តារាសម្តែង Zhao Wei ឬទស្សនិកជនស្គាល់ថា ត្រចៀកកាំ បានបង្ហោះនៅលើបណ្តាញសង្គមចិន Weibo លើកដំបូងក្នុងរយៈពេល៣ឆ្នាំមកបន្ទាប់ពីជាប់ឈ្មោះក្នុងបញ្ជីខ្មៅ។ ហេតុផលដែលតារាស្រីរូបនេះកម្រើកនៅលើបណ្តាញសង្គមដោយសារតែអ្នកស្រី Chiung Yao អ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាចិនដ៏ល្បីល្បាញជាពិសេសសាច់រឿងដើម ព្រះនាងត្រចៀកកាំ ដែលនាងសម្តែងបានទទួលមរណភាពក្នុងជន្មាយុ៨៦ឆ្នាំកាលពីពេលថ្មីៗនេះ។
.png)
បន្ទាប់ពីអ្នកនិពន្ធ Chiung Yao បានទទួលមរណៈភាពកាលពីថ្ងៃទី៤ ខែធ្នូ Zhao Wei បានសរសេរនៅលើ Weibo ជាកំណាព្យចិនក្នុងរាជវង្ស Ming ហើយក៏មានប្រយោគទាក់ទងនឹងប្រលោមលោកដ៏ល្បីល្បាញរបស់របស់អ្នកនិពន្ធរូបនេះផ្ទាល់គឺ Romance of the Three Kingdoms ហើយប្រលោមលោកនេះធ្លាប់ត្រូវបានកែសម្រួលទៅជាខ្សែភាពយន្តមួយផងដែរ។ ការបង្ហោះរបស់ ត្រចៀកកាំ គឺក្នុងន័យសរសើរដល់អ្នកនិពន្ធ Chiung Yao។

សកម្មភាពរបស់ Zhao Wei ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ក្រោយការបង្ហោះរយៈពេលមួយម៉ោងទទួលបានមតិយោបល់ជាង១ម៉ឺន។ តារារូបនេះបានអាប់ដេតបណ្តាញសង្គមខ្លួនរបស់នាងជាលើកដំបូងបន្ទាប់ពីលាក់ខ្លួននិងអសកម្មជាងបីឆ្នាំនៅលើ Weibo ។
យោងតាម Sina ថា Zhao Wei គឺជាតារាល្បីមួយរូបដែលលេចធ្លោរដោយសារការសម្របតាមខ្សែភាពយន្តនៃប្រលោមលោករបស់អ្នកស្រី Chiung Yao។ តារាស្រីរូបនេះធ្លាប់បាននិយាយថា នាងជាមនុស្សជំនាន់ថ្មីដែលទទួលបានឥទ្ធិពលខ្លាំងពីប្រលោមលោក និងភាពយន្តរបស់អ្នកនិពន្ធរូបនេះ នាងសប្បាយចិត្តដែលអាចដើរជាមួយតួស្រីតាមរយៈពេលវេលាដ៏រ៉ូមែនទិក និងអស្ចារ្យក្នុងជីវិតរបស់នាង។
អ្នកស្រី Chiung Yao គឺជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញជាជនជាតិតៃវ៉ាន់ដែលត្រូវបានប្រារព្ធជា Queen នៃប្រលោមលោកមនោសញ្ចេតនាចិន ជាមួយនឹងសៀវភៅលក់ដាច់បំផុតជាច្រើន។ ស្នាដៃរបស់អ្នកស្រី ត្រូវបានកែសម្រួលទៅជាខ្សែភាពយន្ត រួមទាំងរឿងភាគទូរទស្សន៍ «My Fair Princess» ឬ ព្រះនាងច្រចៀកកាំ ដែលសម្តែងដោយ Zhao Wei និង Ruby Lin ដែលផ្អែកលើប្រលោមលោក «Princess Pearl» ។ អ្នកស្រីក៏បាននិពន្ធទំនុកច្រៀងជាច្រើនបទផងដែរ៕










