ជិវិតមនុស្សយើងជោគជ័យ ឬបរាជ័យគឺអាស្រ័យទៅលើបុគ្គលដែលយើងកំពុងតែសេពគប់។ ដូច្នេះយើងគួរតែជ្រើសរើសសេពគប់មនុស្សដែលធ្វើឱ្យជីវិតមានភាពរីកចម្រើន និងសុខសាន្ត មិនមែនសេពគប់ហើយធ្វើឱ្យយើងកាន់តែស្មុគស្មាញជួបប្រទះតែភាពបរាជ័យនៅក្នុងជីវិតនោះទេ។ ខាងក្រោមនេះគឺជាមនុស្ស ៥ ប្រភេទដែលអ្នកគួរផ្តាច់ទំនាក់ទំនង ប្រសិនបើចង់ឱ្យជីវិតអ្នកប្រសើរឡើង។
.png)
១.មនុស្សអាត្មានិយម៖ មនុស្សអាត្មានិយមមើលឃើញតែផលប្រយោជន៍របស់យើងនោះទេ ទោះបីអ្នកធ្វើអំពើល្អ ជួយយកអាសាជាច្រើនដងក៏ដោយ ក៏គេមិនចាំដែរ ហើយអ្វីដែលគេចាំនោះគឺពេលដែលយើងមិនបានជួយគេ។

២.មនុស្សចាស់តែចរិតក្មេង៖ មនុស្សដែលធ្វើអត្តចរិតដូចកូនក្មេងយកតែចិត្ត គិតតែអារម្មណ៍ខ្លួនឯង មិនមានហេតុផល មិនមានភាពចាស់ទុំ មនុស្សបែបនេះនៅរួមសង្គមជាមួយនរណាបានមិនយូរទេ បើនៅជិតកាន់តែយូរកាន់តែមានផលវិបាកដល់យើងកាន់តែច្រើន។
៣.មនុស្សគិតខ្លី៖ មនុស្សដែលខ្ជិល ព្រងើយកន្តើយ មិនខ្វល់ពីអនាគត មិនមានគោលដៅច្បាស់លាស់ រកបានប៉ិនណា ហូបប៉ិននឹង ពេលសេពគប់យូរៗទៅអ្នកនឹងក្លាយទៅជាមនុស្សដូចគេ ដូច្នេះគួរគម្បីនៅឱ្យឆ្ងាយល្អជាង។
.png)
៤.មនុស្សមិនស្មោះត្រង់៖ អ្នកធ្លាប់មានអារម្មណ៍បែបនេះជាមួយនរណាម្នាក់ទេ មិនថាសេពគប់មកយូរប៉ុណ្ណា ក៏មិនដែលមានអារម្មណ៍ថាទុកចិត្តគេឡើយ ព្រោះថាគេចូលចិត្តនិយាយរឿងអាថ៌កំបាំងរបស់អ្នកដទៃអោយអ្នកស្តាប់ជាញឹកញយ ឬនិន្ទានរណាម្នាក់អោយអ្នកស្តាប់រហូត បើជួបមនុស្សបែបនេះនៅឆ្ងាយវាជាជម្រើសល្អបំផុត។
៥.មនុស្សចិត្តចង្អៀត ពូកែគុំគួន៖ មនុស្សដែលមានគំនិតគំនំគុំគួន មានអ្វីតិចតួចក៏យកមកគិត ខឹង មិនពេញចិត្ត ព្យាបាទ មិននិយាយត្រង់ៗ មនុស្សបែបនេះអ្នកគួរតែនៅឆ្ងាយជីវិតរបស់អ្នកល្អជាង បើនៅក្បែអ្នកនឹងមិនមានក្តីសុខទេ៕










