ជា ឧត្ដមហ្វីឌែល Mister Friendship Cambodia 2024 នឹងតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិលើទឹកដីតៃវ៉ាន់នាពេលខាងមុខ បន្ទាប់ពីតំណែងឆ្នាំមុន លាវ វេងហួរ បានយកជម្នះជូនប្រទេសជាតិ។ បុរសឯករូបនេះជាកូនខ្មែរមកពីប្រទេសបារាំង ខណៈលោកធ្វើការនៅក្នុងមន្ទីរពេទ្យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0fI7lQSz7Jlzh8B1R3sK76D7y3jmfeimw8ploXxAtaNYTTYsFdTZTXAl90udRxaMqnRdqnk5dXTKWI9aqkn8J0GRf2XH1eKx-sxmEk5H7sDp2h54Vw3bhNwtiGP55-zBUpHlI3wXUCKzz1UOuZ-TsW-8XEcT2-YjL37_9cG7WeVds1kug-dg4dNNz0EE/s1215/465475312_1086631639486323_6356290229233697025_n.jpg

ដើមឡើយក្នុងការប្រកួត Mister Friendship International ក្នុងឆ្នាំនេះខាងកម្ពុជាអក់ខានបញ្ចូនបេក្ខជនតំណាងប្រទេស ប៉ុន្តែក្រោយមកបានរៀបចំជ្រើសរើសនិងបានរកឃើញ Mister Friendship Cambodia 2024 ដោយបានទៅលើ ជា ឧត្ដមហ្វីឌែល។ ក្នុងការក្លាយជាបេក្ខភាពតំណាងប្រទេសបុរសសង្ហារូបនេះបានប្តេជ្ញានឹងធ្វើឱ្យអស់ពីសមត្ថភាពក្នុងពេលតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-8EGDiluCwww-CE9QnDkXdR1JfSd3bE7dFHsWw_8XQbL3gLxa9vqrCKI4wOHOqM6-BKBks8tNVsaSm3oHRiG99Wqxr8dkZE3Um6eTg-4TIe__tdyh4c3mIHKtCcam5iN3k5J6bE-S4_tOKBz7M1GXq4z2lj80cbEwy9L4ECnCycFmYXLZkKHErvJKiO4B/s1440/465687332_18115442404408080_3507625428332539349_n.jpg

ជាមួយនឹងតំណែងថ្មីរបស់ខ្លួន ជា ឧត្ដមហ្វីឌែល ក៏បានទម្លាយដែរថាជ័យជម្នះកំពូលរបស់ លាវ វេងហ៊ួរ Mister Friendship International 2023 គឺជាការបំផុសគំនិតរបស់លោកផ្ទាល់ក្នុងការចូលរួមប្រកួតនេះ។ សម្រស់ដ៏ស្រស់សង្ហារបស់ ជា ឧត្ដមហ្វីឌែល បានធ្វើឱ្យអ្នកគាំទ្រពិភាក្សាយ៉ាងទូលំទូលាយ។ ក្នុងនោះក៏មានការលើកឡើងដែរថាកម្ពុជាអាចនឹងយកជ័យជម្នះលើឆាកអន្តរជាតិម្តងទៀតបានដែរឬទេក្នុងការប្រកួតនៅតៃវ៉ាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-aE7cK-OKkNji4KUxenHAdQz5blaJ3asgQGekDFfN6aV_k8_mTmPbhw88PsJFKRs3NWh__bUD7beFPY45-SWYwVVIKtbh6ADPdty-97eYYfKeiVNZKRgPC6gW2Ergbtn4oSH5LYOcugHSuoPIW5iKX3JOFs95LdWhJFeFhBQsQUL3j1j06quH5mVlvyk6/s1800/465826086_18115787902408080_2833915646485472575_n.jpg

កាលពីឆ្នាំមុនប្រជាជនកម្ពុជាជាច្រើនបានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះ លាវ វេងហួរ បានក្លាយជា Mister Friendship International 2023 នៅលើទឹកដីប្រទេសថៃបានសាងមុខមាត់ជូនកម្ពុជាយ៉ាងខ្លាំងបញ្ជាក់ពីសមត្ថភាពរបស់កម្ពុជាមិនអន់នោះទេក្នុងការប្រកួតប្រជែងជាមួយនឹងបេក្ខភាពមកពីប្រទេសនានាជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxNYv-qqd4CHr07i4_qknP0wKkZWpsxMKZg0IBVfSk1gOsYv1-thQU-YbOPbdpxT4zJS3cyygw7DO3XviMtmW0Y3ol3Q4g1F9s1gVUSHwzWV3A4pbNqYSmTtInPeEidmdRFuWL2DmJxJbZU_PYb2PFcvEUBHHqMIxv8VM47NTfRXMDf_SsqTyh_ag5ENBq/s1344/image_2024-11-07_15-52-29%20(2).png

ជា ឧត្ដមហ្វីឌែល មានឪពុកម្តាយជាជនជាតិខ្មែរធំធាត់នៅប្រទេសបារាំងនិងបានមករស់នៅប្រទេសកម្ពុជាជាង១ឆ្នាំមកហើយ។ ដ្បិតតែរស់នៅអឺរ៉ុបក្តីប៉ុន្តែអាចប្រាស្រ័យទាក់ទងភាសាជាតិបានច្រើនគួរឱ្យកត់សម្គាល់។ លើសពីនេះស្នាដៃថតរូបរបស់ Mister Friendship Cambodia 2024 គឺមានទឹកដៃមិនធម្មតានោះទេ៕