ថ្មីៗនេះ នៅលើបណ្តាញសង្គមគឺមានការចែករំលែកតៗគ្នាអំពីតម្លៃត្រីប៉ាស៊ីអ៊ី ដែលជាពូជត្រីកម្រខេត្តស្ទឹងត្រែង និងមានរសជាតិឆ្ងាញ់ពិសារបំផុត នារដូវកាលឆ្នាំនេះមានតម្លៃរហូតដល់ ៦០០,០០០រៀល ក្នុងមួយគីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuEQVHBuiQfq7agabteH9DPmtGxwf_Qf9tyWqoYKemu3vSQ7Ej0c2ACJ9SXPb4Rjl8BXjUfzezOZrwp8d2sh4ZfdyEu1f4OHjl7jcgFheb5N2UHaSVSbKdufIRzu5BIz_F6oHwHX1cuVL1rD_CaPXkisQLzIvaDjWEJt_N2kV-Lf_kp9ur0zhGlphcts6H/s1467/IMG_0313.JPG
នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមគណនីផ្លូវការរបស់ឯកឧត្តម ឈួ ស៊ុន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានចែករំលែកសារមួយឃ្លាយ៉ាងដូច្នេះថា៖ ថ្ងៃនេះបុណ្យណូលអែល! ខ្ញុំសម្រេចចិត្តចូលផ្សារសាមគ្គីស្ទឹងត្រែង ស្រាប់តែប្រទះឃើញ មនុស្សកំពុងចោមរោមហ៊ុព័ទ្ធ «ត្រីប៉ាស៊ីអ៊ីដ៏ធំអស្ចារ្យ» មួយគីឡូតម្លៃ ៦១០,០០០រៀល ហើយត្រីនោះទម្ងន់ ២.៨ គីឡូ ស្មើនឹង ១,៧០៨,០០០រៀល ឬប្រមាណ ៤២៧ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNzR2D-TpWeC509rHucCTiMlsjsDt70nDWWEos2tQ3ufSX5_9R_Iya6f3GVN1WKjg2LJ3jFblQ2VcDn2lDjDEaDVffucCYQZlYsp_4QuK-smKHN14CXzZOcgki7pCeS_On5TXN-shAPsfX_w_aGWHeqSvtteRbgz50MS_DFqX5T_kLXHUHOn6MZcpCfoE/s960/IMG_0310.JPG
ឯកឧត្តមបានបន្តថា «ពេលនោះខ្ញុំបានតថ្លៃឲ្យចុះត្រឹម ១,៥០០,០០០រៀល (ហេតុតែត្រីប៉ាស៊ីអ៊ីត្រូវប៉ាន់?) ស្រាប់តែអ្នកលក់ស្រែកសម្លុតខ្ញុំខ្លាំងៗថា បើបងឯងតថ្លៃ? នៅ៨នាក់ទៀត ត្រៀមទិញស្នោទឹកកកក្លាស់សេត្រីឥឡូវហើយ។ ខ្ញុំយល់ឃើញថាបុណ្យណូលអែលមួយឆ្នាំមានម្ដង? រីឯត្រីប៉ាស៊ីអ៊ីស្ទឹងត្រែងមួយរដូវមានម្ដង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxFD2hp4i6TqeYnqpQ5meMrR9SuCvBeyoY4_z-zlJ2UlB7EI7Ps6MIiAp5OFmHJGWxCue2qs37GDJnzkk9D_WtCRQzcCuUcvYbMIUc2t55ODgeSNVxvNZd_ToGcPRg2HoE8ZqqYcZwbE32uLvzeR3kjKjBD-P-MFeig40m-4bZpx4kWwuPqsxmYfSaLz3/s900/IMG_0315.JPG

គួររម្លឹកថា ត្រីប៉ាស៊ីអ៊ី គឺជាប្រភេទត្រីមានស្រកាដ៏កម្រ និងមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកជាងត្រីដទៃ ត្រីនេះក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។ ជាទូទៅ ត្រីប៉ាស៊ីអ៊ី តែងលេចវត្តមានតែនៅតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនៈគីរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqZVmtn2-nUFyfBsqW0ZAOw03em2b2J9a5Jg9rmhu-FEb4ffwc7BT_Xnoj0DZGXrn4wKlJEolGXNjG0YPHZaiNuEvmhy6qnrSzoqzVs8CnASirA9rpGa8sr-ryoCRFVFYCuKhZEhJbjkFruw4m5uyEW3mu9nn2zjhyphenhyphenjwe7UnEsgqu6zy7b89DlK-fV-82_/s1440/IMG_0316.JPG
ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារវិញ យោងតាមការគូសបញ្ជាក់នាពេលកន្លងមកបានឲ្យដឹងថា ត្រីប៉ាសេអ៊ី អាចលក់បានក្នុងមួយគីឡូចាប់ពី ៤០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ដោយគិតលើទម្ងន់និងប្រភេទត្រីលេខ១ទៀត។ ក្រៅពីត្រីប៉ាស៊ីអ៊ីត្រីមួយប្រភេទទៀត គឺត្រីប៉ាវ៉ា ក៏ជាប្រភេទត្រីកម្រនិងមានតម្លៃថ្លៃដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcz4bOpguw29x1P8K4tBuqr9sBgmMLSZ8rQRCPFHO92azCt3MIf1X-VLFOJTcKH7dbPPSEOqZb2mF6Qi1XuXj6QYEPq13-QNNb6YU9rbSHV_f2Fz67HaWW3b2eGnwsh-Ore8qdd7NstgBRzgQVbXXNnqwAnmmqpxav2XJnuSDDahaLqDL4UgkhLMHq7wFI/s1440/IMG_0317.JPG

សូមជម្រាបថា ធនធានមច្ឆជាតិក្នុងពេលបច្ចុប្បន្ននេះ ពពួកត្រីកម្រមួយចំនួន កំពុងរងនិងប្រឈមទៅនឹងការផុតពូជ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្របី ត្រីកន្រ្តប់ខ្លា ត្រីស្រោមដាវ ត្រីនាគ ត្រីរមាស និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត៕