Home ព័ត៌មានអន្តរជាតិ Wow ម្ចាស់ក្រុមហ៊ុន CP បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ពិភពលោក បានចែករំលែកនូវទម្លាប់និងគន្លឹះល្អដែលគ្រប់គ្នាមិននឹកស្មានដល់

Wow ម្ចាស់ក្រុមហ៊ុន CP បានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ពិភពលោក បានចែករំលែកនូវទម្លាប់និងគន្លឹះល្អដែលគ្រប់គ្នាមិននឹកស្មានដល់

116
0

ប្រទេសថៃ ៖ លោក Dhanin Chearavanont បានជាប់ចំណាត់ថ្នាក់ទី១ ជាមហាសេដ្ឋីថៃមានទ្រព្យសម្បត្តិច្រើនបំផុត និងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ ក្នុងការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកចុងក្រោយបំផុតរបស់ទស្សនាវដ្តី Forbes ។ លោកបង្ហាញពីគំនិតរបស់ខ្លួនថា លោកធ្វើការដូចជាការដើរកម្សាន្ត ហើយធ្វើខ្លួនដូចទឹកមិនពេញកែវ ដោយរៀនសូត្រពីមនុស្សឆ្លាតៗជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25v0HPswrbMuyp1g4Hedul9avo6ozGo4Q6ib9nolYNpnS1LqBPrT_-6HuJn8VR5e64KoPjP2ObgZlCvhnTVPZFSFfWMBKf5mdqsliSeLaBBu_LIEYLIXQ2u6uX00X2B2wbZlKt9Gelm8jO6_mVHzw5F0wg5IN1j3WggduN7IZZ84CwBl6hiXoxsTuYtcL/s1200/photo_2024-12-18_16-49-38%20(2).jpg
លោក Dhanin ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុន CP បានជាប់ចំណាត់ថ្នាក់ទី១៥៩ ក្នុងការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក ឆ្នាំ២០២៤ របស់ទស្សនាវដ្តី Forbes ដែលលោកមានទ្រព្យសម្បត្តិ ចំនួន១២ពាន់៥រយលានដុល្លារអាមេរិក ។ ក្រុមហ៊ុន CP បានប្រកបអាជីវកម្មក្នុងប្រទេសចំនួន២២ និងមានបុគ្គលិកជាង៤៥ម៉ឺននាក់នៅទូទាំងពិភពលោក ហើយក្នុង១ឆ្នាំៗ ក្រុមហ៊ុននេះបានបង់ពន្ធឱ្យរដ្ឋាភិបាលថៃ ស្មើជាង២ម៉ឺនលានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaUDkPlFUL_ILYEBSo7hAI-_1eBUk5v7_yM1PLy78Y7sUK9QKgyoV4VRn3vF3u5UMRx42KAJPNfdgm32sw2LNWrdJDxX9Q9qc4rZ0CiP7UE88pKE0MpM6ehiul7aXd2QzsTcEEw690_Bihv1p8Qy84UWvsj0SaqWmC69umXlOuaMK7GHIJR4pLZY2fjJ1/s1280/photo_2024-12-18_16-49-38%20(3).jpg

ទីកន្លែងកំណើតរបស់លោក Dhanin គឺនៅតំបន់យ៉ាវរ៉ាជ ទីក្រុងបាងកក ដែលមានឪពុកជាជនជាតិចិន ។ លោកបានបង្ហាញពីគន្លឹះភាពជោគជ័យថា ការប្រកបអាជីវកម្ម គឺដូចគ្នានឹងការដើរកម្សាន្តដែរ បើយើងរីករាយក្នុងការដោះស្រាយបញ្ហា យើងនឹងអាចធ្វើការផង និងមានសេចក្តីសុខផង ។ ចំណុចសំខាន់ មិនត្រូវបញ្ឈប់ការរៀនសូត្រទេ ហើយត្រូវរៀនសូត្រពីមនុស្សឆ្លាតៗដើម្បីអាប់ឌេតចំណេះដឹងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTVgycQXO5DvVgbyTZX0WO6XMWzigjwU-Cxv4-w8ZZYu2G745gZvLtRc2M0KTCfHY0OmniARf6dZNmZz5IYa4gXB92SEhtaF9Ox2abc6a7S6YACdH0boPsr0CjvrUrtTzONxcBo-EyXAC-MEx8PHDzBeigb2LVB8s259v3hmb8dqD-BR36LIoYsABiY3h/s1200/photo_2024-12-18_16-49-38.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក ឆ្នាំ២០២៤ ចាប់ពីលេខ១ ដល់លេខ៤ ៖

