ភ្នំតាម៉ៅ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់សួនសត្វភ្នំតាម៉ៅគឺជាជម្រករបស់សត្វរាប់រយពាន់ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ ជាពិសេសគឺអូនលំផាត់តែម្តង ដែលជាកូនដំរីញីដ៏កំសត់ព្រាត់ប្រាស់ម្តាយតាំងពីតូច កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនាពេលថ្មីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY2wPYZoTkdNAtp1Qnx7OAkMIIzZQg_J17wHxjnXJx802L-OAV5vzT8uWdrCkLG23MbDxjxKTM0cEb5rqleIESNtZt3Nu3ZmOBll1KokJLF6htj-xsyvwM1cqvZcrbibzX6d0WnszzEQ2OHP3_vW6ByDEz6VKGPJqPSfwV9Pxh2Cx9fXpndD5WjtSM6n4d/s2046/469916997_591536296575933_6306666894020516997_n.jpg
អូនលំផាត់ទើបតែមានអាយុ ៥ ខែទេតែមានភាពឆ្លាតវៃ រហ័សរហួន និងគួរឱ្យស្រឡាញ់ខ្លាំងណាស់ បើបងប្អូនបានទៅលេងភ្នំតាម៉ៅហើយ សូមកុំភ្លេចនាំយកនំនេកតិចតួច និងទឹកដោះគោផ្ញើកូនដំរីតូច ក៏ដូចជាសត្វទាំងអស់នៅក្នុងភ្នំតាម៉ៅផង ដើម្បីជាចំណែកមួយក្នុងការជួយពួកគេឱ្យរួសរានមានជីវិត និងអាចបង្ហាញខ្លួនឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពួកគេផងដែរ។ កូនដំរីលំផាត់មានទម្ងន់ ១៣៨ គីឡូក្រាម មានរបួសនៅកជើងខាងមុខដោយសារជាប់អន្ទាក់ព្រានព្រៃ ប៉ុន្តែជាសំណាងល្អក្រុមអភិរក្សសត្វព្រៃក៏បានប្រទះឃើញនៅខេត្តរតនគីរី ហើយក៏បានជួយដោះលែង និងព្យាបាលរបួស ក៏ដូចជានាំវាទៅរស់នៅសួនសត្វភ្នំតាម៉ៅផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WWBz2bRlTx4c49Yq7JQ_NE9GVfb7q_Owmh8lJyb68z26JNYoL9vtR1qWYbuqpVzt5Xt6r-D7JvkA_TKhRmFa3WrX_G8jgdjI_QpAT7DXGi21fUSS92vC31rygy07es2hQpn7MXRz52p4Aa3CQGHECGLQ56jmJMSoI9EbOum2WPBVjUKrY1rHpu0_64c0/s1280/470007056_591536319909264_6954340693588058325_n.jpg
បច្ចុប្បន្នកូនដំរីដ៏មានប្រជាប្រិយភាពនេះរស់នៅជាមួយបងៗអ្នកមើលថែយ៉ាងកក់ក្តៅ ដោយបងប្អូនមិនចាំបាច់បារម្ភពីសុវត្ថិភាពរបស់លំផាត់ទៀតទេ។ គួរបញ្ជាក់ដែរថា តំបន់សួនសត្វភ្នំតាម៉ៅគឺជាជម្រករបស់សត្វជាង ១,២០០ ក្បាលដែលមានសត្វគ្រប់ប្រភេទ ដែលភាគច្រើនត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំយ៉ាងស្រស់បំព្រងរួមទាំងប្រាសាទបុរាណផងដែរ មានដូចជា ប្រាសាទតាម៉ៅ ដែលជាប្រាសាទបុរាណមួយត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី ១ និងឧទយាទិត្យាវ័រ្មនទី ២ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmG6RXr1bWdBwMzKefBOHx1Q73WFMUd_ZA-2GiZakjPvDAVS6ixRFDtWoYstEoEb1X27c35QbsgvjAPuZUFG3r6HsoxFSRpQZ2TQL1uD9VCMatIAukaw033bYmDN0-c0gS2F7yl3me1PjF6WAYiKt2bopKC0vY_w10C_kQ-i6SLD-LO0P4C2Q6mIRmG5zO/s960/471145301_579751264812736_4257599298436320509_n.jpg

ភ្នំតាម៉ៅត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ក៏ដូចជាអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណីត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ៕