នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងករណីពុករលួយ។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការសាកសួរទៅកាន់លោក ឡាយ វិសិដ្ឋ បានឱ្យដឹងថា៖” អភិបាលរងខេត្តពោធិ៍សាត់រូបនេះ បានយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។.png)
ក្រោយបញ្ចប់ការសួរនាំ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីធ្វើការកាត់ទោស។.png)
គួរបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ ត្រូវបានតែងតាំងជា អភិបាលរងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ហើយលោកក៏ជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ផងដែរ៕










