កាលពីដើមខែវិច្ឆិកា អ្នកលេងបណ្តាញសង្គមបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណងស្នេហ៍អ្នកលក់អនឡាញ ស៊ាន ធារី ប៊ុក ផាក និងអ្នកសិល្បៈ អូនបរមី ខណៈពេលនេះស្រាប់តែ ស្រីស្អាត បរមី បង្ហាញថាខ្លួន Single ដឹងធាតុពិតចិត្តមនុស្ស នាងឆ្អែតចិត្តខ្លាំងខណៈនាងដកចិត្តពីការស្រលាញ់បានហើយនិងបានលើកឡើងទៀតថាអាថ៌កំបាំងគ្មានទេលើលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE7VNbyWH8_Kk_nJD4JMRHHwY2AK4Sxh06BuUa3sLnwrfJAKjqUy4LUfwzOxkBtsJ6WDGhtcmD4i1In2HF5RsJeH2AkzrVmDmKCwdYQOgEMd9orXKROO1_wCpeuiH81JRMr9ehqVkKiOASqwK4OSlQ5pXujfeju2XV4_wgQHZPuzitncLLiv3YVbkHejLv/s2048/image_2024-12-10_11-26-38.png
ថ្មីៗនេះនៅលើគណនីទិកតុករបស់តារាស្រីបរមី ដែលជាគូស្នេហ៍ថ្មីរបស់ ប៊ុន ផាក បានបង្ហោះវីដេអូខ្លីៗបញ្ជាក់ថានាងមិនមានម្ចាស់ចិត្តទៀតនោះទេដោយបានបង្ហើបពីរឿងឆ្អែតចិត្តដឹងសន្តោនមនុស្ស។ គួរឱ្យដឹងថារូបភាពដែល ប៊ុន ផាក បង្ហោះបង្ហាញជាសាធារណៈថា បរមី គឺជាគូស្នេហ៍ក៏បានបាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុកផងដែរ។ ក្នុងវីដេអូទិកតុកដែល បរមី បង្ហោះនាងបាននិយាយថា «ដំបូងបែកគ្នាដោយនៅតែស្រលាញ់តែពេលនេះបែកគ្នាទាំងស្នាមញញឹមហើយហួសចិត្តបំផុត» ។ ជាមួយនឹងអក្សរនៅលើវីដេអូ បរមី បាននិយាយថានាងសប្បាយចិត្តពេលដែលដឹងធាតុពិតរបស់មនុស្សដកចិត្តបានហើយនាងគឺ Single។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh53ZTVamEwNMqWPT6mN2eufzw6neO92QkXlxHqLEbJyGbJa3tRiV3u6fBzTR8EYWo_cWtpHxfYVUyKWd17hdOl4K9ytNbIl5uWiFxx2xIngcaBcNaTgjDzC9X0l7-3YGJC2IOL25mE7n6PgksTN7-ktqcA2CZ_9I1zonb8ck7425hOY4UJTZj-XiQZ3OZC/s2048/image_2024-12-10_11-26-41.png

វីដេអូមួយទៀត បរមី និយាយថា ពេលនេះនាងដោះលែងខ្លួនឯងបានហើយមិនមែនអស់ចិត្តធម្មតាគឺឆ្អែតចិត្តខ្លាំងមែនទែនហើយពេលនេះនាងកំពុងតែអាណិតខ្លួនឯង មានរឿងអាក្រក់ជាច្រើនដែលនាងដឹង និងថា អាថ៌កំបាំងគ្មានទេនៅលើលោក។ បរមី ថាដើមឡើយនាងគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ តែពេលនេះនាងដឹងថាមិនមែនហើយធ្វើឱ្យនាងឆ្អែតចិត្តដឹងសន្តាន ធាតុពិត ហើយពិតជាសាហាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehA-iwgN-7qFODn0fJARwsCX_rvP0as5PmPmdxIQlRWQe4_Cs_TLG4PD9pjhiqMqw4bjRuj1HYCsB63iIoFfmza0JArIqa5zGnPlW1I2hB5g1WsySaY0zVOwPU0_QdZpNvJmYmD8Efws_lRcQc5M5v3TEs9NiVvPbTFNmaeRyeL9n7yD7qBXwR1XpBlUo/s1650/image_2024-11-07_09-04-56.png
កាលពីថ្ងៃទី៦ វិច្ឆិកា អ្នកនាង ស៊ាន ធារី បានចេញមកបកអាក្រាតពីភាពស្អុយរលួយរបស់ប៊ុក ផាក ថាមានតែសំបកខ្លួនហើយគ្មានអ្វីក្រៅតែពីតោងមនុស្សនិងបានផ្តាំផ្ញើទៅកាន់មនុស្សស្រីដទៃទៀតកុំឱ្យចាញ់បោកបុគ្គលជោគជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmfsW3lyy25aFkP-P0L8PHXYgMOefcrEVrEwLYzjI6IGtCuZIXQEC_rr24FJX_jrBGsBRO-UeVnrUwjbEXf1Fj5tMzVOqS9w-UFI0IVJPvXi0VoipOLLL996LX21rKHXPYeDaHKtYgESGj4LdE9mjdGdqOB3PpjWAIEbYlyjsIwrYwmXcur_XezwAhJs5K/s721/image_2024-11-07_09-04-54.png

ការចោទប្រកាន់នេះលោក ប៊ុន ផាក វិញបានទម្លាយថាលោកនិង ស៊ាន ធារី បានបែកគ្នាមួយរយៈធំហើយនិងបានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជានារីស្រស់ស្អាតគឺជា បរមី ខណៈនាងបានបង្ហាញដែរថា «ពេលវេលានឹងដកពិសោធន៍ថានាងគ្មានអ្វីឱ្យ ប៊ុន ផាក បោក នោះទេ ខណៈតារាស្រីរូបនេះបានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក ទាំងនាងគឺជាគូស្នេហ៍ថ្មី៕