ថ្មីៗនេះ សារព័ត៌មានឥណ្ឌា The Sunday Guardian បានចេញផ្សាយអត្ថបទមួយដោយបានដាក់ចំណងជើងថា៖”រដ្ឋបាលរបស់លោក Joe Biden គាំទ្រឱ្យអង្គការរៀបចំផែនការបដិវត្តន៍ពណ៌នៅកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTcLAiBlmhu2QHrQsX6N4_YUZBgRIT3ZNq17KweU_VVpvGtB0zYnwG9hSTdfPMS61oa-ETotgwHXY8w5VeNXkR3sSEwUsTl0J_auZ6srJAqE79n1g1USegtjcNg6B570l2uqX7LC4aXFJKGF67KZ-vY7Yb_0E4gUscjcR-u8fRBS5BwIdsE8fn50HpBXW2/s1536/image_2024-11-12_13-51-56%20(2).png

គម្រោងផែនការធ្វើបដិវត្តន៍ពណ៌នេះ បានកើតឡើងតាមរយៈមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាង ឯកសារបែកធ្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-72B5h9Ov4MFXE3Qj5pbYVio1Q6ZICDy9-zqWLEXjFqr1kL8Xz1niAw4yV3KXwKGwol9gU5C_WTGw9jqRlS2eZANYt8AtUYDkV27copFH9ilLDW-KiYWPR-M8bn_isGyaZy7rpk9tbS-MT_9o9NBuc6bHPN_5LElpkUQkJiEBAMct6RGvkdxBxum4NZ1B/s1858/image_2024-11-12_13-51-58.png

លើសពីនេះទៅទៀត គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWgw9syaY9unPY1IeYilKwbxQW5MkVu_7nji_4kHQyJksWvjXOKQeEvsSHKsZhLmo3K0x0Lcc-D5dJfDC1N_sh5_N-5rQISztZd5dJ3qpL3IJ8uc5A9gEJO4gz2fpR4a4I7fPnIi14IPpYfH3LFrswDuGdANXM_h-9ovlQ01Aa96rG8wL9TeXqBdnpuH21/s872/image_2024-11-12_13-51-57.png

គម្រោងបដិវត្តន៍ពណ៏នៅកម្ពុជា ត្រូវបានដឹកនាំដោយភ្នាក់ងារចម្រុះដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងសហការជាមួយអ្នកប្រឆាំងនយោបាយនៅកម្ពុជា ដោយលើយកបញ្ហានៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាមូលហេតុនេះការបដិវត្តន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJAFz1kIA8BIuJjiRx1ohpnIFTcEp0FMo01mjDN0BDKcZkmfdcBiK_k8MDG1E5zuTL7lOC2dthhBTOFo6XK_jl-FJ3rWeCMEaPLsKwcomlgKscOj56JpvPDUz0DKOab6eU9tPE6lgSDsGAbX3YRTqfsAUjFX4a9DsxI3nfenODt3pIFlBQak18798lmfy/s990/image_2024-11-12_13-51-56.png

ជុំវិញករណីនេះ និពន្ធនាយកនៃសារព័ត៌មានឥណ្ឌា The Sunday Guardian បានផ្ញើ email ទៅកាន់លោកស្រី មូរ សុខហួរ ដើម្បីសុំការបំភ្លឺ តែមិនទទួលបានការឆ្លើយតបវិញនោះទេ៕

ប្រភព៖ The Sunday Guardian