Home ព័ត៌មានអន្តរជាតិ មកដឹងពីអាថ៌កំបាំងនៃភូមិចំណាស់ជាងគេបំផុតក្នុងពិភពលោក

មកដឹងពីអាថ៌កំបាំងនៃភូមិចំណាស់ជាងគេបំផុតក្នុងពិភពលោក

48
0

Pioppi ដែលជាភូមិតូចមួយ ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីតាលី មានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ត្រូវបានគេដាក់ឈ្មោះថាជា “ភូមិចំណាស់ជាងគេបំផុតក្នុងពិភពលោក” ដោយសារប្រជាជនរស់នៅភូមិនេះភាគច្រើនសុទ្ធតែមានអាយុលើសពី ១០០ ឆ្នាំ ធ្វើឱ្យវាមានល្បីល្បាញខ្លាំងទូទាំងពិភពលោក។ ដូច្នេះតើអ្វីបណ្តាលឱ្យអ្នកស្រុកក្នុងភូមិនេះមានអាយុសង្ឃឹមរស់ខ្ពស់បែបនេះ…?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoA6CvrdrwuGJrIYnQlRhnPA3PT-135PEB6NuJeTiHZHwaR-HYdXNzuZSpbElAk41sGx0gqZXLYdDml2bh_pTtqoVjf_s-TqcAvn6Hw6urTmU1XG7Dqz4B8bibXLZIyDZi_M213LM4jm6GVCTZVQ_5sUg9uYIYZ5mCMaawy6xY59xuVtgbgy4YsbnqxnlC/s1400/image_2024-11-21_14-40-44.png

ជាការពិតណាស់គឺហ្សែន ក្រៅពីហ្សែនដ៏ល្អមូលហេតុដែលប្រជាជនរស់នៅភូមិ Pioppi ភាគច្រើនសុទ្ធតែមានអាយុលើសពី ១០០ ឆ្នាំក៏ដោយសារបបអាហារមេឌីទែរ៉ាណេផងដែរ ដែលអាហារនៅទីនេះសម្បូរទៅដោយផ្លែឈើ និងបន្លែ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងអាហារសមុទ្រស្រស់ៗដើរតួនាទីយ៉ាងសំខាន់។ របៀបរស់នៅសកម្ម ខ្យល់អាកាសបរិសុទ្ធ និងសុទិដ្ឋិនិយមក៏រួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងអាយុវែងរបស់អ្នកស្រុកក្នុងភូមិ Pioppi ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT8CJAP6jUG_u_ffLQUPd7cbPZ5STE5r0M0IngbakCQ7CUGcIFwCX-wM-ecgZPH9d9Ko2JjguTUWG8HQCTBc88KoxVyUNY1SDvGWjmPz_B5IjyLRDZeWWEtvNiI71kYZr7MU1hF_M6yoU6fl_I8z_IeVUfYjea5YtN7stBa7VtR-XqU2iiyPX2okrRHuKO/s800/image_2024-11-21_14-40-43.png

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ប្រជាជន Pioppi ក៏មានអាថ៌កំបាំងពិសេសមួយទៀតដែរ នោះគឺការកំណត់ការប្រើប្រាស់ជាតិស្ករ។ ថ្វីត្បិតតែស្ករគឺជាគ្រឿងទេសដែលមើលទៅគ្មានគ្រោះថ្នាក់ខ្លាំងក៏ដោយ ក៏ប្រជាជន Pioppi មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគ្រប់គ្រងការទទួលទានជាតិស្កររបស់ពួកគេ។ ពួកគេញ៉ាំអាហារផ្អែមម្តងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយជារឿយៗប្រើទឹកឃ្មុំ ឬផ្លែឈើស្រស់ជំនួសស្ករចម្រាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-hftus-ktjuWV4fd1YNqF_aGVlU9HnzSM5oOwoZqg0icFjek5W9T6BLmwe2oxRC42xk4rH64wuhJUDivw8gZh2JAqLmPjyEvtkyHzBWpPIG3j2OuE2UCXRI077gpADgEl8VpKEbiv8UWvtBFzdz7u0XLhTkB-x549hB7CiPlzlUOQM1Xafol7_bgNbRK7/s960/image_2024-11-21_14-40-43%20(2).png
វេជ្ជបណ្ឌិត Aseem Malhotra ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូងជនជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ បានធ្វើដំណើរទៅកាន់ភូមិ Pioppi ដើម្បីស្រាវជ្រាវអាថ៌កំបាំងនៃអាយុវែងរបស់មនុស្ស ហើយបានរកឃើញថា “ការកំណត់ការទទួលទានជាតិស្ករ” គឺជាកត្តាសំខាន់មួយក្នុងការរស់នៅបានយូរ និងមានសុខភាពល្អ ដែលប្រជាជនភីអូភីបានបង្ហាញឱ្យឃើញថាការ “កំណត់ជាតិស្ករ” គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីការពារសុខភាព និងអាយុវែងរបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMezh8k7D7o_DGEMAhHQNMltWhWdi6HwhH6ERcnBrbLhSWyjm4Tql969Y6fRohfgXNJWTlEfc2kUncAF8oDWPwydfF3FtUqnPBchsFXg7EJ5l7sbCVHQMclIo8AOIgODgsrwKSM5lGdn5UxUZSUoOxRRym7Bmb18H5h3sFIMZejBmMKexwDNCf8-hHvH5B/s1280/image_2024-11-21_14-40-43%20(3).png
យោងតាមការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ធាត់ ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ខ្លាញ់រុំថ្លើម និងមហារីកមួយចំនួនដូចជា មហារីកបំពង់អាហារ ពោះវៀនធំ និងមហារីកក្រពះ លើសពីនេះវាក៏ធ្វើឱ្យស្បែកឆាប់ចាស់ផងដែរ៕