រដ្ឋបាលខេត្តកែប បានចេញលិខិតបំភ្លឺ និងច្រានចោល ក្រោយមានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeWQ8D7MkOwSCEAtVyAle9ao-sPyZRhBgCUKegBCYzKeY-DJesI0MGD-fYHvGTaMghyphenhyphencOYbf5O1up328i8-4VIXSdj39ecHwQMOrbKo2RAvSiF4xNM7xjHvADfdp4xlt3mJk30S46KxxmQdMEQeQjwlJ-O-67Ufk6mb7qp_iBcVRZXCu8CYEx1Yp_gnFJY/s934/5-11-768x934.jpg

រដ្ឋបាលខេត្តកែប បានស្នើឱ្យម្ចាស់គស្ថានី និងផេកហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និ សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFR9Sathl7QU4RaMEiTJ5KutqkX3xI2Cx7zQ-m77yjSt85XTRa7hkkYn2W4XY_sIACVNjtnpZDAnH8_zm6OLnHgSVBW9AvLxsjWSQdrFyFIoiV568mb7dBn_YiXmebMkI9DSuYpMwhKWBudQ36GcFNNyYymcz48Yann9E5NTpBQR4znoJN4ojNn_jXX7XE/s1040/image_2024-12-16_13-21-17%20(2).png

គួររំលឹកថា ហេតុការណ៍បាក់អគារកម្ពស់៧ជាន់កើតឡើងតាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បណ្តាលឱ្យកម្មករសំណង់៣៦នាក់ បានស្លាប់ និង២៣នាក់ រងរបួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50foNKNaBUzllr2Zypnt4uNE0Q2TCnoYfwV2ySZ92bUh0-1X1i7IlAvAh0aDDMiCIKzUY6qwSQDtVZKuecvs6IN2qW0AYVpEBoAoWsyrLwImk6HHTfFKpe2zrUgVKDTYpjrK5lxbGqCXtGsJpcgSVqpEFOIBvaLUbIAp9n7dbJCo-EmUEYPTEOhKmJX4d/s960/image_2024-12-16_13-21-17.png
ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យឃើញថា អគារកម្ពស់៧ជាន់នេះសាងសង់ខុសពីលិខិតអនុញ្ញាត ក្រោមឈ្មោះម្ចាស់សំណង់លោក ឯក សារុន (ប្តី) និងលោកស្រី ឈីវ សុធី (ប្រពន្ធ)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH0ErNMnUfQatXHYb-2NgIXNIur0AjfyzxDJSApxKHXtEQFXJAXQmgNb3KwiouwUXIGoxugfROT-eYL_Zx8vniR4luZDpnfab4N4qaCAJue8jTUjJFQqCs79Z2pCvBGz0vK2rSc1_ziglThmxiHAamfWYuxYtb64LTGolXAk-g0eNl-1fcQ6BfL9mhe37K/s960/4-16.jpg