នៅវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីបាញ់ប្រហារប្តីប្រពន្ធ២នាក់ឱ្យរបួសធ្ងន់ ស្ថិតនៅក្នុងបរិវេណផ្ទះជួលមួយកន្លែង ផ្លូវលំ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_wf6Nly2Ast5tWnmMAuzp2saS300_S3Rbhb4Ogjqd7EHakJADZYx9-nH0zqJBFwqMuGWlQYWmkeW9j_GjHD-flbnm_VwHYRQl4b3BAky2gr7BvT-ub480RxFEwICTAtQLnBSYAK0bVFIytgIffZewydTC79Yby_v1xfOIk0FkcOZFuigmQZOAhaI4dYOs/s1136/467439543_991802112984125_3878094386758450646_n.jpg
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា៖” ជនរងគ្រោះ និងជនសង្ស័យជាអ្នកជួលបន្ទប់ជាប់គ្នា ហើយមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា មកដល់បន្ទប់ក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ និងបានធាក់ទ្វារបន្ទប់ ហើយស្រែកជេ ដោយប្រើពាក្យសំដីមិនសមរម្យ ខណៈជនសង្ស័យជានគរបាលកំពុងអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbUkQJwpDO-LTCrf8q5p1EAPXhyphenhyphenrFb_t8NiYGijoFgK_aR2sZztbDrldKXBVvseHXRK1Vik0JXzv9MQti45uMPtu4AOfLFEV5LynV5vgqxmhxPJNHsLcLGgPBEpoYEfx9qnjnR9HEZtXjNcWkSg3jBgyGjaZQMzyFMjX71mnwgdQTc4ICBx2fJWAAEtskc/s1164/467562697_991802029650800_3825550584982443446_n.jpg

បន្ទាប់មកជនសង្ស័យ ក៏បានហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេ និងបានប៉ះពាក្យសម្តីគ្នា ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមកក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ រងរបួសដេកដួលមុខបន្ទប់ទាំង២នាក់ប្តីប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBfSGh5bdnAjbcX3zmfICBbhmuei-DKsu_8kHQuEtSMDaT14v_GkD7fqDs86FzaDtSWZvwrEJEuHtkfUe5_t-R96vb0E5ZRO-qERp9BNaR24qYK0IeFuvqkyRU67XKgB5M6c_ym5nhc56pBtastEoX7eVoEJzcHHZ9ZWAP9G7mTHgLSatb-MuZqGEtz4Cs/s1280/467403521_991801709650832_2483604855748154652_n.jpg

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MVY8NaVkccddPOd6T5fAwf7gKM9mzXsdmjAwhiPT8fnhgagPzNwB5_0Bz_lPMLF46eSwZqP6aKgF47tCBGUIH-Cgspa2IlLsH1429I_mq7djR1bSx-2k-Uhk_BRvA3uHQwqWS_1O7u3jDeX__BVWu0WOc6tN7-zhuY7IE98Zu5XOjnUTWbctq_eBp8Mj/s1280/467434270_991801599650843_3023567125979408598_n.jpg
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានលើកឡើងថា៖” ជនរងគ្រោះមកពីផឹកស៊ីស្រវឹងបានជេទៅលើជនសង្ស័យ ដោយមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ទេីបជនសង្ស័យខឹងក៏បានទាយកាំភ្លើងបាញ់ទៅលើជនរងគ្រោះប្រាកដមែន”៕