រ៉ូលីន បានធ្វើឱ្យអតីតបេក្ខជន Master Chef Cambodia រដូវកាលទី៣ ហាយ ហ្សង់ មានការមិនពេញចិត្តចំពោះសកម្មភាពក្នុងទម្រង់ប៊ូលីអ្នកដទៃដែលយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីផលប្រយោជន៍ខ្លួន។ បន្ទាប់ពីមានការប្រតិកម្មនេះឡើង រ៉ូលីន បានទាក់ទងទៅលោកសូមទោសចំពោះកំហុសឆ្គងគ្មានចេតនានោះទេនិងបានលុបវីដេអូនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghhr7lgR-KyDSO7a-jg65leOrq_XCdZFl5Q1km5LVXvmkjk28mifygwiG0_JWJD5yUVuGL9jGs86aOslhaQD9pYrEkWMy-jHnAYMqIshjumq1h31xOv-r7vfslylwu11Q5k5e75Ab_n8DCX5x8jwtTnt3y5qW9l1G9lLO16AUTtZtINSg3YpTx3Wsk4OOb/s1932/image_2024-12-09_15-20-17.png

ហាយ ហ្សង់ បានបង្ហោះវីដេអូនៅលើគណនីទិកតុកដោយបានដាក់ចំណងជើងថា «ផ្ញើជូនអ្នកបង្កើតមាតិកាបែបប៊ូលីនៅលើបណ្តាញសង្គម»។ ក្នុងវីដេអូលោកបាននិយាយថា វីដេអូរបស់ រ៉ូលីន គឺជាទម្រង់ប៊ូលីតែម្តង។ អតីតបេក្ខជនរូបនេះបានលើកហេតុផលថា ទី១ គឺយកភាពភ័យខ្លាចរបស់គេមកធ្វើជាការលេងសើចដើម្បីមុខជំនួញរបស់ខ្លួន។ ចំណុចទី២ គឺជាគំរូអាក្រក់ឱ្យប្រជាជនខ្មែរគិតថាទង្វើបែបនេះមិនអីគ្រាន់តែប៊ូលី លេងសើចភាពភ័យខ្លាចរបស់គេ។ ទី៣ ហ្សង់ បានលើកឡើងពីសិទ្ធិបុគ្គល ដោយ រ៉ូលីន មិនបានសុំការធ្វើវីដេអូបែបនេះព្រោះអាចប៉ះពាល់អារម្មណ៍។ នៅក្នុងការប្រកួតអតីតបេក្ខជនរូបនេះមិនចូលចិត្តក្លិនត្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHwS7fbVJ8PkliLu_WC5avFb77R8VoU67j1xrjhOiIlV5gpCHYPHUTnHfNRTdHF0_m3-oHQNr3FfUtbrTnZFJTT8Z-Y9BzAWeJ5XRINcZpmW5WZiAbJVBkldu-_cxdNee2RB5ZYwgVgRu8kgbfPiu_1HgoNLGZhOC8iVIQir-Ul-g7gp0GBrRZS0rf63v/s2048/image_2024-12-09_15-20-07.png

ជាមួយនឹងការលើកហេតុផលនេះ ហាយ ហ្សង់ ថាបើជាមនុស្សជិតស្និទ្ធនឹងខ្លួននិយាយលេងសើចគឺបានប៉ុន្តែ រ៉ូលីន និងលោកមិនបានស្គាល់គ្នានៅខាងក្រៅហើយថែមទាំងជាបុគ្គលល្បីទៀតដែលយកភាពភ័យខ្លាចរបស់ខ្លួនទៅធ្វើជាផលប្រយោជន៍ខ្លួនឯង។ បន្ទាប់ពីចេញវីដេអូរួចមក អតីតបេក្ខជនរូបនេះបានចេញវីដេអូបញ្ជាក់ថា រ៉ូលីន បានទំនាក់ទំនងផ្ញើសារដោយផ្ទាល់សូមទោសទៅកាន់លោកដោយមិនមានចេតនានោះទេ ហើយវីដេអូដែលធ្វើត្រាប់នោះក៏បានលុបចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3gONSQIa-ybJbxPT5hoWXLP2CYSojVXnjKIDy5KKoUZY5JH4YZhItSPRhxZAc76xrdMCK7FLuiRsXSbVkcTdu9HWJ8q5iaz0gzevqfNhDWb8ZVfWHS7QN7_LM0T5eX4hBYGjEZHBYm0jSHuW65MDD-zjB_vus9YQG2xJlcxQVqipF3jFzVewrfEJF4J9/s2048/image_2024-12-09_15-20-18.png

នៅក្នុងវីដេអូទី២របស់ ហាយ ហ្សង់ កញ្ញា រ៉ូលីន ក៏បានចូលទៅខម្មិនដែរថា «អរគុណដូចគ្នាអូនបងតែងតែធ្វើឱ្យគេសប្បាយចិត្ត បើបងធ្វើឱ្យគេអត់សប្បាយចិត្តឬប៉ះពាល់អារម្ម៍បងក៏អត់សប្បាយចិត្តដូចគ្នា អរគុណសំរាប់ការយល់អាធ្យាស្រ័យគ្នាទៅវិញទៅមកណាអូន»។ គួរកត់សម្គាល់ថា អតីតបេក្ខជន Master Chef រដូវកាលទី៣រូបនេះក៏បានលុបវីដេអូប្រតិកម្មរបស់ខ្លួនទៅកាន់ រ៉ូលីន ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDgUe2apx3WiSMF-xJHVdlVAlFrjMfdNnDvl8NMAmOmF8bwtmtQ6S3RzeP0_rT_RnhmDzRwggmjDxshJoJvomYGoFpVArF_TF8sjgno4CWQM4ZRO3HR-_IG9ATncz2SfkyIL7zds3O8v79LsKPyrG_O6UUp4pLWKi5AHkF1vH1225CHyvB5eIf7btCaz8/s665/image_2024-12-09_15-20-11%20(2).png