងលឿនក្នុងសរសៃឈាម, ក្អួតចង្អោរ, ពិបាកដកដង្ហើម និងស្លាប់ ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យ ៕