ម្ចាស់ផលិតកម្មរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា សម្រេចចិត្តលុបបទចម្រៀង សែកមន្ត ដើម្បីបញ្ឈប់ការវែកញែកតទៅទៀត។ វីដេអូនៃបទចម្រៀងនេះអាចទម្លាក់វិញបានលុះត្រាតែដកប្លង់តុក្កតាឡាប៊ូប៊ូចេញទើបអាចផុសបានជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE1MnvP_29yNJbhAMukTwbjOpaO2arlbgZ5zmpiaVbMTbNsRQVYX6GgYOtieG8hs567qzL3WWDWXSYDr9zZQbO_o5UNWu_nIfvDoJcJF5UoQEN2e9r9D6TiPJ5khWAM7_Ss8vS2X-__OI-5lKo0kmRW9Y1WslIqhtHXZY27BK-M6KyMN1C0DAFwXiOXdl6/s1280/image_2024-12-06_09-04-21.png

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៥ ធ្នូ ដើម្បីបញ្ចប់បញ្ហាបទ សែកមន្ត ក្រោមការដឹកនាំសម្តែងរបស់លោក Jonathan ដែលបានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ លោកបានសម្រេចចិត្តឱ្យលុបវីដេអូ(MV)ចេញពី channel Cam Pop ទោះបីជាមានការទស្សនាជាង៤លានដងហើយក៏ដោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0RR6cBcQf09-VAol_cRUa6yLvWa7nxCyWN8K1_ZINFhElTbOu5sa0gkeTij0tPterZ_bhWfz5WIa7sTs47LKO3uKk12khXsJxMAsqX7ykhmFFuCWcemJ1yQY15Z3E8pPy0czrgP6XmTPsZEkKSyyIIzskLpV6pNASWldriKlEc5FTPvq8l8BIrf90gU73/s1668/image_2024-12-06_09-00-17.png

    ទោះយ៉ាងណា ម្ចាស់ផលិតកម្មរូបនេះថា ត្រូវកែសម្រួលកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញទាំងស្រុងទើបអាចផុសឡើងវិញបាន។ ចុងក្រោយអ្នកឧកញ៉ា បានបញ្ជាក់ថា ទស្សនិកជនដែលបានផ្តល់យោបល់កែតម្រូវ ប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7R55Y6w8-qp4oNINvde4igUhyPUIPb7W6KjRbaWb40IFi54v2VAxe2CJs4fa0hupDIg8a4F55XycuivGXwlnGu2bdF0ue7Vqp9hLvAhf_PEO7zwKYZ3J66sNJ8PH9unXbYdnYF3pNB5cvpIiG1X_b4NiW86uXJsjt4eGsOryzbkyiCFK4KOnRpUbxl_q/s1280/image_2024-12-06_09-00-13%20(2).png

    ការចេញមកប្រកាសបែបនេះពីម្ចាស់ផលិតកម្មផ្ទាល់ដោយសារតែវីដេអូចម្រៀងរបស់ ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ទទួលបានមតិរិះគន់ដូចទឹកបាក់ទំនុកដោយសារតែមានរូបភាពចាប៉ីដងវែង លាយជាមួយនឹងរូបភាពមនុស្សពាក់ក្បាលតុក្កតាឡាប៊ូប៊ូ។ ភាពចម្រូងចម្រាសនេះកាន់តែរីកសាយភាយទ្វេដងនៅពេលមានការលើកឡើងប្រៀបធៀបជាមួយនឹងបទ Time To Rise របស់ វណ្ណដា និងលោកតា គង់ ណៃ លើកស្ទួយចាប៉ីដងវែងដូចគ្នាមួយមានការរិះគន់ មួយទៀតមិនមានការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3bdRI0vCPkYOb3sDqDQF41GDHyK4qlga0g2F6zrN_NiQAVTYHsxrcJyTOxQ3Iq5PGHKIZXbHGlYdCYlYsF31TQa5rHSneN1lEI-dwFObrnn9oZJtaQ6kUv-BCSQSIzr_Q5DQrhXK9tvqt0Bd6F27oM8jlyrzaRdXftKBX8BjzlOsRPRYkCfzmP2TnXWN1/s482/Screenshot%202024-12-06%20134445.png

    ការប្រៀបធៀបគ្នានេះបានធ្វើឱ្យទស្សនិកជនភាគច្រើនហួសចិត្តយ៉ាងខ្លាំង ហើយធ្វើឱ្យឃ្លាចម្រៀងរបស់ វណ្ណដា «បុរាណលាយសម័យ លាយឱ្យចូល» ផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម៕