នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗទៅកាន់មតិរបស់ពលរដ្ឋមួយចំនួន ដែលស្នើឱ្យរាជរដ្ឋាភិបាលទាមទាមទារយកខេត្តកម្ពុជាមកវិញពីប្រទេសជិតខាង។.png)
សម្តេចធិបតី បានមានប្រសាសន៍ថា៖”ការទាមទារមកវិញនូវខេត្តកម្ពុជាជាង៣០ ដែលបារាំងកាត់ឱ្យទៅប្រទេសជិតខាង គឺមិនអាចធ្វើបាននោះទេ ខណៈប្រទេសជិតខាង ក៏ទាមទារឱ្យរដ្ឋាភិបាលគេ យកខេត្តគេ ដែលបារាំងកាត់ឱ្យកម្ពុជាផងដែរ”។
បន្ថែមពីនេះ សម្តេចក៏បានសង្កត់ទៀតថា៖” ចំពោះបញ្ហាការកាត់ខេត្ត ដែលបន្សល់ទុកពីសម័យបារាំងមក អ្នកនយោបាយជំនាន់ក្រោយ នឹងព្យាយាមដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ”។.png)
គួររំលឹកថា នៅក្នុងអំឡុងសម័យកាលក្រោមអាណានិគមចន្លោះឆ្នាំ១៨៦៣-១៩៥៣ បារាំងបានកាត់ខេត្តជាច្រើនទៅឱ្យប្រទេសជិតខាងកម្ពុជា ជាពិសេសថៃ និងវៀតណាម៕










