រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខោអាវជជុះទទួលបានការពេញនិយមយ៉ាងខ្លាំងពីមនុស្សភាគច្រើន ដោយសារមានតម្លៃថោកអាចឱ្យពួកគេសន្សំសំចៃប្រាក់ទុកទិញសម្ភារៈផ្សេងទៀត ។ ប៉ុន្តែអ្នកជំនាញមួយចំនួននិយាយថា អ្នកទិញខោអាវជជុះគួរតែប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ដោយសារវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWpRg5boG-7pFRngvbjR-9WsI8JGhHqA8clicskM6U3BiWyxox_GGH04MTG_vQZib7e7oKZhEqjMCq15ZFEGYYkohVIqzxPK-o3EO4w3Hcq_sgboZ_ua2cq_fyDqpc32Lw7fuLGHTwQvAZjpLfP8D_NgJC0TMOudUCJ9_D7yP4ThU5gcIfjcu3iNEUge8-/s1501/image_2024-11-12_15-42-18.png

សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានដាស់តឿនទៅកាន់អ្នកនិយមទិញខោអាវជជុះថា បើទោះជាមានតម្លៃថោកក្តី ប៉ុន្តែវាពោរពេញទៅដោយមេរោគយ៉ាងច្រើន ។ សាស្ត្រាចារ្យរូបនេះបានសរសេរក្នុងគេហទំព័ររបស់អង្គការមិនស្វែងរកប្រាក់ចំណេញឈ្មោះ «The Conversion» ថា បច្ចុប្បន្ន មនុស្សភាគច្រើននិយមទិញខោអាវជជុះដោយសារពុំប៉ះពាល់បរិស្ថាន ប៉ុន្តែចូរកុំភ្លេចថា ខោអាវជជុះជាកន្លែងផ្ទុកមេរោគខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKaore1aEUIhmypXCQhhLEWp6YQ-6hBDAGvsWh6FqRFK4puZ5Wz4fB9A1LpW_f4w_ru5y8ZJBW0YInJ-kWysKbxjx2umwvOcTDuwmlREfyb6O7MfwY6bBQotVHrAwZHT-8xynmo_-5WohK4R6mlO7yVIndoiEaBsEpHfpWdtTkdaicPDPLl1wYU-A8Vnt5/s2040/image_2024-11-12_15-42-19.png
ដូច្នេះ គួរតែបោកគក់ និងបាញ់ថ្នាំសម្លាប់មេរោគមុនពេលស្លៀកពាក់ ដើម្បីកុំឱ្យវាចម្លងមេរោគមកខ្លួនយើង ។ នាពេលថ្មីៗនេះ គេបានរកឃើញមេរោគក្នុងខោអាវជជុះដែលកើតនៅលើស្បែកអ្នកស្លៀកពាក់មុន ហើយមេរោគទាំងនេះនៅតែជាប់ខោអាវជានិច្ច បើទោះទុកវារយៈពេលច្រើនឆ្នាំក្តី ។ លើសពីនេះ ហាងមួយចំនួនពុំបានសម្អាត ឬបោកគក់ខោអាវទាំងនេះទេ មុនពេលលក់ឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBoVby9kFCFK1xLGuxSPIKxFO3mkXj6sgCnwbxQWPYUZdHR93cy3JJ8ma5ZPJUJHErAQi_OsdiYQPOiciVdQdvury6nqVFxkgBzDxlFjh7dyRLZkqTNkZ0wU9Ilq8AqwzpszkXkjKUbRQXO2sC1jTDKbpLhUNLQa5qM7rzHBp0XLvsM5CQ_ZWLYjHEXGHf/s1024/image_2024-11-12_15-42-21%20(2).png

