ក្នុងពេលលាលែងតំណែងរបស់ខ្លួនជា Mister Friendship International 2023 លាវ វេងហួរ បាននិយាយឈ្មោះមិត្តស្រីរបស់ខ្លួនគឺកញ្ញា រឿន ណាត នៅឆាកអន្តរជាតិតែម្តង។ គូស្នេហ៍ជិតដល់ថ្ងៃមង្គលនៃពិធីភ្ជាប់ពាក្យនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនពីភាពផ្អែមល្អែមអ្នកទាំងពីរ ខណៈ រឿន ណាត ថាតំណែងពិសេសដែល វេងហួរ មិនអាចលាលែងបានគឺជាម្ចាស់បេះដូងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4dNuEGT3bDrTqCclO2w8qW7rf4gYecKT6j7Hb7DHNUA4gu33eI4j_W_IJ3BZF6fuOCSZ_mymlZNrujDxKJGCrHeWDL1P_NZiPL2bM12T8VUY89QOQWMs_q98bPamZe9kZr0pr6NnW5Z3mBe-gU8emPcFYWv3z4cHdWQ6Cs-8wJHqJYcAVV1N0YAq-QPO7/s2048/image_2024-12-09_13-46-35.png
កាលពីរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លាវ វេងហួរ Mister Friendship International 2023 បានថ្លែងសុន្ទរកថានៃការលាលែងតំណែងរបស់ខ្លួនបន្ទាប់ពីរយៈពេល១ឆ្នាំនៃការកាន់តំណែងនេះមុននឹងប្រគល់ទៅកាន់ម្ចាស់ជ័យលាភីថ្មី។ រយៈពេលជិត៥នាទី លាវ វេងហួរ បានលើកឡើងពីបទពិសោធន៍ជាច្រើនពីប្រទេសផ្សេងៗក្នុងនាមជាម្ចាស់ជ័យលាភី នឹងបាននាំឈ្មោះប្រទេសកម្ពុជា វប្បធម៌របស់ខ្លួនឱ្យពិភពលោកកាន់តែស្គាល់ច្រើនតាមរយៈឱកាសមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1hb1sedX3gjjSZ2pUn_zHNTFz8JNSs9rJgbHv8Ce0j1ThpBA-O6JjneEkTVnZFhBNgRxRDGMXaNEHE4KdXgBTaYeNxHvYfLREpDkZGwYAEyR4mgRPf4O2vy5refBQzx621f4ZYh1n4ZBVBBcneDTMOtgSAhKCorI4hr_0RsLdBxBc5a52e4RxiI8GLz9h/s2048/image_2024-12-09_13-46-41.png

លាវ វេងហួរ ក៏បានកោតសរសើរសម្រាប់បេក្ខភាពដែលចូលរួមទាំងអស់ក្នុងតំណាងប្រទេសរបស់ខ្លួននីមួយៗ។ ជាចុងក្រោយ លាវ វេងហួរ ក៏បានអរគុណទៅកាន់ហ្វេនៗនៅប្រទេសកម្ពុជា និងហ្វេនៗក្រៅប្រទេស គ្រួសារ មិត្តភក្តិ និងបានមេនសិនម្ចាស់បេះដូងគឺ កញ្ញា រឿន ណាត ដែលកំពុងទស្សនាផងដែរដែលបង្ហាញពីការស្រលាញ់គាំទ្រមកកាន់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuNrAk2qAU9yyl-8vKfEm_AgUl_TFZdzYYp35Wr3Seyf1ydz-4nUDc_6mYL5yrgLjlAM2uLjZ4jcbXcskoAKvpXXJycJM326h2VUufjNvHfBRiJXcWznVBbFh_yNhDkDeYJiGqAvkgU8EhYe0B2dRZ-CJdGxr93WUMunqfUTpgoxr1CW3pLbgcgPHoFtx/s2048/image_2024-12-09_13-46-43.png

ទង្វើរបស់ លាវ វេងហួរ បានលើកឡើងអំពីមិត្តស្រីបានធ្វើឱ្យអ្នកគាំទ្រជាច្រើនច្រណែនពីស្នេហាអ្នកទាំងពីរមិនថាពេលណា ទីកន្លែងណា ពួកគេតែងតែបណ្តុះពន្លកស្នេហាផ្អែមល្អែមឱ្យគ្នា។

ឃើញគូស្នេហ៍ពោលឈ្មោះរបស់ខ្លួននៅលើវេទិកាអន្តរជាតិនេះ រឿន ណាត បាននិយាយថា លាវ វេងហួរ ជាបុរសដ៏អស្ចារ្យហើយតំណែងពិសេសមួយដែលមិនអាចលាលែងបានគឺជាម្ចាស់បេះដូងនាង។ រឿន ណាត បានសរសេរថា «បងដឹងទេបងពិតជាអស្ចារ្យណាស់ អូនពិតជាមានមោទនភាពលើបងណាស់ ហើយអូនពិតជាសំណាងដែលមានបងជាគូដណ្ដឹងរបស់អូន។ ជារាត្រីដែលបងត្រូវផ្ទេរតំណែងពី Mister Friendship Internationalក៏ពិតមែន តែបងនៅតែមានតំណែងពិសេសមួយទៀតដែរមិនអាចលាលែងបាននោះគឺម្ចាស់បេះដូងអូន»។ នៅក្នុងខម្មិន វេងហួរ ក៏បានបញ្ជាក់ថា តំណែងមួយនេះលោកមិនលាលែងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdgr1nxOOKr8kzCr89islXkZtwaVicLDaHM0tQg2O7XEgtKWKB-4qjJaSWa2f_O1B1M24r2_wqxRQjqJ9XK7LuvNsuXCUKlgh5Uov4Qqx94SXdknFQjdAJRcXXCJnh-hc0L2cWSL-u0uDYRJoSraHlgckJ-EVfVtSIG71RO004zwzjC4zwNfeHDvWR3cgu/s2048/image_2024-12-09_13-46-47.png

គួរបញ្ជាក់ថា លាវ វេងហួរ និង រឿន ណាត នឹងដឹកដៃគ្នារៀបចំពិធីមង្គលភ្ជាប់ពាក្យនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខបន្ទាប់ពីមានពិធីស្នើសុំរៀបការកាលពីថ្ងៃទី១២ ខែតុលា និងបានដឹកដៃគ្នាថតរូប Pre Wedding ផងដែរ៕