នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា៖”ការបង្កើតសាលា ឬមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ដើម្បីឱ្យនិស្សិតកម្ពុជា អាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឱ្យបានកាន់តែច្បាស់។
ចំពោះការរកបង្កើតសាលា ឬដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកើនឡើងតាំងពីឆ្នាំ២០២២មកម្ល៉េះ តែគ្រានោះមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ។

កាលនោះដេប៉ាតឺម៉ង់សិក្សាវៀតណាម បានផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕










