Home ព័ត៌មានអន្តរជាតិ សត្វភេនឃ្វីនដ៏កំសត់មួយក្បាលបានវង្វេងផ្លូវ ពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុង

សត្វភេនឃ្វីនដ៏កំសត់មួយក្បាលបានវង្វេងផ្លូវ ពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុង

118
0

ប្រទេសអូស្ត្រាលី៖ វាជារឿងដ៏កម្រមួយ ដោយសារសត្វភេនឃ្វីនមិនងាយបង្ហាញខ្លួននៅទីប្រជុំជនក្នុងទីក្រុងនោះទេ ភាគច្រើនវាចូលចិត្ករស់នៅជាក្រុម ហើយបង្ហាញខ្លួនតែនៅតំបន់ទឹកកកអង់តាក់ទិកប៉ុណ្ណោះ។
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ មនុស្សម្នាជាច្រើនបានប្រទះឃើញសត្វភេនឃ្វីនដ៏កំសត់មួយក្បាល បានបង្ហាញខ្លួននៅលើវាលខ្សាច់ក្នុងទីក្រុងប្រទេសអូស្ត្រាលី ហើយពួកគេក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWr3uFlPk1enUquuIcbJjHlikd_12BAhoJVjGmZYyMYCmcC4z-jF0zuBMMRsjIscuCu0ORDgtXWFSZkfsZx7VMe_PsI78WZHU5sxrWTVrMBrnKY-m6hvOW_giAgNdDRaBCnY5f0N6rPNjgEjQb-KdjI2kmX5hRTQ9HOCDyuL3Ds1c9-Qi3iZlPdNKHdmr7/s1600/image_2024-11-19_15-48-10.png
យោងតាមនាយកដ្ឋានជីវចម្រុះ និងការអភិរក្ស (DBCA) បានឱ្យដឹងថា សត្វនេះទំនងជាវង្វេងផ្លូវហើយ។ លោក Belinda Cannell អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Western Australia បាននិយាយថា ជាធម្មតា សត្វភេនឃ្វីនរស់នៅតំបន់ទឹកកកអង់តាក់ទិក ហើយកម្រទៅឆ្ងាយជាងព្រំដែនទឹកកកនៃសមុទ្រភាគខាងត្បូងរបស់ខ្លួនណាស់។ ប៉ុន្តែលោកសន្មត់ថា ដំណើរដ៏វែងឆ្ងាយរបស់សត្វនេះ ប្រហែលជាត្រូវបានជះឥទ្ធិពលដោយចរន្តទឹកសមុទ្រដែលសំបូរទៅដោយអាហារ ដែលនាំវាទៅកាន់គោលដៅដែលមិនធ្លាប់ស្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-A3-Ys6lIF7vcAHF6WRTP1Ldvv8-IjwTExniQMPSUKorS8SH4tXij0IgCG3allouxMK_Vi9d41eWcq3qTdiIOq8ttu758q3PrN39MKI96ZaoH-qAANiQmeEc5iBXeXDlW5lHN97Px58FY42hdmD457NNSU0p1j9iWOgtrBISN6l6GWLaspxgFuZANFlU/s1201/image_2024-11-19_15-48-11.png

ដំណើរដ៏មិនគួរឱ្យជឿរបស់អធិរាជភេនឃ្វីនបង្ហាញថា សត្វនេះអាចហែលជាមួយចរន្តទឹកសមុទ្រភាគខាងជើងដើម្បីស្វែងរកអាហារ ហើយបានបញ្ចប់ទៅឆ្ងាយជាងការរំពឹងទុក។ នៅពេលមនុស្សប្រទះឃើញវាដំបូង សត្វភេនឃ្វីនហាក់ដូចជាខ្វះអាហារូបត្ថម្ភ និងត្រូវការការថែទាំជាបន្ទាន់។ បច្ចុប្បន្ន Carol Biddulph ដែលជាអ្នកស្តារសត្វសមុទ្រក្នុងតំបន់បានយកវាទៅដាក់ក្នុងទ្រុងសុវត្ថិភាពដើម្បីរក្សាលំនឹងសុខភាពរបស់វា ហើយពួកគេនឹងនាំយកសត្វនេះទៅតំបន់ទឹកកកអង់តាក់ទិវិញ ក្នុងបរិយាកាសដែលសមស្របមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrjUSHGqlzfqTo9pkGmu8z2sqcrVQAJiiQpRl-phJHczX2keWV4hpganaEZpPx9BUbMWp0Wba3aXOeNIk5CpNRPsKxjlnNSIWZZYNoKXfmS1ZNwu94OvC9G7tWcQjhLCcKleH1ex2loo34IKamXUNQSC-T8Asq_5tm7_Uu7zwx91tzGxz0JzN9o0joxJ1I/s1480/image_2024-11-19_15-48-12.png

សត្វភេនឃ្វីនអធិរាជមានភាពល្បីល្បាញខ្លាំងដោយសារភាពរឹងប៉ឹង និងការស៊ូទ្រាំរបស់ពួកវានៅក្នុងបរិយាកាសដ៏អាក្រក់នៃអង់តាក់ទិក ដែលជាកន្លែងពួកវាបង្កាត់ពូជក្នុងរដូវរងារនៅសីតុណ្ហភាពក្រោមសូន្យ។ ការធ្វើដំណើរដ៏ឆ្ងាយបែបនេះពីតំបន់ទឹកកកអង់តាក់ទិកចូលមកដល់ទីក្រុងប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលអាចផ្តល់ព័ត៌មានថ្មីអំពីគំរូនៃការធ្វើចំណាកស្រុករបស់សត្វភេនឃ្វីន តាមរយៈចរន្តទឹកសមុទ្រ និងផលប៉ះពាល់កាន់តែទូលំទូលាយនៃការប្រែប្រួលអាកាសធាតុជាមួយសត្វសមុទ្រ៕