Home ព័ត៌មានអន្តរជាតិ សេវាកម្មទះកំផ្លៀងអតិថិជនក្នុងប្រទេសជប៉ុន ត្រូវបានបញ្ឈប់ហើយដោយសារហេតុផលមួយនេះ!

សេវាកម្មទះកំផ្លៀងអតិថិជនក្នុងប្រទេសជប៉ុន ត្រូវបានបញ្ឈប់ហើយដោយសារហេតុផលមួយនេះ!

77
0

ប្រទេសជប៉ុន៖ ភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងតូក្យូ បានបញ្ឈប់សេវាកម្មទះកំផ្លៀងអតិថិជនហើយ ដោយសព្វថ្ងៃហាងមួយនេះលក់តែអាហារ និងភេសជ្ជៈធម្មតាប៉ុណ្ណោះ មិនមានសេវាកម្មទះកំផ្លៀងអតិថិជនដូចមុននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBYbixhPYu2x0aJek2nDO5E2Sua21hgpxkArH_ZUkLu5zbd_tZo3SGFt20wkFr0r_j6k4MeMBkLiQu0b0fiHU39-BRj_srTO09de7XUwiUA3_kocPvtJavNMXTJKrxAHfP_17UHSaopM38UDrwdlFSQwduvnGy983oqwBNY-2nfJxxaXUPRT68-ZpG9KVp/s1200/image_2024-12-19_13-48-30%20(2).png
កាលពីឆ្នាំ ២០២៣ ភោជនីយដ្ឋាន Yotteba ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនគឺមានភាពល្បីល្បាញខ្លាំងណាស់ ដោយសារពួកគេបានផ្តល់សេវាកម្មចម្លែកមួយ គឺការទះកំផ្លៀងអតិថិជន ដើម្បីជួយអ្នកស្រវឹងមានស្មារតីគ្រប់គ្រាន់ត្រឡប់ទៅផ្ទះវិញ ដែលសេវាកម្មនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghf48J8v29GUT739pP_3YEuww33OQjomCPXJEl3W1vOxsJ44otyob8poE2KS1DJtii6PhilcXCIC4kTtnPao_NnbXwcQIoxX2T3ZVDF281N6Pot7jvr1_bxEMw9CKZgxMK0DpKugwpk_dfoyXjvO-S59vekBj-T4u53U0y74rHw2eAXAB-AM591EyPq16U/s1200/image_2024-12-19_13-48-30.png

ការទះកំផ្លៀងនីមួយៗនឹងត្រូវធ្វើឡើងដោយបុគ្គលិកស្រីនៅក្នុងហាង ដោយអតិថិជនត្រូវតែចំណាយប្រាក់ ៥០០ យ៉េន ដើម្បីឱ្យបុគ្គលិកហាងទះកំផ្លៀង។ ទោះជាយ៉ាងណាបច្ចុប្បន្នសេវាកម្មនេះត្រូវបានគេបញ្ឈប់ជាផ្លូវការហើយ ដោយសារអតិថិជនជាច្រើនបានដាក់ពាក្យបណ្តឹង ចំពោះមូលហេតុដែលបុគ្គលិកក្នុងហាងបានទះពួកគេរហូតដល់សន្លប់។ ថ្មីៗនេះអង្គភាពបានទទួលពាក្យបណ្តឹងពីអ្នកហូបចុកម្នាក់ ដែលបាននិយាយថា គាត់រងរបួសក្បាល បន្ទាប់ពីត្រូវបានគេទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Dkn6NdOaYd1YSHJ7Y4blLREfOa6XTNjx8KUkr-hEWtY_9AEQs-jd10heOlFOqmf5fsLDlw-dsTDuAHZ_u152fP7q6imuJQXncIq61RaOPbB3dioQ0Ski3YAtMvHV3xgnwbJHw0hdhOvESNk3tg6rzxhn8fLbsVfaJRc8LFzROFqdV65bPOxA2ITixBxz/s1200/image_2024-12-19_13-48-31.png

ម្ចាស់ភោជនីយដ្ឋាន Yotteba បាននិយាយថា ដំបូងឡើយសេវាកម្មនេះត្រូវបានបើកក្នុងគោលបំណងផ្សាយពាណិជ្ជកម្មសប្បាយៗ មិនគិតថានឹងទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។ ពេលយើងដឹងថាការទះកំផ្លៀងប៉ះពាល់ដល់សុខភាពអតិថិជនយើងក៏ឈប់ធ្វើ។ ដូច្នេះភោជនីយដ្ឋាន Yotteba នឹងលែងមានសេវាកម្មចម្លែកនេះតទៅទៀតហើយ ដោយម្ចាស់ហាងចង់ផ្តោតលើគុណភាពអាហារ និងកែលម្អឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMH2jvWU-5yRmYZOQNRBtEeME_cFuM0Aa1ROadVRKZN8RoWaHxIVGNaPf4U51uWjI_XlWc75uzJLwevw2siWgl92vkb24JPICkscQfG_7zO8TGH3OtJ_mgR4I6CLzRlJ_zdX6nnlDkzUnNcQ_EoNlV09SOGI7tfb7eHIBSBW99AoE7dOdBWPelAjTdLDLv/s1115/image_2024-12-19_13-48-32.png
គួរបញ្ជាក់ដែរថា នេះមិនមែនជារឿងចម្លែកទេក្នុងប្រទេសជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ភោជនីយដ្ឋានរបស់ជប៉ុនមួយកន្លែងផ្សេងទៀតក៏មានសេវាកម្មស្រែកគំហកដាក់ភ្ញៀវផងដែរ ដែលសេវាកម្មនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គក៏បានបើកក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងតូក្យូទៀតផង កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម៕