តារាចម្រៀង K-pop រាងតូចស្រឡូន Nayeon សមាជិក TWICE បានបង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល ចង់បានរាងស្អាតដូចនាង វាមិនពិបាកដូចអ្នកគិតទេ។ Nayeon ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យម្នាក់ក្នុងការច្រៀង រាំ និងមានមន្តស្នេហ៍បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ និងហាត់ប្រាណរបស់ Nayeon TWICE៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36X9t7fuV2D5Wz00YXK6peEA5L3TCR81ggefgopBIHDApK9LiqNgNWHSyiBUVoWJyoeRQ5XTB64PKx7l8lLr7iTY8LnP1KUxGRLZRWNyav1i_vWeQRIq1RfSeP2xfqtHl_ZSbpuWB-LKMDXmgoQBpw-KvfEUnHpIglN1MyAgNXsNmUu15BwoK22ciPySP/s980/image_2024-11-20_13-42-56%20(2).png

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។
២.ជ្រើសរើសលំហាត់ Cardio ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, Pilates, យូហ្គាហោះ, និងលើកទម្ងន់។
៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។
៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTj52udzf-n31hmootl3QoFO14-StPrcKazyOg-d6rqI-e8g6VdwuFVEtbmAFOv9FNNjs9iAFcaOWy2u_RIdqE83oEe19VJSlz23DbvpIvNLjhgXfVs3q_KuvWcwdoXj-MuQQj7iw2c2FZLfDTNxJaH1w6Ke9CQLz5mRNKGjUHiLijv3qywn8_TLoimm1/s1200/image_2024-11-20_13-42-56%20(3).png

៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។
៦. Nayeon តែងតែទទួលទានអាហារ ១-២ ដងក្នុងមួយថ្ងៃ។
៧.អនុញ្ញាតឱ្យខ្លួនអ្នកញ៉ាំអាហារដែលអ្នកចូលចិត្ត Nayeon នៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។
៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnudYmZR7YHOAnt2p7_qJO0TLKdwlQVmTcV8XXkAsRHfKfO8mTBH3AMll-r0jcUT6fT4W3pvJo9cTGOSWVnGNEHf5KZwaDaoRgaxNIcLP4MfNp7HjuqoGYfXjj-go-OW9Uhu43M5xuazFiPcCbENkzYaztEhky-SFyLEUk4W6SRSz3oQcf8YUv73WLEP5O/s1500/image_2024-11-20_13-42-56%20(4).png