ចំណែកវិធីកម្ចាត់មេរោគលើខោអាវជជុះយ៉ាងត្រឹមត្រូវ គឺត្រូវបោកវាដោយម្សៅសាប៊ូជាមួយទឹកក្តៅ ដែលមានសីតុណ្ហភាពមិនក្រោម៦០អង្សារសេ ។ បន្ទាប់មក ត្រាំខោអាវជជុះក្នុងទឹកក្តៅ ចាប់ពី២០នាទី ទៅ១ម៉ោង និងយកទៅហាលថ្ងៃឱ្យស្ងួត ដោយវិធីនេះមិនត្រឹមតែធ្វើឱ្យខោអាវថ្មីស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាអាចកម្ចាត់មេរោគបានល្អ ។ រីឯការបោកខោវអាវដោយទឹកធម្មតា ពុំអាចកម្ចាត់មេរោគទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwvDIAWkrbx5jq4wDFAifBuj785bSDeCkKDcIbmUF3lwIO5Sf_QPqt74Uc1mNphB_ujNBQPqGU_7Tc69FbK-z6zIpdMHgMA8tAi4jZsmrVlP4QWOmKY7DTaIBsVDglOasHqb7aln2vGLTS36vM7XmEeBNav_sXHNPYnOAeXwXD4tjJqR47RFGWVxmjsJTE/s874/image_2024-11-12_15-42-21.png

ប៉ុន្តែបើពុំអាចបោកខោអាវដោយទឹកក្តៅបាន គឺអាចបោកដោយទឹកត្រជាក់ធម្មតាផ្សំជាមួយម្សៅសាប៊ូ ប៉ុន្តែត្រូវប្រើប្រាស់ថ្នាំកម្ចាត់មេរោគផងដែរ ។ ក្រៅពីនេះ ពុំគួរបោកគក់ខោអាវជជុះលាយឡំជាមួយខោអាវស្លៀកពាក់ប្រចាំថ្ងៃទេ ពីព្រោះវានឹងចម្លងមេរោគទៅខោអាវធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6RsyHfR8855bl3cn1XwGIGCwirEfPxaR3mdly5NME_geUZoqfczFIaFRvJQeYuw8ntHkWI6VvY0u-MmOKXCrPtj-t45ds60BHJBpQT7MDWszWE-a1gTp3K3vPtsWtikTskimck_StsCF3egBd1GjbHB65JIZA0ccIM9jGOtzoIgRgGzFEm0ff5gaiRWE/s1000/image_2024-11-12_15-42-22%20(2).png

ដោយឡែក លោកវេជ្ជបណ្ឌិត សុវណ្ណឆ័យ វឌ្ឍនាយីងចារើនឆ័យ មកពីនាយកដ្ឋានសុខាភិបាលប្រទេសថៃនិយាយថា អ្នកនិយមទិញខោអាវជជុះតាមផ្សារណាត់ ដោយសារតម្លៃថោក ឬម៉ូតទាន់សម័យ គួរយកចិត្តទុកដាក់ជ្រើសរើសឱ្យបានល្អ និងទិញពីហាងព្យួរត្រឹមត្រូវ ។ ពុំគួរទិញខោអាវជជុះដាក់គរលើគ្នាលើដី ឬព្យួរជាប់ៗគ្នាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_rffrM9LepOrMIa6qEzR6gBtuhgZiu0176-CYD0n_ovqL_pLib6vPrWe04ECDdPCrjunGXP5f25NkaC8QwQUFFV0USKkLNQ36ytT2Mt4Te91FNPqCyhiYS4NkEC7f7uVYMcu2FUmmjaEWB79BZHKM3v3yPGvLLsrWIHI6e9FnUHYQtWXmIPQIAmGkb5r/s1200/image_2024-11-12_15-42-22.png

ពេលទិញខោអាវជជុះ ត្រូវតែពាក់ម៉ាស់បិទមាត់ បិទច្រមុះ ដើម្បីការពារកំទេចមេរោគ ហើយហាមដាច់ខាតទិញខោអាវផលិតពីស្បែកសត្វ ឬរោមសត្វ ដោយសារវាប្រមូលផ្តុំមេរោគ និងពិបាកសម្អាត ។ ខោអាវជជុះពុំបានសម្អាតត្រឹមត្រូវនឹងបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេស ជំងឺស្បែក រីឯអ្នកមានជំងឺប្រចាំកាយនឹងកាន់តែឈឺធ្ងន់ធ្ងរ ។ គួរបោកគក់ជាមួយទឹកក្តៅ និងយកទៅហាលពេលថ្ងៃក្តៅខ្លាំង រួចហើយអ៊ុតផ្នែកខាងក្នុង និងខាងក្រៅ ៕