Home ព័ត៌មានអន្តរជាតិ ទឹកធ្លាក់ខនផាផេង បានជាប់ក្នុងកំណត់ត្រាពិភពលោកថាជាទឹកធ្លាក់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ទឹកធ្លាក់ខនផាផេង បានជាប់ក្នុងកំណត់ត្រាពិភពលោកថាជាទឹកធ្លាក់ធំជាងគេនៅអាស៊ីអាគ្នេយ៍

128
0

ទឹកធ្លាក់ខនផាផេង (Khone Phapheng Waterfall) ដែលមានទីតាំងស្ថិតនៅខេត្តចំប៉ាសាក់ តាមដងទន្លេមេគង្គ ភាគខាងត្បូងប្រទេសឡាវ ជិតព្រំដែនប្រទេសកម្ពុជា គឺជាទឹកធ្លាក់ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងធំបំផុតមួយនៅក្នុងពិភពលោកផងដែរ ដែលមានទទឹង ១០,៧៨៣ ម៉ែត្រ រួមជាមួយកម្ពស់ពី ១៥-២១ ម៉ែត្រ ហើយមានរំហូរទឹកជំនន់ ៤២,៥០០ ម៉ែត្រគូប/វិនាទី។ នៅទីនោះគឺជាច្រកតែមួយគត់ដែលអាចឱ្យទឹកទន្លេមេគង្គហូរកាត់ចន្លោះតំបន់ភ្នំដងរែក និងតំបន់ខ្ពស់រាបភាគឦសានប្រទេសកម្ពុជានិងខាងត្បូងប្រទេសឡាវផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGH0_G9hdU4e6yRxsyuCvGsRfQho0Iyqh4Qj2SPJtluuf0M4ts_G2rVlv8OegkbOVUrQJviwaOjn7OgJ9UTc4YiOB3WCfeUnnawdd0wjBrZOGmloIHU7VeQLmUBq2nDzk0FbghssIB7-wY7PK6xPcl9oPDs_-Pqc_bksvbLSAhPhfwb2_NBUxtogA6vJR5/s2000/image_2024-12-27_11-35-49%20(2).png
ទឹកធ្លាក់ខនផាផេងបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនៃទឹកហូរធ្លាក់ឈូឆរត្របាញ់ខ្មួលខ្មាញ់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ រំលេចផ្ទៃទឹកសក្បុសក្នុងសីតុណ្ហភាពត្រជាក់ ធ្វើឱ្យភ្ញៀវទេសចរជាប់ចិត្តនឹងសម្រស់ស្រស់ស្អាតគ្មានពីររបស់ទឹកធ្លាក់នេះ។ ទឹកធ្លាក់ខនផាផេងមិនត្រឹមផ្តល់នូវទេសភាពស្រស់បំព្រងគួរជាទីចាប់អារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងមានខ្យល់អាកាសបរិសុទ្ធ ព្រៃប្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាកន្លែងអស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0-9jfu80DlJAsj5eyHM7u76DJzNBTpO-LcKlFpniSQK8FWG92YQGWoPSZxGw9jw67p0P__KjCqAh2DcKtiXjhgbs9m6Qt-W4OMY5ro0s-k-tB3KsqeNPmnNkwxwsbveJ4huF5V8C43dNqwfbfi00ww_0a9m8FZ6U3TrhHdm05SO02CJrIbdvaE8GHLZI/s1120/image_2024-12-27_11-35-49.png

ក្រៅពីទឹកធ្លាក់ខនផាផេងរបស់ប្រទេសឡាវ ទឹកធ្លាក់ Dudhsagar ដែលស្ថិតនៅលើទន្លេ Mandovi ក្នុងរដ្ឋ Goa Dudhsagar ប្រទេសឥណ្ឌា ក៏ជាទឹកធ្លាក់មួយក្នុងចំណោមទឹកធ្លាក់ដែលមានទំហំធំផងដែរ។ ជាមួយទទឹង ៣០ ម៉ែត្រ និងកំពស់ប្រហែល ៣១០ ម៉ែត្រ ទឹកធ្លាក់ Dudhsagar មានកម្លាំងទឹកហូរខ្លាំង ដោយទឹកធ្លាក់ពីខាងលើចែកជា ៤ ជាន់។ លើសពីនេះទឹកធ្លាក់ Epupa របស់ប្រទេសណាមីប៊ីក៏ស្ថិតក្នុងបញ្ជីទឹកធ្លាក់ធំបំផុតរបស់ពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb0TosJ3dAV5OLU8rdopX_JdOllijYhSWYWAlCRSKDseLygdk6iS-J11bcYT91n52XcBF73Cn10UuJQW_ThLS-w5et7mLuSarmuR6QpLMLgGKxdXtF8XnL1TcLFMNiF81_TxOqApqkkOUNEw_tAtl6k1NIHJyh2zCcE60ockLe7CLYx05kyBOq6bc6kP4f/s1254/image_2024-12-27_11-35-51.png

ទឹកធ្លាក់ Epupa ស្ថិតនៅក្នុងចំណុចដាច់ស្រយាលបំផុតមួយនៃប្រទេសណាមីប៊ីគឺជាកន្លែងពិសេសមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ទឹកធ្លាក់នេះនៅលើទន្លេ Kunene គឺជាទឹកជ្រោះដ៏សំខាន់បំផុតមួយនៅអាហ្វ្រិកខាងត្បូង។ ទោះបីជាវាមានការធ្លាក់ចុះអតិបរមា ២០ ម៉ែត្រក៏ដោយ ប៉ុន្តែវាបង្កើតបាននូវទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលដែលពោរពេញទៅដោយការធ្លាក់ជាបន្តបន្ទាប់គ្នារវាងថ្ម សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងអ្នកស្រឡាញ់ធម្មជាតិ៕