Axolotl salamanders គឺជាសត្វត្រីម្យ៉ាងដែលមានដើមកំណើតមកពីប្រទេសម៉ិកស៊ិក ជាញឹកញាប់ត្រូវបានគេរកឃើញនៅក្នុងបឹងពីរគឺ Xochimilco និង Chalco ក្នុងទីក្រុងម៉ិកស៊ិក។ ត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីចម្លែកបំផុតក្នុងពិភពលោក ដោយសារតែវាមានលក្ខណៈខុសប្លែកពីសត្វដ៏ទៃ លើសពីនេះវាក៏ជាត្រីដែលមានជើងបួនផងដែរ។ Axolotl គឺជាសត្វស៊ីសាច់ជាអាហារដូចជា ក្រៀល ដង្កូវ ត្រីតូចៗ និងសត្វល្អិតជាដើម។ ជាមួយនឹងពណ៌លេចធ្លោជាច្រើនដូចជា លឿង, ទឹកក្រូច, ក្រហម, ផ្កាឈូក, ស ខ្មៅ សត្វនេះក៏មានរាងចម្លែក និងទាក់ទាញបំផុតផងដែរ។.png)
ដោយសាររូបរាងដ៏ពិសេសនេះធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍និងបានទិញវាយកទៅចិញ្ចឹមទៀតផង។ លក្ខណៈពិសេសរបស់វាគឺជាសត្វបុរាណ មានន័យថា វាមានតាំងពីជំនាន់ដាយណូស័រមកម្លេះ រហូតមកដល់ពេលនេះវានៅតែមានជីវិតរស់នៅធម្មតា ជាសត្វអាយុវែង និងជាសត្វមិនចេះផ្លាស់ប្តូរ ពោលគឺសត្វនេះមិនងាយលូតលាស់ទេ តាំងពីកើតមក រហូតដល់ពេញវ័យ រូបរាងរបស់វាគឺមិនដែលប្រែប្រួលឡើយ ខណៈត្រីដទៃមានការប្រែប្រួលលូតលាស់ឥតឈប់ឈរ។ 
រីឯលក្ខណៈទីពីររបស់វា គឺសមត្ថភាពក្នុងការបង្កើតឡើងវិញនូវផ្នែករាងកាយដូចជា៖ កន្ទុយ អវយវៈ ថ្គាម ខួរឆ្អឹងខ្នង អូវែរ ស្បែក បេះដូងជាដើម។ និយាយឱ្យសាមញ្ញទៅ ប្រសិនបើត្រីជើងបួន Axolotl បាត់បង់អវយវៈ វាអាចបង្កើតឡើងវិញដោយខ្លួនឯងបាន។ ការស្ដារផ្នែកបន្ថែមយ៉ាងល្អឥតខ្ចោះទៅនឹងទំហំ និងការតំរង់ទិសត្រឹមត្រូវនេះគឺអាចកើតឡើងពេញមួយជីវិតរបស់ពួកវាតែម្តង។ ជាមួយនឹងលក្ខណៈលេចធ្លោ និងពិសេសខុសប្លែកពីសត្វដទៃ ត្រី Axolotl ក៏បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីមនុស្សជុំវិញពិភពលោកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបំផ្លិចបំផ្លាញទីជម្រក និងការប្រលែងប្រភេទត្រីដែលរាតត្បាតបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃចំនួនសត្វ axolotl ដែលនាំឱ្យពួកវាជិតផុតពូជ។ ស្ថានភាពនេះបានធ្វើឱ្យ Axolotl salamanders រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងព្រៃ។ បច្ចុប្បន្នពួកវាលេចឡើងជាចម្បងនៅក្នុងស្រះសិប្បនិម្មិតមួយចំនួនប៉ុណ្ណោះ៕










