ប្រទេសឥណ្ឌា ៖ ការស្រាវជ្រាវថ្មីមួយបង្ហាញថា បរិយាកាសកខ្វក់នឹងប៉ះពាល់សុខភាពមនុស្សរយៈពេលយូរ ហើយការស្រាវជ្រាវនេះបានអំពាវនាវឱ្យប្រទេសនានាអនុវត្តវិធានការតឹងរ៉ឹងលើការគ្រប់គ្រងគុណភាពអាកាសធាតុ ។ បើមិនដូច្នោះទេ បរិយាកាសកខ្វក់នឹងបំផ្លាញសុខភាពពលរដ្ឋខ្លាំង ដូចជា ពលរដ្ឋឥណ្ឌាស្លា.ប់ អស់១៦លាននាក់ត្រឹមរយៈពេល១០ឆ្នាំ ដោយសារបរិយាកាសមិនល្អ ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនជាច្រើននៅទីក្រុងញូវដែលីបានបិទទ្វារក្នុងរដូវរងា យ៉ាងហោចណាស់២សប្តាហ៍ ដោយសារបរិយាកាសកខ្វក់ខ្លាំងបណ្តាលមកពីការដុតចម្ការក្រោយពេលប្រមូលផលដំណាំ, ការធ្វើចរាចរ, ផ្សែងចេញពីរោងចក្រឧស្សាហកម្ម និងការដុតសំរាម ។ សកម្មភាពទាំងនេះធ្វើឱ្យមានផ្សែងយ៉ាងក្រាស់គ្របដណ្តប់ពេញទីក្រុង និងពិបាកដកដង្ហើម ។
ចំណែកមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូងកាន់តែច្រើន ក្រោយពីអ្នកជំងឺទទួលធូលីពុលច្រើន ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីពុល គឺជាឃាតករលាក់មុខយូរមកហើយ ហើយវាបានបំផ្លាញជីវិតមនុស្សរាប់លាននាក់លើពិភពលោក ។.png)
លោក Petter Ljungman សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៅវិទ្យាស្ថាន Karolinska និយាយថា ៖ «ខ្ញុំ និងក្រុមការងារបានស្រាវជ្រាវពីការទទួលធូលីពុលនឹងបណ្តាលឱ្យមនុស្សស្លាប់ដូចម្តេចក្នុងប្រទេសមានពលរដ្ឋច្រើន និងខ្យល់ពុលច្រើនបំផុតលើពិភពលោក គឺឥណ្ឌា ។ ពលរដ្ឋឥណ្ឌាស្លាប់ច្រើនបែបនេះ គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង» ។.png)
ទស្សនាវដ្តី The Lancet: Planetary Health ផ្សព្វផ្សាយថា ពលរដ្ឋឥណ្ឌារស់នៅជាមួយបរិយាកាសកខ្វក់ ហើយពួកគេឆាប់ស្លាប់ដោយសារទទួលធូលីពុលជាច្រើនឆ្នាំ ។ រយៈពេល១០ឆ្នាំមកនេះ ពលរដ្ឋឥណ្ឌាស្លាប់អស់១៦លាននាក់ព្រោះតែបរិយាកាសកខ្វក់ និងកខ្វក់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ចំនួន៨ដង ។
ចំណែកវិធានការគ្រប់គ្រងអាកាសធាតុនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានជួយឱ្យពលរដ្ឋមានសុខភាពល្អ និងស្លាប់តិច ហើយរដ្ឋាភិបាលឥណ្ឌា និងប្រទេសនានាគួរតែយកគំរូតាមដើម្បីកុំឱ្យពលរដ្ឋអាយុខ្លីដោយសារបរិយាកាសមិនល្អ ៕










