Home ព័ត៌មានអន្តរជាតិ ប្រទេសដែនកោះនានាជាច្រើននៅលើពិភពលោក ប្រឈមនឹងការលិចទឹកព្រោះបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យកម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងមិននឹកស្មានដល់

ប្រទេសដែនកោះនានាជាច្រើននៅលើពិភពលោក ប្រឈមនឹងការលិចទឹកព្រោះបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យកម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងមិននឹកស្មានដល់

41
0

បើតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក ដែលបានផ្សព្វផ្សាយកាលពីខែសីហា ឆ្នាំ២០២៤ បង្ហាញថា កម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកបានកើនឡើងជាបន្តបន្ទាប់លើសពីមធ្យមភាគពិភពលោក ហើយតំបន់ភាគខាងលិចរបស់មហាសមុទ្រនេះមានកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ចាប់ពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1siXbp2t1GCLdSwULs1psZNQ0tQYQuamB5m-wkL1gZXjIztaXWYMiW7cNlESa6MKkoWB6GuEUOaknGuA6hoCIG_KCTAdde5pm5BF8qKkHkbCzUcUxL4kjrka3j3cLijOSlT4YNmXxve0HR7Ek7nuzeVwIuWQ1lNujTipysm10EAkd8qg7TkcuTBkqpJyo/s3840/image_2024-12-03_08-33-24.png
អ្វីដែលគួរឱ្យបារម្ភខ្លាំងបំផុតនោះ គឺប្រទេសកោះនានានៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងរងផលប៉ះពាល់ខ្លាំងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដោយសារប្រទេសកោះទាំងនេះមានកម្ពស់ជាមធ្យមផុតពីទឹកសមុទ្រ ត្រឹមតែ១ម៉ែត្រ ឬ២ម៉ែត្រប៉ុណ្ណោះ ។ ហេតុនេះ ប្រទេសកោះប្រឈមនឹងការលិចទឹកបន្តិចម្តងៗនាថ្ងៃអនាគត ហើយកម្រិតទឹកសមុទ្រកើនឡើង ក៏បានប៉ះពាល់ដល់អ្នករស់នៅក្បែរឆ្នេរសមុទ្រផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpuP3TcH1GnZDdlJ_oAhxPEwbRHuuUsfwWnajQDaT1Xb-PnrzFBsyY24Cb-ixn33ORACjGWbxF8chsg_nTQuu-X0bQjElM-VbiCsHs13_gBwr-CTqxO8sTxokdnsqEqSvhwqvnuaPqSZ3pzTpVtUzEVw8D0sVcRXeJHvZsTFMFzR0kjb3GPcjHcIOhyphenhypheno4/s1500/image_2024-12-03_08-33-30.png
ក្រុមអង្គការអន្តរជាតិបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការពិភពលោក (ICJ) ផ្តល់យោបល់អំពីកាតព្វកិច្ចរបស់ប្រទេសផ្សេងៗ ដើម្បីជួយការពារការផ្លាស់ប្តូរអាកាសធាតុលើពិភពលោក ។ មន្ត្រីអង្គការអន្តរជាតិនិយាយថា តុលាការពិភពលោក គួរចាត់វិធានការតាមផ្លូវច្បាប់លើប្រទេសអភិវឌ្ឍនានា ដែលតែងតែបញ្ចេញខ្យល់ពុលយ៉ាងច្រើនលើបរិយាកាស ហើយប្រទេសទាំងនេះគួរផ្តល់ប្រាក់សំណងទៅឱ្យប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRNDbZ82TP758lB_Ax73vDlEHFkOeZsQiYEacIC10uh7-Ms4F8XcAlb4M9WH_SdnD01IZYCGleRgZp4zRwDP0UessgdwgYMU62sc1TGtoY2c6FL9lOFrvd3b1Yqin3MvGFfxZQPKREm2Y6uoIyhyphenhyphenkx1tOG48PcyELUPMRcGw6ZPojTGeibYeVpgN3IBcA/s1600/image_2024-12-03_08-33-31%20(2).png
វ៉ានូអាទូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩៨ ដែលបានរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះធម្មជាតិនៅលើពិភពលោក ហើយអង្គការអន្តរជាតិចំនួន១២ នឹងលើកឡើងអំពីបញ្ហាលំបាករបស់ប្រទេសទាំងនេះទៅកាន់តុលាការពិភពលោក (ICJ) ។ ប្រទេសវ៉ានូអាទូ (Vanuatu) មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋវ៉ានូអាទូ» គឺជាដែនដីកោះស្ថិតនៅប៉ែកខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRNDbZ82TP758lB_Ax73vDlEHFkOeZsQiYEacIC10uh7-Ms4F8XcAlb4M9WH_SdnD01IZYCGleRgZp4zRwDP0UessgdwgYMU62sc1TGtoY2c6FL9lOFrvd3b1Yqin3MvGFfxZQPKREm2Y6uoIyhyphenhyphenkx1tOG48PcyELUPMRcGw6ZPojTGeibYeVpgN3IBcA/s1600/image_2024-12-03_08-33-31%20(2).png
យោងតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក បញ្ជាក់ថា កម្រិតទឹកសមុទ្រកើនឡើងនេះពុំអាចចៀសវាងបានឡើយ ហើយវានឹងកើនឡើងបែបនេះរយៈពេលជាច្រើនឆ្នាំទៀត ដោយសារការស្រូបយកកំដៅពីមហាសមុទ្រ និងការរលាយផ្ទាំងទឹកកកជាបន្តបន្ទាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp_U9w7RY2cwByPs4PhkNNBJxvVWMnqlj80iZOiBfpCUsUD8uyCxrVkT4rFm7Lw5ppKhoYe819V7wLlJw5FuAbDz5csfNfR6khEHuuIbNVQ4_OMBrJDp08s4_QYnss_2h5nuY87DPVqUZB19AGuHxMumBg1xubdWtd4QELAX6hnD4LIu8sOgf60R03-oOu/s1000/image_2024-12-03_08-33-32.png