តារាកំប្លែងមានប្រជាប្រិយភាពអ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត បានទម្លាយនៅក្នុងកិច្ចសម្ភាសន៍មួយចំពោះជីវិតឯកជនជាមួយនឹងអតីតស្វាមីដោយសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់រាប់ម៉ឺនដុល្លារហើយជ្រើសយក ណានណាន ដែលជាកូនស្រី។
ទស្សនិកជនមួយចំនួនអាចនឹងចាប់អារម្មណ៍ហើយថា តារាកំប្លែង ស្រីអ៊ីត និងកូនស្រី ណានណាន តែងតែយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងរវាងម្តាយហើយនឹងកូន ចំណែកឯ ណានណាន វិញមិនធ្វើឱ្យម្តាយអស់សង្ឃឹមកត្តញ្ញូដឹងគុណដើរតាមគន្លងម្តាយទុកដាក់រៀបចំលើអាជីពសិល្បៈ។ 
យ៉ាងណាមិញ រឿងរ៉ាវមួយចំនួនដែលទស្សនិកជនអាចមិនធ្លាប់បានដឹងនោះកាលពីពេលថ្មីៗនេះ ស្រីអ៊ីត បានទម្លាយពីជីវិតឯកជនសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់ដើរចេញមកជាមួយកូនស្រីតស៊ូជាមួយគ្នារហូតមានថ្ងៃនេះ។ តារាកំប្លែងរូបនេះបានរៀបរាប់ថា ក្នុងពេលដែលបែកបាក់គ្រួសារអតីតស្វាមីគឺយកទៅទាំងអស់ទាំងការរកស៊ីទាំងប៉ុន្មាន»។
តារាកំប្លែងស្រស់សោភា រូបនេះថា នាងបើកក្រុមតន្រ្តីអកកេសមិនតិចម៉ឺនដុល្លារ ប្រាក់ខែគ្រូបង្រៀន ខ្សែដៃខ្សែក ឡាន២ ម៉ូតូមួយ ហើយនាងយកតែកូនយកទៅទាំងអស់ នាងយកតែកូនមកមួយដឹកដៃគ្នាមកតែម្តង។ ស្រីអ៊ីត ថាគ្មានអ្នកណាដែលដឹងពីជីវិតរបស់នាងយ៉ាងមិចនោះទេ ខណៈនាងមិនដែលត្អូញត្អែរប្រាប់មហាជនឡើយ។ .png)
ក្នុងនោះដែរតារាកំប្លែងស្រីអ៊ីតថា មុននឹងឈានដល់ដំណាក់កាលបែកបាក់គ្នាគឺទុកឱកាសឱ្យច្រើនដងហើយ ព្រោះមិនចង់ឱ្យមានការវែកញែកថាបានល្បីល្បាញហើយបោះបង់គ្រួសារចោល បោះបង់ប្តីចោល ហើយក៏មិនចង់ឱ្យកូនអត់មានប៉ាហៅដែរ ប៉ុន្តែដោយសារតែសកម្មភាពដដែលៗបើសិនជារស់នៅជាមួយគ្នាមិនបានហើយមានតែចែកផ្លូវគ្នា៕










