ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងនៅលើបណ្តាញសង្គមថាស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ។ ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ ជាម្តាយបានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវមកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែល្អហួស នៅក្មេងខ្ចីនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwyfP7U6t4iCGInSlfnLR4z_T4HbR1pV69adEhIR5HADZanX7ASPePedEqcJkW40bLzZHzNINyaKy8jbG0bzCxEsnDTCCQWZ3W6aDcIMTGw9w7-1s6OdmltKBRD9VmHYWG_q27EUU6J65zWS-Fo3a2vw01iIRoZTCX9FVwKpSsUrJR5dIi7Nn2m9ptlI2/s2048/image_2024-12-17_09-04-40.png
ជឿជាក់ថាទស្សនិកជនជ្រាបមកហើយថា ល្អហួស ដែលជាបវរកញ្ញាវ័យក្មេងប្រកួតនៅលើឆាកអន្តរជាតិដណ្តើមបានមកុដធំជាអ្នកសិល្បៈម្នាក់ពោរពេញដោយទេពកោសល្យច្រើនផ្នែកនិងមានសម្រស់ស្រស់ស្អាតដូច្នេះមិនខ្វះទេបុរសជាច្រើនប៉ងប្រាថ្នា។ តួយ៉ាង ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់ ល្អហួស ស្រាប់តែបង្ហាញនៅលើទំព័រហ្វេកប៊ុកថាកូនស្រីរបស់ខ្លួនមានអ្នកចង់ចូលចែចូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZC3VXw5GC8WDcHDEbBfgv9CJdc9yfOES5ava-MENCyDyrNLSVTqKAh0xEtaZbbriDfAon5GhzUs2ajU103RJE40hYFvWGnfxx9UdApgcMjZZwykPJQIkzrc1syltX78xERlWXCsQsMdq9k58yiMDKlY3USTgeIs5c959hbWu5xUkAMvJaDH8Dd0OvvsHh/s1998/image_2024-12-17_09-04-36%20(2).png
អ្នកនាង ដេននី ក្វាន់ បានបង្ហោះនៅព្រឹកថ្ងៃទី១៦ ធ្នូ ថា «ដឹងហើយថាមកតាមផ្លូវទៅតាមច្បាប់ តែកូនស្រីខ្ញុំគាត់នៅក្មេងខ្ចីពេក អនាគតគាត់នៅវែងឆ្ងាយណាស់មិនទាន់គិតរឿងគូស្រករអីទេ សុំទោសផងជំទាវបង»។ ការសម្រេចចិត្តរបស់ម្តាយល្អហួស បានធ្វើឱ្យទស្សនិកជនជាច្រើនថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងនាមជាអាណាព្យាបាលមួយរូបព្រោះតែល្អហួស នៅក្មេងខ្ចី ខណៈអ្នកគាំទ្រចង់ឱ្យនាងប្រឡូកវិស័យ Kpop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xyt6fnFl41z81g_zFC4UgXzMiaU8wtsrlso8mJI1clX-5W2pQ5eQun7kQ75cEutdJ63VUUXz0eHqLkAjiEZsvKxQPQs0ZFFPQVVoB4pOVpScWhVty1TtkYi9B5aZ-cyUGinZflI4SWCAh_Dc_OZzYBElEBvNsQR5og034W-sZ-pJAKN43e1nBErvcs-s/s2048/image_2024-12-17_09-04-33.png

បន្ទាប់ពីម្តាយចេញមកបញ្ជាក់ច្បាស់ៗបែបនេះ ងាកទៅកាន់ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមដែរថានាងស្ថិតនៅវ័យសិក្សានាងមិនទាន់គិតពីរឿងស្នេហានោះទេ ស្របពេលមានគោលបំណងសាងមុខមាត់ជូនប្រទេសជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLWCVBINmMsuVrKi3Beb6qFDc6UgHDdUzAEV6ZgrjShKILtT6PVbfHId5q67vyzUmRv-JboKcppheN4cw5f41PD2RtZMwFiilLwbIG8RMRyDLEC0w1XYBn8MwwzPAcibNy8vkIkWPBAxwfgZBgZ0aeLQDiTpwbb5fJg2S4PJ75h_0UevZeGS1MMJkUWEh/s2048/image_2024-12-17_09-04-35.png

ល្ងាចថ្ងៃទី១៦ ធ្នូ Miss Preteen Junior Idol World 2024 បានបង្ហោះថា «នាងខ្ញុំមិនយកស្នេហាចូលខ្លួននៅក្នុងវ័យសិក្សានោះទេ នាងខ្ញុំត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯង អោយកាន់តែខ្លាំង ព្រោះនាងខ្ញុំត្រូវធ្វើរឿងជាច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា នៅថ្ងៃខាងមុខ»។

ក្នុងអាជីពរបស់ខ្លួន កន្លងមកនេះល្អហួស ត្រូវបានហ្វេនៗផ្គូរផ្គងជាមួយនឹង សុវត្ថិ មុនីវណ្ណ កូនច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បន្ទាប់ពីអ្នកទាំងពីរថត MV ជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-r3sN3ZLQMsj4dPNuxpVLrDoNmt6DPOtL6XgeK3WgwWbOXYqTQEgLHUOz9IfY8PoV75rd4AZs3q7fQIOHf1j6IXDnn5ITgqoAAbojm1vhp-gBbIAZPWQfnyo4JJg2bsPlmjHPgp7e18ef1JGKm5e_AqxKoGwUt0pcmrdydiuHPo3yNlyk7NHhGm5rHPg/s2048/image_2024-12-17_09-04-38.png

គួរបញ្ជាក់ផងដែរថា ក្តីបំណងធំមួយទៀតក្នុងវិស័យបវរកញ្ញារបស់ ល្អហួស គឺនាងចង់ប្រកួតនៅក្នុងកម្មវិធីធំតាំងចិត្តដណ្តើមមកុដធំដោយដើមឡើងចង់ប្រកួត Miss Grand ប៉ុន្តែដោយសារតែបញ្ហាចម្រូងចម្រាសកន្លងមកនាងសម្រេចចិត្តមិនប្រកួតកម្មវិធីនេះវិញ ។ ចំណែកឯកម្មវិធីអ្វីដែលល្អហួស សម្រេចចិត្តចូលនៅពេលអាយុគ្រប់១៨ឆ្នាំនៅមិនទាន់ច្បាស់ទេនាពេលនេះ។ កាលពីចុងខែមីនា ល្អហួស បានដណ្តើមមកុដធំនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024៕