ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥តទៅ រាជរដ្ឋាភិបាល នឹងផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២។
.png)
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិនៃជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ មកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ។.png)
មានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២។
កម្មវិធីឧបត្ថម្ភនេះ ផ្តល់ជូនសិស្សពីថ្នាក់ទី១ដល់ទី៩ ២មុឺនរៀលក្នុងមួយខែ និងមធ្យមសិក្សាទុតិយភូមិពីថ្នាក់ទី ១០ដល់ទី១២ ទទួលបាន៣មុឺនរៀល ក្នុងមួយខែ។
លើសពីនេះទៅទៀត ពេលចប់វិទ្យាល័យ សិស្សទាំងនេះក៏អាចចូលរៀនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនបង់ថ្លៃ លើជំនាញវិជ្ជាជីវៈនានា របស់រដ្ឋ ដោយមានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ប្រចាំខែផងដែរ។
ដើម្បីទទួលបានការឧបត្ថម្ភនេះ សិស្សានុសិស្សមកពីគ្រួសារមានប័ណ្ណសមធម៌ត្រូវទៅចុះឈ្មោះជាមួយភ្នាក់ងារមូលនិធិជាតិជំនួយសង្គម របស់ក្រសួងសង្គមកិច្ច នៅតាមសាលាដែលខ្លួនកំពុងរៀន។