១-លោក Bernard Arnault អ្នកជំនួញបារាំង អាយុ៧៥ឆ្នាំ និងគ្រួសារ Bernard Arnault & Family ជាក្រុមហ៊ុនពហុជាតិ និងម្ចាស់ម៉ាក Louis Vuitton ជាប់ចំណាត់ថ្នាក់ទី១ ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ដែលមានទ្រព្យសម្បត្តិចំនួន២៣៣ពាន់លានដុល្លារអាមេរិក
២-លោក Elon Musk នាយកក្រុមហ៊ុន Tesla និង SpaceX ជាប់ចំណាត់ថ្នាក់ទី២ មានទ្រព្យសម្បត្តិចំនួន១៩៥ពាន់លានដុល្លារអាមេរិក
៣-លោក Jeff Bezos នាយកក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់ទី៣ និង
៤-លោក Mark Zuckerberg នាយកក្រុមហ៊ុន Facebook ជាប់ចំណាត់ថ្នាក់ទី៤https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5bIG3Aig40No7DRdvXYqiUcvqZGLb-qIvx__vRDM8ysQ8NyF5jmfuXguGXpDxtsg_JGUt2-wF6g52fV7yiKnxH-uIDwZge8xzEybDW5AIC9al5M1O1ueNMYwP7mhhNbtA1COs1PN4JbYR2VfgbSLnd8Sau9fqnzZDHpT04Kb9rEMxLQmQptaVB-AYkSt/s1280/image_2024-12-19_09-48-03.png

ចំណែក Bloomberg បានចាត់ចំណាត់ថ្នាក់គ្រួសារចំនួន២៥ មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៤ (World’s Richest Families 2024) ក្នុងនោះគ្រួសារត្រកូល Chearavanont ម្ចាស់ក្រុមហ៊ុន CP ជាប់ចំណាត់ថ្នាក់ទី១៩ មានទ្រព្យសម្បត្តិចំនួន១លាន៥សែនលានបាត ដែលប្រហាក់ប្រហែលគ្នានឹងគ្រួសារត្រកូល Quandt ម្ចាស់ក្រុមហ៊ុនរថយន្ត Mini & Rolls-Royce នៅអាល្លឺម៉ង់ មានទ្រព្យសម្បត្តិចំនួន១លាន៦សែនលានបាត ជាប់ចំណាត់ថ្នាក់ទី១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikA8uQ5ctCeelfil_BkRJ_5UBlC4Ql88imGqhULtUmTywFzrSnyFeUd6xQCP6atEWog4hjd3nZFXmp6b0Dv_7hc28LgJ5DZUAs2V-edD2ue4ylOqOnSk8pa0rP1ZetCWa4FSOcoFdwwJUWaBJZEVwvxfQjIa0Z_nK6kIKLU9L-EIxT_4l-7yZwXgveYERe/s1280/image_2024-12-19_09-48-04.png

គួរបញ្ជាក់ថា Charoen Pokphand Group (CP) គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំបំផុតនៅប្រទេសថៃ និងលើពិភពលោក ។ ក្រុមហ៊ុននេះបានរីកចម្រើន និងពង្រីកអាជីវកម្មជាបន្តបន្ទាប់ ហើយបានគិតគូរពីផលប្រយោជន៍ជាតិ និងពលរដ្ឋ ៕