Home ព័ត៌មានអន្តរជាតិ អុញនោះបន្ទាប់ពីក្តៅខ្លាំង ពេលនេះ ប្រទេសឥណ្ឌា និងស្រីលង្កា ប្រកាសអាសន្នពីទឹកជំនន់ធ្ងន់ធ្ងរឆក់យកជីវិ.ត ពលរដ្ឋ

អុញនោះបន្ទាប់ពីក្តៅខ្លាំង ពេលនេះ ប្រទេសឥណ្ឌា និងស្រីលង្កា ប្រកាសអាសន្នពីទឹកជំនន់ធ្ងន់ធ្ងរឆក់យកជីវិ.ត ពលរដ្ឋ

68
0

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ខ្យល់ព្យុះ Fengal បានបោកបក់មកកាន់តំបន់ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីខ្យល់ព្យុះនេះបោកបក់លើប្រទេសស្រីលង្កា ដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរក្នុងតំបន់ជាច្រើន និងបណ្តាលឱ្យពលរដ្ឋប្រទេសទាំងពីរស្លា.ប់ យ៉ាងហោចណាស់ ១៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7toD4IoREDNDcO_JVXmyuzBPU9NyaCSPPZBNbPCr4prdxz2CB-kSUXnmrxuOCf03M5ThW5MQHsnEqrDVHvrje0K4YzMaplPKfdl6MxFWbQCzpinOiVeoagCis7BwHgb-_75iwufZEPfYVQE7AQkKLQ-VMp1vAKIKqtOch-Ju-yxceSBfUZFKjuZonnaCH/s2048/image_2024-12-02_10-53-11%20(2).png

ឥទ្ធិពលខ្យល់ព្យុះនេះបណ្តាលឱ្យមានទឹកជំនន់នៅរដ្ឋ Tamil Nadu និងតំបន់ Puducherry ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា បន្ទាប់ពីវាបានប្តូរទិសដៅពីឈូងសមុទ្រ Bengal កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSJy7b1uhP2jOA39AY2RxDipDm_vX-OJRrKhIA10gJe-jN6hGslIRmciSTjYxbQYYbs_MY8yBa8_Ajh5ELBf2UP7ecIEx-4NrIaqUz74iUdLmRiUEDj0V8JYxADtk6Yak2Lo8ghSCmaXfU8_JhAt-mvLmErGmewhmqowzDdme1eQYILmm13fFc9ax8oFTY/s1024/image_2024-12-02_10-53-11.png
តំបន់ Puducherry មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំ ដោយសារឥទ្ធិពលខ្យល់ព្យុះ ហើយតំបន់មួយចំនួនរបស់ទីក្រុង Chennai លិចនៅក្រោមទឹក ដែលធ្វើឱ្យពលរដ្ឋ៣នាក់ស្លាប់ដោយសារខ្សែភ្លើងឆក់ ។ វាប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវសាធារណៈទាំងអស់ ហើយជើងហោះហើរក្នុងទីក្រុងនេះបានផ្អាកបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងដំណើរការឡើងវិញនៅព្រឹកថ្ងៃទី១ ខែធ្នូ ក្រោយពីភ្លៀងធ្លាក់តិចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw5RlyfWWViiYYBqfE4JTh4sWGk-zpPSbmzj2dwbfe13yzKVRBG5ocZmszs7TTHc_Wx4neSUoChPpdSM95Kfsx7waHETrdAMmYc-m-wlGSxFPDOhEVgnntSqHiVVzxKtz1Kuz_Bi4Vf71JixPSpnsOSSNFLLUick18ww1LZduflixZYvl7Wl_5NQ2OmNyb/s1200/image_2024-12-02_10-53-13%20(2).png
រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យកងទ័ពបង្កើនកម្លាំងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងតំបន់គ្រីសាណាថា ស្មើជាង៥០០គ្រួសារ ដែលទឹកបានលិចលំនៅឋានពួកគេក្នុងកម្ពស់ជាង១៥០សង់ទីម៉ែត្រ ។ រហូតមកដល់ថ្ងៃទី១ ខែធ្នូ នេះ កងទ័ពបានជួយជម្លៀសពលរដ្ឋជាង១០០នាក់ ចេញពីលំនាឋានទៅកាន់កន្លែងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW7HD2RSRjWDCx0ClQFqimyv2ZEWhy8quqkWxvomJRo966BsvSyVeExDepdVi4rTI0POKKJAmJL3ytSTs6v7GQBeiKapSf4Q9Tq2iHBnsB9T_cVgOiCvPFMnrkiZT6k-CfqUMbT1wIF_czm-mVcN2JQCFw5uNquUUd3fuleUYB0gvBTZFVujHkp2XnvSGi/s1000/image_2024-12-02_10-53-13.png

គួរបញ្ជាក់ថា ខ្យល់ព្យុះ Fengal បានបម្លាស់ទីយឺតៗនៅភាគខាងជើងរដ្ឋ Tamil Nadu និងឆ្នេរសមុទ្រតំបន់ Puducherry ហើយវាក៏ចាប់ផ្តើមខ្សោយកម្លាំង ។ កន្លងមក ខ្យល់ព្យុះនេះបានបោកបក់មកលើប្រទេសស្រីលង្កា បណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ពលរដ្ឋចំនួន១៣៨,៩៤៤គ្រួសារ និងមានមនុស្សស្លាប់១៦នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiea1bIei7_BXX5jalhzp_9g10tQwER77wYF8LL_IlVnOwNbSTsRudfexETDddKRgv6GGSmhKKliJVeaLjZFrso_L4fib7sXJZtm0vBaPyRjSyn49xRoLZkoTCo0SQ6hJrtKBMh5k8_i1yyvXnvJES9wbVws7-x3U6qrKzy5YsLzvfwEXs8pCLjMVUJKfe3/s1200/image_2024-12-02_10-53-14.png
បើទោះជាកម្រិតទឹកទន្លេចាប់ផ្តើមស្រកចុះក្តី ប៉ុន្តែភ្នាក់ងារសង្គ្រោះ និងកងទ័ពជើងទឹកស្រីលង្កានៅតែបន្តជួយសង្គ្រោះពលរដ្ឋ ដោយសហការជាមួយរដ្ឋាភិបាល និងផ្នែកឯកជន ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្ការាយការណ៍ថា ខ្យល់ព្យុះបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ, បាក់ដី និងខ្យល់កន្ត្រាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAJnJQdab-pXoIwcNFXsJZUdy5cIaoyA1_7OVcvhploEJ-v9Rxw6Cn6i4qDeHpVTAAq7UvpVW4t52jwrB3i25UejBCu50KzoyMndY7RRsquEHe6mITtlR6iYiAFAj525UhuRepHu9lda83RWC8kT_r5MQOvQ_uBgiqYc6k6C1Ixx91T3GFr-U5kGdGVBy/s1020/image_2024-12-02_10-53-15.png