តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុ ម៉ាន់ វណ្ណដា ត្រូវបានកាសែតជួរមុខនិងល្បីល្បាញមួយរបស់ថៃចុះផ្សាយកោតសរសើរស្នាដៃសិល្បៈរបស់តារាចម្រៀងរូបនេះដែលបានច្នៃបញ្ចូលគ្នារវាងឧបករណ៍បុរាណខ្មែរនិងភ្លេងសម័យបង្កើតជាចម្រៀងហ៊ីបហបល្បីកក្រើកទូទាំងពិភពលោក។ គួរឱ្យដឹងថាការចុះផ្សាយនេះគឺស្របពេលបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា គឺល្បីល្បាញខ្លាំងនៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_KOaV7hYixgfjAXKu5HEsKjFbUlkc0n-y7JbQbdtnXi4dDSrRjItfQ7JslrwLNsrejZaM_DWatU_isCzZlgSsOss0FwynYZ8CScIGHHJfkcDwt95_KtkgSvBjl19Fcq4T_mQD2ysNkld2s5ARAi7oFl_fFOyIrPV19yUIxrz3SCeAgyVMKnkAGAPCiZKF/s1280/image_2024-12-02_09-17-26.png
ទស្សនិកជនជាអ្នកគាំទ្ររបស់តារាចម្រៀង វណ្ណដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកាសែត Bangkok Post របស់ប្រទេសថៃបានចុះផ្សាយអំពីសិល្បករ វណ្ណដា ដោយបានដាក់ចំណងជើងជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «ទទួលបានបទពិសោធន៍បទចម្រៀងហ៊ីបហបបែបខ្មែរជាមួយ វណ្ណដា ជាតារារ៉េបដែលលាយសំឡេងប្រពៃណីខ្មែរជាមួយចង្វាក់ទំនើប ដើម្បីបង្កើតជាបទចម្រៀងបែបហ៊ីបហប បង្កើតតន្ត្រីដែលទាក់ទាញបេះដូងអ្នកស្តាប់ទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_enA3g7VnDcFulmDKr1RWlGQRX0qrVSAnNGGm1fyAt8aIX-srbxOroxQucLJ-ZbjXeRAP4skwmTWwQyJomT4wE_IA6bpNGrMEA0EymrZaewxSUqkt7oUE3HiG3WcjJFNgTT5ndjeLxRz5EFvjrq-YsfMLqXIkMRI34AI-eb5VtGQWuJ5bY11Yt5H4Q-p/s2048/image_2024-12-02_09-17-27.png

នៅក្នុងវីដេអូនេះបានលើកអំពីប្រវត្តិនៃការតស៊ូរបស់ វណ្ណដា ដែលចាប់ផ្តើមប្រឡូកអាជីពសិល្បៈចេញពីស្រុកកំណើតខេត្តព្រះសីហនុមានលុយចំនួន៤០ម៉ឺនរៀលមករស់នៅរាជធានីភ្នំពេញដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួនដែលមានគ្រួសារជាអ្នកកោសដូង។ ការចុះផ្សាយនេះក៏បានលើកពីបទTime To Rise របស់ វណ្ណដា និងលោកគ្រូ គង់ ណៃ ការសហការជាមួយតារារ៉េបថៃ ការឡើងឆាកអន្តរជាតិក្នុងការបិទកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលច្រៀងនៅពីក្រោយតារាល្បីឈ្មោះ Billie eilish ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0BLEKEg613CI109l1AG7vw9X7vz9m6-3UEQLO60bhFCq_6JfDY8OtIrFqMBTPZ88NBhQnLmBzqFIasa1uVoZqSKJloPCFCH_cio8Uimywz4VUM9ser7-MTubXDRlEEnf077pzJrzFEMCpPptycGqqqHw_VSSvLNtYYd-8GyGLfgaE2edpR2gF1RRuKgJB/s711/image_2024-12-02_09-17-19.png

តារាចម្រៀងវ័យ២៧ ឆ្នាំរូបនេះ បានធ្វើឱ្យប្រជាជនកម្ពុជាបង្ហាញនូវអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងដែលបានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈវិស័យតន្រ្តីទទួលស្គាល់ថាសិល្បៈកម្ពុជាមិនចាញ់គេទេនោះទេ។ ការចុះផ្សាយរបស់ Bangkok Post សិល្បករជាច្រើនបានសម្តែងការអបអរចំពោះ វណ្ណដា ប្រៀបបានដូចជាគ្រាប់ពេជ្រ សម្រាប់ប្រទេសកម្ពុជាក្នុងនោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានចូលទៅខម្មិនផងដែរ៕