Home ព័ត៌មានអន្តរជាតិ តើ TikTok អាចនឹងលុបចោល ឬបន្តទៀត​នៅក្នុងអាណត្តិថ្មីរបស់លោក Trump ?

តើ TikTok អាចនឹងលុបចោល ឬបន្តទៀត​នៅក្នុងអាណត្តិថ្មីរបស់លោក Trump ?

55
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump អាចនឹងអនុញ្ញាតឱ្យ TikTok ដំណើរការនៅអាមេរិកបន្តទៀត ក្រោយពីលោកបានចូលរួមកម្មវិធីរៀបចំដោយអង្គការ Turning Point USA នៅទីក្រុងហ្វីនិច រដ្ឋអារីហ្សូណា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ កន្លងមក លោក ចូ បៃឌិន គ្រោងហាមឃាត់ការប្រើប្រាស់ ដោយសារបារម្ភពីសន្តិសុខជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rS1yCXG_tSOPdL4hQe7Aimm1idOahrScaWmkYlLEPaNrWQ5016nyQ7PfxwZm1ar1GNVf8VVJW7IREAK0QJzftdYaobakTXcjthkWDSho7kh7SnfaXgkVDIqvDAcRlaudzpmDxTUGsXRdhgbwZdQUPW_bJK732ssXqhERhQ0bfqYaf5W6Mh2pB2DyFGrY/s1480/image_2024-12-25_10-09-30.png
ពេលរកសំឡេងឆ្នោត លោក Trump ថ្លែងថា នឹងហាមឃាត់ការប្រើប្រាស់ ប៉ុន្តែក្រោយមក លោកថា ចូលចិត្ត TikTok ហើយនឹងចាត់ការបញ្ហាដែលអាមេរិកហាមឃាត់បណ្តាញសង្គមនេះ នៅខែមករា ឆ្នាំ២០២៥ ក្រោយពីតុលាការឧទ្ធរណ៍សម្រេចឱ្យ TikTok លក់អាជីវកម្មនៅអាមេរិក ។ បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់ ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb18w88bVgIR8H90IPFW14aqWGbKTYl4mwtLz7UJWvSMPXL_ZNvm7lqxTdpjkR6R7NocuFjzBGAzecQdkTNj8F4N-ZseJsOYkT3u5aTmRXXqpnblVersNYQVk3tRawX1HJSPyGeJhO5__aySIzxeCcG2iJSMO9c44i19eLhRltnaOF6EPidhOy4XvL-3Cs/s1500/image_2024-12-25_10-09-31%20(2).png
លោក Trump ថ្លែងថា TikTok ជាបណ្តាញសង្គមចែករំលែកវីដេអូដ៏ពេញនិយម ហើយជួយឱ្យលោកយល់ពីពលរដ្ឋមួយចំនួនដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។ លោកអាចនឹងអនុញ្ញាតឱ្យបណ្តាញសង្គមនេះដំណើរការមួយរយៈនៅអាមេរិក ក្រោយពេលលោកបានទស្សនាវីដេអូរកសំឡេងឆ្នោតក្នុង TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimnjrji4m56nmyvysnG1cprmHCN-EaJ_Q9Oo9QV59fnD4X4bsEJNL2qy1gh_AQDKVQEkQIhJdhiuG03YIi3pF_myFeKpFjAvv7pNgtv3FNL1tUzHJ2b3gDdY8xwq_TxE1fRmypTtmspamj0nnDYV8744fgcKT4_n8Jtkl_bcWLs2YM60i9Vo9QBQdpoy52/s770/image_2024-12-25_10-09-31.png

TikTok បញ្ជាក់ថា អាមេរិកហាមឃាត់ពលរដ្ឋប្រើប្រាស់ គឺជាការបិទបណ្តាញសង្គមដ៏ពេញនិយមបំផុត ដែលអ្នកប្រើប្រាស់មានសេរីភាពអាចបញ្ចេញយោបល់ ។ វាជាការបិទសិទ្ធិការនិយាយស្តីរបស់ពលរដ្ឋអាមេរិកជាច្រើន ដែលប្រើប្រាស់ TikTok និយាយពីបញ្ហានយោបាយ ពាណិជ្ជកម្ម និងសិល្បៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkfm5Qr1OQq5xAWUDtn0AABX769R0D5uXfYEOWB5uKtP3cjem84qtVJb155Cm3Lev7qXvdESxvyeFIFxzHNKxUqVsRGksCFNWybXNvT4shaA3bd0607zEWUf0LU9nredyor39jLSvbIY4CosPwqWM3o7lbCUfDMpQ6nRpNhmL45zZqjATS73UbKeq2BGw7/s3500/image_2024-12-25_10-09-32.png

កាលពីខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទុករយៈពេលត្រឹម២៧០ថ្ងៃ សម្រាប់ឱ្យ TikTok ដំណើរការនៅអាមេរិក ដោយអះអាងថា វានឹងប៉ះពាល់សន្តិសុខជាតិ ។ បើ ByteDance ពុំធ្វើតាមទេ ក្រុមហ៊ុន Apple និង Google ត្រូវតែលុប TikTok ចេញពីកម្មវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTrsFbw-DPuNmmR4UfRrxxLGFVhZ8_WURuVrPIsihvSM0U93Y6UtLZ9K_2-LYyKkznRZhFN4hiNp2NeTLfy7fpoqIp6xpV6eA0MjPYdMo2t9uiuHH2QsckA6sxQRHNntVS546VSJlQFtpznjc3y0ZqRODP5A5qPZayHRKT6TU8gzLabYcjCJw799jLNhzz/s1200/image_2024-12-25_10-09-34%20(2).png

នៅខែឧសភា ឆ្នាំ២០២៤ TikTok បានដាក់ពាក្យបណ្តឹងរដ្ឋាភិបាលអាមេរិក ដើម្បីផ្អាកការហាមឃាត់ការប្រើប្រាស់ ។ នៅខែធ្នូ ឆ្នាំ២០២៤ តុលាការឧទ្ធរណ៍នៅទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការអះអាងរបស់ TikTok ដែលថា ការហាមឃាត់របស់អាមេរិកពុំស្របតាមរដ្ឋធម្មនុញ្ញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5PSWWMdq-nBxr13z1wy-pQPnOmds4H5_TanTUSLACuknOe31h7eVaX_8t9-D__scXI8tGbRscUo17S_aDL5XBXwsyFXq2-A8BK5mJZvsUqjd5PhsIzw7rHu4EUzYcrSyGVAnDMFGE9Eevn0ITzDFeuf5JcQdoQQLOUgsv1HQahc3Gzx0suD0XLy2CWVY/s810/image_2024-12-25_10-09-34.png

ចុងក្រោយ TikTok ក៏បានស្នើឱ្យលោក Trump ជាអ្នកសម្រេចចិត្តរឿងនេះ ។ កន្លងមក CEO របស់ TikTok បានជួបលោក Trump នៅរីសតម៉ាអាឡាកូ រដ្ឋផ្លរីដា ហើយគេសន្និដ្ឋានថា ការជួបគ្នានេះ គឺ TikTok សុំឱ្យលោក Trump ឈប់ហាមឃាត់ការប្រើប្រាស់ ៕