Elton John គឺជាតារាចម្រៀងជើងចាស់ អ្នកនិពន្ធបទចម្រៀង និងអ្នកលេងព្យ៉ាណូជនជាតិអង់គ្លេសដ៏ល្បីល្បាញមួយរូប បានពិការភ្នែកម្ខាងរយៈពេល ៦ ខែដោយសារជំងឺគ្រោះថ្នា.ក់មួយ។ នៅក្នុងកម្មវិធី The Devil Wears Prada Musical Gala កាលពីខែកញ្ញា តារាចម្រៀងប្រុស Elton John បាននិយាយថា លោកមិនអាចមើលកម្មវិធីនេះបានទេ ដោយសារបញ្ហាភ្នែក។ ម្ចាស់បទ I’m Still Standing បានបង្ហើបថាលោកមានជំងឺភ្នែកធ្ងន់ធ្ងរពេលនៅប្រទេសបារាំង ជំងឺនេះធ្វើឱ្យលោកខ្វាក់ភ្នែកខាងស្តាំមួយរយៈ ហើយអាចមើលឃើញតែភ្នែកឆ្វេងប៉ុណ្ណោះ។

ទោះជាយ៉ាងណាបន្ទាប់ពីព្យាបាលអស់រយៈពេល ៦ ខែកន្លងទៅភ្នែកខាងស្តាំរបស់លោកបានមើលឃើញវិញហើយគ្រាន់តែមិនច្បាស់ដូចមុន។ ជំងឺដែលធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ បាត់បង់ការមើលឃើញនោះគឺជំងឺរលាកស្រោមខួរ ដែលជាជំងឺមិនធម្មតាមួយ គំរាមកំហែងដល់ការមើលឃើញ ប៉ុន្តែអាចព្យាបាលបានវិញ គ្រាន់តែចំណាយពេលយូរបន្តិច។ មូលហេតុដែលជំងឺរលាកស្រោមខួរ អាចប៉ះពាល់ដល់ភ្នែកគឺបណ្តាលមកពីវីរុស ធ្វើឱ្យភ្នែករបស់អ្នកជំងឺរលាក និងមានអារម្មណ៍រមាស់ខ្លាំង អមដោយទឹកភ្នែក ឬទឹករំអិល ធ្វើឱ្យក្រហាយភ្នែកញឹកញាប់ បង្កើតបានជាកំណករឹងនៅលើត្របកភ្នែក និងរោមភ្នែក ជាហេតុបង្កឱ្យភ្នែកមើលមិនឃើញមួយរយៈ។
.png)
នេះបើយោងតាមវេជ្ជបណ្ឌិត Charlotte Codina ជាគ្រូពេទ្យឯកទេសខាងភ្នែកនៅសាកលវិទ្យាល័យ Sheffield បាននិយាយថា អ្នកដែលមានភ្នែកក្រហម ឈឺចាប់ និងរមាស់ អមដោយគ្រុនក្តៅញឹកញាប់ ៤០% នៃមនុស្សអាចមានជំងឺរលាកស្រោមខួរ។ វេជ្ជបណ្ឌិតបានបន្តថា អ្នកជំងឺអាចព្យាបាលវាដោយថ្នាំបន្តក់ភ្នែកអង់ទីប៊ីយ៉ូទិក ដែលជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ ទោះជាយ៉ាងណាជំងឺភ្នែកធ្ងន់ធ្ងរដែលបណ្តាលឱ្យបាត់បង់ការមើលឃើញដូចតារាចម្រៀង Elton John គឺកម្រមានណាស់។ ចំពោះករណីអ្នកជំងឺមើលអត់ឃើញ មិនមែនមានតែជំងឺរលាកស្រោមខួរមួយមុខទេ អាចមានជំងឺជាច្រើនទៀតគួបផ្សំគ្នា។
យោងតាមវេជ្ជបណ្ឌិត តារាចម្រៀង Elton John គឺមានជំងឺរលាកទងសួត និងជំងឺរលាកស្រោមខួរ។ ជំងឺទាំងពីរនេះគួបផ្សំគ្នាអាចបង្កឱ្យមានបញ្ហាដល់ភ្នែក ហេតុនេះដើម្បីជៀសវាងការឆ្លងមេរោគភ្នែក ជាទូទៅមនុស្សត្រូវសម្អាតភ្នែក និងដៃឱ្យបានទៀងទាត់ ដើម្បីជៀសវាងការរីករាលដាលនៃមេរោគ។ អ្នកជំនាញណែនាំឱ្យលាងដៃឱ្យបានញឹកញាប់ ហើយជៀសវាងការប៉ះពាល់ ឬត្រដុសភ្នែករបស់អ្នក។ ការបង្ករោគដោយមេរោគ ផ្សិត និងបាក់តេរី មានការឆ្លងខ្ពស់ ដូច្នេះហើយកុំធ្វេសប្រហែសឱ្យសោះ ត្រូវឧស្សាហ៍ប្រើថ្នាំបន្តក់ភ្នែកឱ្យបានទៀតទាត់នៅពេលមានអាការៈរមាស់ ក្រហម ឬឈឺភ្នែក៕









