អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមជា Influencer មួយរូបអ្នកនាង កល្យាណី បាននិយាយលាយឡំដោយទឹកភ្នែកថាក្នុងអាជីពរបស់ខ្លួនរយៈពេល៧ឆ្នាំត្រូវបានក្រុមហ៊ុនធំៗមួយចំនួនមានកុងត្រាត្រឹមត្រូវបោកប្រើមិនបានទូទាត់ប្រាក់ឱ្យ២ទៅ៣ខែយកលេសគ្រប់សព្វទាំងថាមេនៅក្រៅប្រទេសនិងខាងគណនេយ្យឈឺ។.png)
នៅថ្ងៃទី២៣ ធ្នូ គណនីទិកតុក កល្យាណី បានបង្ហោះវីដេអូជិត៣នាទី និយាយដោយទឹកភ្នែកផ្តាំផ្ញើទៅដល់ Influencer មួយចំនួនអ្នកដែលជា content creator ដូចជាខ្លួនបើអាចជៀសបានក្រុមហ៊ុនធំៗ មានកុងត្រាត្រឹមត្រូវ ជៀសទៅ។ អ្នកនាងបញ្ជាក់ទៀតថា ការងារជា content creator រយៈពេល៧ឆ្នាំហើយគឺដដែលតែម្តង ក្រុមហ៊ុនដែលមានកុងត្រាគឺជាក្រុមហ៊ុនដែលលេប Payment បោកប្រើបញ្ចុះតម្លៃបោកស៊ីតែម្តង។

គណនីដដែលបានលើកឡើងទៀតថា បើសិនជា អតិថិជនធម្មតា មិនធំដុំគឺចំនួនលុយបាញ់មកស្រួលទាំងមិនទាន់ធ្វើវីដេអូ បាញ់លុយមកកក់ជាដើម បង្ហោះភ្លាមបាញ់លុយឱ្យគ្រប់ភ្លាម។ អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថា ក្រុមហ៊ុនដែលធំខ្លាំងដល់ថ្នាក់ international មិនបានឱ្យលុយយកលេសថាមេនៅក្រៅប្រទេស ខាងគណនេយ្យឈឺ ពន្យារពេល២ទៅ៣ខែអ្នកដែលចាំ Payment គឺចាំស្កកហើយនៅពេលទាមទារការទូទាត់មើលមកថាយើងជាមនុស្សដូចឃ្លានលុយ។
អ្នកនាង កល្យាណី ថាក្រុមហ៊ុនមិនខ្វល់នោះទេថាយើងត្រូវការលុយត្រូវយកមកបំពេញតម្រូវការក្នុងគ្រួសារយ៉ាងណា គឺចង់បានការងារមកមុនហើយទុកចោលរាប់ខែដោយសារតែក្រុមហ៊ុនធំហើយចំណុចនេះនាងសឹងតែបោកក្បាលជាមួយថ្មកត់ចំណាំចំពោះក្រុមហ៊ុនធំៗមានកុងត្រាហើយគេបោកបានទាំងប្រឡូកវិស័យនេះមក៧ឆ្នាំហើយដោយសារតែកុងត្រា៕










