នៅក្នុងថ្ងៃរំលឹករំលឹកខួបកងទ័ពជើងគោក នៃក្រសួងការពាជាតិ មហាជនបានប្រទះឃើញវត្តមានរថយន្តបំពាក់ប្រព័ន្ធបាញ់កាំជ្រួច១២កាណុងថ្មី ដែលមិនធ្លាប់ឃើញពីមុន។.png)
ប្រព័ន្ធបាញ់កាំជ្រួច១២កាណុងនេះជាប្រភេទ PHL-03 ត្រូវបានចូលមកពីប្រទេសចិន ដោយការច្នៃបន្ថែមពីប្រព័ន្ធកាំភ្លើងធំ BM-30 Smerch របស់សហភាពសូវៀត។

PHL-03 ជាប្រព័ន្ធបាញ់កាំជ្រួចហ្វូងរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានពីចន្លោះ៧០ទៅ១៣០គីឡូម៉ែត្រ ដោយគ្រាប់កាំជ្រួញមួយៗមានទម្ងន់៨០០គីឡូក្រាម បូករួមជាមួយក្បាលគ្រាប់ទម្ងន់២៨០គីឡូក្រាម។
.png)
ក្បាលគ្រាប់របស់វា អាចផ្លាស់ប្តូរដាក់ក្បាលគ្រាប់បែកខ្យល់ ឬក្បាលគ្រាប់ចង្កោម បានដោយមានអនុភាពកម្ទេសលើផ្ទៃដីរហូតដល់៦៧ហិកតា។
PHL-03 ត្រូវបានផលិតដោយប្រទេសចិនក្នុងឆ្នាំ២០០៥ ហើយបាននាំចូលមកកម្ពុជា នៅឆ្នាំ២០២៣កន្លងទៅ ប្រមាណជា៥០គ្រឿង។

ការនាំចូលប្រព័ន្ធបាញ់កាំជ្រួចប្រភេទថ្មី ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពក្នុងវិស័យយោធានៅកម្ពុជា៕










