អ្នកនាង ដួង ម៉ានិច ត្រូវបានចាត់ទុកថាជាតារាស្រីស៊ិចស៊ីមួយរូបក្នុងអាជីពសិល្បៈ។ ទោះយ៉ាងណាបន្ទាប់ពីរយាលពីវិស័យសម្តែងនិងបានសាងជីវិតគ្រួសារមកតារាស្រីរូបនេះត្រូវបានអ្នកគាំទ្រសង្កេតឃើញថាជាមនុស្សស្រីស្រគត់ស្រគុំប្រើជីវិតរស់នៅទីជនបទយ៉ាងសាមញ្ញាជាមួយនឹងស្វាមីថែមទាំងជ្រះថ្លាជាមួយនឹងព្រះធម៌ទៀត។ លើសពីនេះ ដួង ម៉ានិច បានបង្ហាញអារម្មណ៍រំភើបចិត្តបន្ទាប់ពីស្វាមីសម្រេចបំណងដោយបានកោរសក់ចូលសាងផ្នួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHkj-QO3P39UzTTfawGHb-wpJ9LpzNYwe28tWPJWNXZSgu-KtHy0WAkRRAyCnTexFw0-eAFKvgirJA1mbohtPiwqZQtYlFYpYx-DLTWqlGMNTLIx3j0hnBRUCQcQanlfjtRFpzRKxWmDgO5s_U91d3WepzClh8z11dShYqOmNjA6-biDvuL8xlc2Nh53F/s1440/image_2024-12-21_15-20-20.png
ចាប់តាំងពីរៀបការរួចកាលពីខែមេសា អ្នកគាំទ្របានឃើញសកម្មភាពរបស់តារាស្រីដួង ម៉ានិច និងស្វាមីវ័យក្មេង ហ៊ាឆាត បានប្រើជីវិតរស់នៅជនបទយ៉ាងមានក្តីសុខជាមួយគ្នានៅឯផ្ទះលំហែរបស់ខ្លួន។ អ្នកទាំងពីរបានបង្ហាញនៅក្នុងវីដេអូពីជីវិតប្រចាំថ្ងៃរបស់ពួកគេដោយបាននាំគ្នាដាំបន្លែបង្ការ ធ្វើម្ហូបជាមួយគ្នាសាកល្បងជីវិតដែលអ្នកទាំងពីរពុំធ្លាប់បានធ្វើកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះគឺមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនានិងបានសិក្សារៀនសូត្រធម៌ព្រះអភិធម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwUYyO-0blYqVfnQHRl1OPXPPXDkmyBONAG8vrB9KGTvy34fATf0SuwYw6nX7CHLIItxFTNJiUMkBKm3qsTXYS1gw5cY6JmTtKazzSXTQqJHdj4ci8nN-Dbw2P006WW0NONnJp8vMe4jm95E5VqiRH63zFl6HbnD55GQtVXk4AdR33qbB7hJg_y9KeOCW/s1440/image_2024-12-21_15-20-22.png

សកម្មភាពដែលធ្លាប់តែរស់នៅទីក្រុងប្រឡូកអាជីពសិល្បៈប៉ុន្តែបែរជាតារាស្រី ដួង ម៉ានិច និងស្វាមី ទៅប្រើជីវិតយ៉ាងសាមញ្ញបែបនេះគឺមានទស្សនិកជនជាច្រើនគឺបានសម្តែងការកោតសរសើរទៅកាន់ពួកគេផងដែរ។ ក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានរំលេចពី ដួង ម៉ានិច ដែលធ្លាប់ត្រូវបានទស្សនិកជនដាក់ឈ្មោះឱ្យថាជាតារាស៊ិចស៊ី ប៉ុន្តែពេលនេះ ដួង ម៉ានិច បែរជារស់នៅយ៉ាងស្រគំស្រគុំនិងមានចិត្តជ្រះថ្លាជាមួយនឹងព្រះធម៌គួរឱ្យគោរព។
លើសពីនេះទៅទៀត ថ្មីៗនេះ ដួង ម៉ានិច ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តមានសេចក្តីសោមនស្សចំពោះស្វាមីរបស់ខ្លួនបានសម្រេចបំណងដែលធ្លាប់តាំងចិត្តមកយូរហើយក្នុងការបួសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41NkbQHYts3neQTfq6ArRdEUB6AyxEEn99UOmnX2RRrbgA8-NgdbsxjHzOfdvb6lSOtUslH398rDeywYV0QcmtS4b9z0ZWUrrPtlK9nZzHoouQw-lTlzJ3S8-MWE6KBLh6MUWTEhNULZkOShQrv1KZHhbMhvFtUKfV_8Xa9dlfEKOmPirI2XfCWK9nCc0/s1440/image_2024-12-21_15-20-19.png
អ្នកនាង ដួង ម៉ានិច បានបញ្ជាក់នៅលើបណ្តាញសង្គមថាស្វាមីរបស់ខ្លួនគឺ វ៉ន លីពុទ្ធិឆាត បានចូលសាងផ្នួសនៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ក្នុងរយៈពេលខ្លី ប្រសិនបើមានឱកាសក្រោយទៀតអាចនឹងយូរជាងនេះ៕